About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, August 29, 2012

ចិន៖ បុរសអាយុ ១៧ឆ្នាំ លេបដែកគោល ២២ដើម

កាលពីវេលាម៉ោង ២១ និង ៣០នាទី ថ្ងៃទី ៨ កញ្ញា នៅមន្ទីរពេទ្យ Changzhou ខេត្ដ Jiangxi នៃ
ប្រទេសចិន បុរសម្នាក់ដែលមានមាឌធំ ខ្ពស់ បានរត់មកសុំអោយគ្រូពេទ្យជួយវះកាត់ ដោយសារ
តែខ្លួនបានលេបដែកគោលជាច្រើនដើម។
នៅពេលចេញពីការងារ គ្រូពេទ្យ Liu Xuan ប្រធានផ្នែកវះកាត់របស់មន្ទីរពេទ្យ បានប្រញាប់វិល
ត្រឡប់មកកន្លែងធ្វើការវិញ បន្ទាប់ពីទទួលបានដំណឹងខាងលើ។

ការវះកាត់ ក៏ត្រូវបានធ្វើឡើងដោយជោគជ័យ គ្រូពេទ្យបានយកដែកគោលប្រវែង ៤ស.ម ចំនួន ២២ដើម ចេញពីក្រពះរបស់បុរសនោះ។
លោកគ្រូពេទ្យ Liu Xuan បានអោយដឹងថា ៖ "ស្ថានភាពពេលនោះពិតជាលំបាកណាស់។ អ្នក
ជម្ងឺអាចនិយាយបានត្រឹមតែឈ្មោះ Cheung Vi និងអាយុ ១៧ឆ្នាំ បច្ចុប្បន្ន កំពុងរស់នៅក្នុងតំបន់
Jiangyang)
"។
បុរសនេះថ្លែងថា មូលហេតុដែលនាំអោយខ្លួនធ្វើបែបនេះគឺដោយសារ ពុកម្ដាយចិញ្ចឹមរបស់ខ្លួន
បង្ខំអោយលេបដែកគោលទាំងនេះ។
ប៉ុន្ដែការស្រាវជ្រាវបានអោយដឹងថា បុរសនេះ មានជម្ងឺ
សរសៃប្រសាទ៕

No comments:

CASINO





MOBILE MAGAZINE