About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, August 29, 2012

ស្ត្រី​ដែល​សម្លាប់​ប្តី​ដោយ​កាត់លិង្គ​ជាប់គុក​៣​ឆ្នាំ


ស្ត្រី ​អូស្ត្រាលី​ដើមកំណើត​ចិន​ម្នាក់​ ដែល​បាន​កាត់​លិង្គ​របស់​អតីត​ដៃគូ​ស្នេហ៍​របស់​នា​ង​ដើម្បី​បញ្ឈប់​មិន​អោយ ​បុរស​នេះ​ទៅ​មាន​កូន​ជាមួយ​នារី​ផ្សេងៗ​នោះ​នឹង​ជាប់គុក​មិន​ដល់​៤​ឆ្នាំ​ ផង​។​

​ជៀន ចេ​ន ត្រូវបាន​កាត់ទោស​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​អោយ​ជាប់គុក ​៣​ឆ្នាំ​ និង ​៩​ខែ​ បន្ទាប់​ពី​បាន​ឆ្លើយ​ទទួល​ទោសកំហុស​ពី​បទ​មនុស្សឃាត​លើ​អតីត​ដៃ​​គូ​ឈ្មោះ​ សៀន ប៉េង​របស់​នាង​នៅ​សង្កាត់​ណត រីត នៃ​ក្រុង​ស៊ីត​នី​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១១​។​

​តុលាការ​បាន​ទទួល​ ការសុំ​អង្វរ​ទទួលកំហុស​ដើម្បី​សម្រាល​ទោស ​និង​បាន​ដកចេញ​ការចោទប្រកាន់​ពី​បទ​ឃាតកម្ម​ ពីព្រោះចេ​ន​បាន​ទទួលរង ​"​ភាពមិន​​ប្រក្រតី​នៃ​ខួរក្បាល​" ​ដោយសារ​តែ​ជំងឺផ្លូវចិត្ត ​និង​ជំនឿ​ថា​ប៉េង​នឹង​យក​កូន​របស់​ពួកគេ​ទៅ​កាន់​ប្រទេស​ចិន​។​

​ តុលាការ​និយាយថា​ នាងចេន​ជឿ​ថា​ ប្តី​របស់​នាង​ជា​មនុស្ស ​"​បោកប្រាស់​ស្រីៗ​"​ ដែល​ចង់​តែ​អោយ​ស្ត្រី​មាន​ទ្រព្យធន​មាន​ផ្ទៃពោះ​ដើម្បី​គាប​យក​ប្រាក់​ពី​ ពួកគេ​។​

​នាង​បាន​ប្រាប់​តុលាការ​ជាន់ខ្ពស់​ថា​ នាង​បាន​ដាក់​ថ្នាំ​ងងុយដេ​កក្នុងសម្លរ​បស់​ប៉េង និង​បន្ទាប់មកក្រៀវ​ប្រដាប់​ភេទ​របស់​គាត់​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយមក ​​តែ​ប៉េង​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ​បន្ទាប់ពី​រងរបួស​អស់​មួយ​យប់​។​

​ ចៅក្រម​ម៉ូ​នី​កា ស្មី​ត បាន​បន្ថយទោស​នាង​ ២៥​ភាគរយ​ ដោយសារតែ​ការសារភាព​ទទួលទោស​។​ បូក​រួម​ទាំង​ការជាប់គុក​មុន​ការ​វិនិច្ឆយ នាងចេន​អាច​មាន​សេរីភាព​នៅខែ​វិច្ឆិកា​ឆ្នាំ​២០១៤៕

No comments:

CASINO





MOBILE MAGAZINE