About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, August 29, 2012

១០​យ៉ាង​អស្ចារ្យ​របស់​រាងកាយ​ម​នុស្ស​យើង

ទិន្នន័យ​នេះ​នៅពេល​យើង​បានឃើញ​ហើយ នឹងមាន​ការភ្ញាក់ផ្អើល តែ​យ៉ាងណា វា​ក៏​កើតឡើង​ពិតជា​មួយ​រាងកាយ​របស់​យើង​ជា​រៀងរាល់ថ្ងៃ​។​ ​ ​១-​ខួរក្បាល​
​ ​ខួរក្បាល​របស់​យើង​មាន​សមត្ថភាព​ក្នុងការ​កត់​ចងចាំ​ទុក​រឿងរ៉ាវ​ផ្សេងៗ​បាន​យ៉ាង​ច្រើនណាស់ ហើយ​នៅពេល​ប្រៀបធៀប​ជាមួយ​កុំ​ព្យូ​រ​ទ័​រ អាច​ចង​ចាំបាន​រហូតដល់​រាប់រយ​មេ​ហ្គា​បៃ​។​
​ ​២-​ការ​កណ្តាស់​
​ ​មនុស្ស​យើង​ស្រូបខ្យល់​ដង្ហើមចូល​យឺតៗ ប៉ុន្តែ​នៅពេល​កណ្តាស់​ចេញមក​វិញ ត្រឡប់​ជាមាន​ល្បឿន​លឿន​ជាង ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ក្នុង​ល្បឿន​នេះ វា​អាច​បញ្ចេញ​មេរោគ​បែក​សាយភាយ​បាន​យ៉ាង​ងាយ​ដល់​ទៅ​ចម្ងាយ ១២ ហ្វ៊ូ​ត​។​
​ ​៣-​បាត់បង់​កោសិកា​
​ ​អ្នកវិទ្យាសាស្ត្រ បានធ្វើការ​ប៉ាន់ប្រមាណ​ឃើញថា មនុស្ស​យើង​អាច​បាត់បង់​កោសិកា ឬ មាន​កោសិកា​ដែល​ងាប់ ៣០០ លាន​កោសិកា ក្នុង​មួយ​វិនាទី​។ ទោះបីយ៉ាងណា ចំនួន​នេះ​មិនចាំបាច់​ភ័យព្រួយ​ទេ ពីព្រោះថា បើ​ប្រៀបធៀប​កោសិកា​ដ៏​ច្រើន​រាប់មិនអស់​ក្នុង​ខ្លួន​យើង​ឃើញថា កើតឡើង​ធម្មតា និង​ម្យ៉ាងវិញទៀត នៅពេល​កោសិកា​ចាស់​ងាប់ កោសិកា​ថ្មី​កើតឡើង​វិញ​មក​ជំនួស​ដែរ​។​
​ ​៤-​អាស៊ីដ​ក្នុង​ក្រពះ​
​ ​អាស៊ីដ​ក្នុង​ក្រពះ​មនុស្ស​យើង​មាន​កម្លាំង​អាចរំលាយ​កាំបិត​កោរ​មួយ​។ នេះ​ជា​ភាព​អស្ចារ្យ​មួយ​ដែល​យើង​គួរតែ​ដឹងផង​ដែរ​។​
​ ​៥-​សរសៃឈាម​
​ ​បើសិន​យើង​ធ្វើការ​ត​សរសៃ​ឈាមក្រហម និង ខ្មៅ​ក្នុង​រាងកាយ​របស់​យើង​ទាំងអស់​បញ្ចូល​គ្នា នឹង​បាន​ប្រវែង​ប្រហែល​ដល់​ទៅ ៦០.០០០ ម៉ៃ​យ៍ ដែល​រយៈ​ចម្ងាយ​នេះ​យើង​ដើរ​មិន​ដល់​ឡើយ​។​
​ ​៦-​បាក់តេរី​
​ ​ក្នុង​រាងកាយ​មនុស្ស​យើង​មាន​បាក់តេរី​ប្រហែល ៣២ លាន​ប្រភេទ​ក្នុង​មួយ​អ៊ី​ញ (​ប្រហែល ២,៥ សង់ទីម៉ែត្រ​)​។ តាមពិត​បើ​យើង​គិត​មើល​ជា​មធ្យម​ក្នុង​រាងកាយ​របស់​យើង​មាន​មេរោគ​បាក់តេរី​ច្រើនជាង ១០ ដង នៅពេល​ប្រៀបធៀប​ជាមួយ​មេរោគ​នៅលើ​បង្គន់​។​
​ ​៧-​ច្រមុះ​
​ ​ច្រមុះ​មនុ​ស្សុ​យើង​អាចធ្វើ​ការបែងចែក​ក្លិន​ខុសប្លែកៗ​ពីគ្នា​បាន​ដល់ ៥០.០០០​ក្លិន​។ ប៉ុន្តែ​យ៉ាងណា​យើង​មិន​ចងចាំ​ក្លិន​ទាំងនេះ​ក្តី តែ​យើង​ក៏​អាច​ទទួលបាន​ក្លិន​ដល់​ទៅ ៥ លាន​ក្លិន​។ ចំនួន​នេះ​បើ​ប្រៀបធៀប​ច្រមុះ​របស់​យើង​ទទួល​ក្លិន​ចាញ់​ច្រមុះ​របស់​ឆ្កែ​ជាង ២២០ លាន​ក្លិន​។​
​ ​៨-​ពោះវៀន​
​ ​អវយវៈ​របស់​មនុស្ស​យើង​វែង​បំផុត​គឺ​ពោះវៀន​នេះហើយ ពីព្រោះ​នៅពេល​យើង​ចាប់​ពោះវៀនតូចៗ​មក​ត្រដាង​នឹង​ឃើញថា​មាន​ប្រវែង​មិនតិចជាង ២៣ ហ្វ៊ូ​ត​ឡើយ​។​
​ ​៩-​ទឹកមាត់​
​ ​ទឹកមាត់​ក្នុង​ខ្លួន​យើង​មាន​តួនាទី​ជួយ​បន្សើម​ក្នុង​មាត់​ជានិច្ច និង​វា​មាន​តួនាទី​សំខាន់​ក្នុង​ការរំលាយ​អាហារ​។ អ្នកឯកទេស​មួយ​ភាគ​ធំ​ជឿជាក់ថា រាងកាយ​មនុស្ស​យើង​អាច​ផលិត​ទឹកមាត់ ០,៧៥ ដល់ ១,៥ លីត្រ ក្នុង​មួយថ្ងៃ ឬ​បើ​ប្រៀបធៀប​ក្នុង​មួយជីវិត​របស់​យើង​អាច​ផលិត​បាន​ទឹកមាត់​មួយ​ស្រះ​តែម្តង​។​
​ ​១០-​ស្វា្វ​ឪ​(Chimpanzee)
​ ​ដើមកំណើត​មនុស្ស​យើង បើតាម​ការសិក្សា​ស្រាវជ្រាវ គេ​បាន​រកឃើញថា កើតឡើង​ពី​ស្វា​ឪ​មួយ​ប្រភេទ ព្រោះ​ស្វា​ប្រភេទ​នេះ មាន​រូបរាង​ប្រហាក់ប្រហែល​មនុស្ស​យើង​ដល់​ទៅ ៩៦ ភាគរយ​៕

No comments:

CASINO





MOBILE MAGAZINE