កាលពីថ្ងៃទី១៨ សីហា ២០១២
តារាម៉ូដែលជាច្រើនរូបបានស្លៀកសម្លៀកបំពាក់ហែលទឹកដើម្បីចូលរួម
ក្នុងការប្រកួតបវរកញ្ញាគោ
ក្នុងគោលបំណងផ្សព្វផ្សាយនូវផលិតផលធ្វើពីទឹកដោះគោ
ដែលព្រឹត្តិការណ៍នេះបានប្រារព្ធធ្វើនៅស្រុក Shanyin ទីក្រុង
Shuozhou ខេត្ត Shanzi ប្រទេសចិន ។
នេះបើយោងតាមប្រភពគេហទំព័រឆាយណាប៊ើស ចេញផ្សាយថ្ងៃទី២០ សីហា
កន្លងមក។
ប្រភពព័ត៌មានបន្តថា
គោញីទាំងនោះត្រូវអាជ្ញាធរក្នុងស្រុកជួលពីប្រជាជនមកធ្វើការ
ប្រកួតជាសាធារណៈក្នុងគោលបំណងផ្សព្វផ្សាយពីគុណភាពខ្ពស់នៃផលិតផល
ក្នុងស្រុកដែលផលិតពីទឹកដោះគោ
ហើយនេះក៏ជាព្រឹត្តិការណ៍ដំបូងដែលធ្វើឡើងនៅប្រទេសចិនផងដែរ ។
ប្រភព បានឱ្យដឹងទៀតថា ឆ្លងកាត់ការប្រកួតជាច្រើនម៉ោង អ្នករៀបចំការប្រកួតក៏ជ្រើសរើសបានបវរកញ្ញាគោ « Miss Cow » មួយក្បាល ដោយផ្អែកលើគុណភាពនៃទឹកដោះ, រូបសម្បត្តិ និងពូជរបស់មេគោនេះ ៕
ប្រភព បានឱ្យដឹងទៀតថា ឆ្លងកាត់ការប្រកួតជាច្រើនម៉ោង អ្នករៀបចំការប្រកួតក៏ជ្រើសរើសបានបវរកញ្ញាគោ « Miss Cow » មួយក្បាល ដោយផ្អែកលើគុណភាពនៃទឹកដោះ, រូបសម្បត្តិ និងពូជរបស់មេគោនេះ ៕
No comments:
Post a Comment