About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, August 7, 2012

លុយ និង ស្នេហា, មួយណាសំខាន់? ជាប្រធានបទសង្គម គ្មានទាន់មានចំលើយពិត!


ជាប្រធានបទសង្គម គ្មានទាន់មានចំលើយពិត!
ជាប្រធានបទជីវិត មានភាពប្រាកដនិយមបំផុត។

ឧទាហរណ៍៖

គូស្នេហាស្រីប្រុសវ័យក្មេង តែងពោលឃ្លា៖

"អូនមិនអាចរស់ គ្មានបង"... បើបងអស់់លុយ អូនក៏អាចរស់ គ្មានបង!
"ជីវិតបងគ្មានន័យ បើខ្វះអូន"...បើមានស្រីក្មេងជាងអូន មានលុយជាងអូន បងបៃបៃអូនហើយ!
"គ្មានអ្វីអាចបំបែក ស្នេហាយើងបានទេ" ... មានតែស្រីក្មេងជាងអូន អាចបំបែកបង ពីអូន... មានតែវិឡា ឡានសឺដែស អាចបំបែកអូនពីបង!
"អូនចង់ទិញនេះ ទិញនោះ...ទិញដីសង់វិឡា" ... អូនកុំបារម្ភ បងអាចបំពេញបំណង អូនសំលាញ់ របស់បង!
"អោយតែអូនពេញចិត្ត វិឡាប្រាំក៏មិនអីដែរ" ... បើបងពិតស្រលាញ់ ត្រូវតែបំពេញបំណងអូន
"បងសំលាញ់ បងពិតជាជំហរជីវិត របស់អូន" ... ពិតជាចឹង អោយតែអូនចង់បាន របស់អី, បងទិញអោយអូន របស់ហ្នុង! ហិ ហិ ដួងជីវិតបង សំរាប់តែអូន! ហិ ហិ

លុយ និង ស្នេហា មួយណាសំខាន់ជាង? ថ្វីបើទាំងពីរ ជាតំរូវការ របស់មនុស្ស។

-បើគិតថា ស្នេហា សំខាន់ជាង, ប្រាកដជាជីវិត នឹងគ្មានអាចត្រូវបានអភិវឌ្ឍ តាមចង់ ព្រោះគំនិតបែរជាសុញ វិលវល់ត្រឹមស្នេហា គ្មានអាម្មណ៍ចំហ សំរាប់អភិវឌ្ឍខ្លួន (កាយ និង បញ្ញា)

-បើគិតថា លុយ សំខាន់ជាង, ជីវិត ប្រាកដនឹង ត្រូវបានអភិវឌ្ឍពេញទំហឹង តាមចង់ ព្រោះបញ្ញា ត្រូវបានអភិវឌ្ឍជានិច្ច ឈានរកភាពប្រពៃ នៃជីវិត។

ស្នេហា ជា របស់មិនថិតថេរ, លុយ ជា របស់ថិតថេរ!
ស្នេហា គ្មានស្រស់ជានិច្ច ក្នុងក្តីស្រមៃ!!!


លុយ បានពីការងារ, ការងារ បានពីចំណេះ, ចំណេះ បានពី ការអភិវឌ្ឍចំណេះ ពីសាលា ពីសង្គម។

កត្តាចំបង ធ្វើអោយប្តីប្រពន្ធលែងលះ៖
- ប្រាក់ចំណូល លើសខ្វះគ្នាខ្លាំង រវាងប្តីប្រពន្ធ
- ភាពមានស្នេហាក្រៅប្តីប្រពន្ធ (ប្តីមានស្រី ប្រពន្ធមានប្រុស)

ស្នេហាណា រស់រហូត ក្នុងក្តីស្រមៃ, ជីវិតណា ក្មេងរហូត ដូចវ័យកុមារ!!

សុភមង្គល របស់ស្នេហា គឺអាពាហ៍ពិពាហ៍
ប៉ុន្តែសុភមង្គល របស់អាពាហ៍ពិពាហ៍ មិនមែនស្នេហាទេ ណា៎,

ព្រោះរៀបការហើយ អត់ការងារ អត់លុយចំណូល អត់អង្ករច្រកឆ្នាំង កូនមួយកន្ទេល... បេះដូងមាស ក្រោមខ្ទមស្បូវ ប្រាកដនឹងក្លាយជា បេះដូងខ្យល់ ក្រោមខ្ទមស្បូវ ហើយ!!

ក្នុងជីវិត, អ្វីទាំងអស់ សុទ្ធតែគិតលុយ លើកលែង ជំរាបសួរ និង ជំរាបលា!

No comments:

CASINO





MOBILE MAGAZINE