About Me

THIS SITE IS UNDER CONSTRUCTION

Sunday, August 5, 2012

អ្នកតាឃ្លាំងមឿង និងប្រវត្តិអ្នកតាឃ្លាំងមឿង

សេចក្ដី​ផ្ដើម​
    តាម​ទំនៀមទម្លាប់​នៃ​ជនជាតិខ្មែរ គ្រប់ទិសទី​ទាំង​អស់នៃ​ដែនដី​មិន​ថា​នៅ​លើ​អាកាស ក្នុង​ដី លើដី ក្នុង​ទឹក ឬ​បាតសមុទ្រ​ទេ សុទ្ធសឹងតែ​មាន​ទេវភូត ឬ​អ្នកតា​បីបាច់​ថែរក្សា ដូច​យើង​បាន​ឃើញ​រួច​ហើយ​ថា អ្នកតា​ខ្លះ​មាន​ប្រភព​ចេញពី​ឥណ្ឌា​ដូច​ករណី ព្រះ​គនេស​ជាដើម តែ​ខ្លះទៀត​គឺជា​ដូនតា​ដែល​បាន​ចែក​ឋាន​ទៅ ដោយ​ប្រការ​ណាមួយ ហើយ​បន្ទាប់មក​ក៏​បាន​ក្លាយទៅជា​អ្នកតា​ចាស់​ស្រុក ដូច​ករណី​អ្នកតា​ឃ្លាំងមឿង​ជាដើម ។​
    សូម​រំលឹក​ថា ពាក្យ​ឃ្លាំងមឿង បានមក​ពី​ពាក្យ​ក្លា​ង​ដែល​ជា​ភាសា​សៀម ហើយ​ប្រែ​ថាកណ្ដាល​និង​ពាក្យ​មឿង​ប្រែ​ថាស្រុក ក្រុង​ កម្ចី​ពាក្យ​ទាំង​ពីរ​ម៉ាត់​ខាងលើនេះ អាច​ចាត់ទុកថា ជា​ស្លាកស្នាម​នៃ​ទំនាក់ទំនង​រវាង​ជនជាតិខ្មែរ និង​សៀម នា​សម័យ​ក្រោយ​អង្គរ ដែល​ធ្វើឲ្យ​យើង​អាចសន្និដ្ឋាន​បានថាកា​លពី​អតីតកាល ក្នុង​សម័យ​នោះ​មាន​វត្តមាន​របស់​ពួក​សៀម នៅក្នុង​ខេត្ត​ពោធិសាត់ 
    ម្យ៉ាងវិញទៀត គួរ​សម្គាល់​ផងដែរ​ថា ការគោរព​បូជា​អ្នកតា​ឃ្លាំង​មឿង ដែល​បាន​ប្រារព្ធ​ឡើង​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យ​ជេដ្ឋា​នៅ​សតវត្ស​ទី​ ១៦ និង​បាន​បន្ដ​រហូត​ដល់​បច្ចុប្បន្ន មិនទាន់​សាបរលាប​នៅឡើយ ព្រោះ​អ្នកស្រុក​ជឿថា អ្នកតា​ឃ្លាំងមឿង​សក្ដិ​សិទ្ធ​ជាង​អ្នកតា​ដទៃៗ​ទៀត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា លើសពីនេះ​ទៀត​អ្នកតា​រូបនេះ គឺជា​មហា​បុរស​ខ្មែរ ដែល​សុខចិត្ត​ពលី​ជីវិត តែ​មិន​ព្រម​ចុះ​ញ៉ម​ទ័ព​សៀម​ឡើយ ។​

    ក​. អ្នកតា​ឃ្លាំងមឿង
  
 ទីកន្លែង​អ្នកតា ជាទី​រហោស្ថាន​មាន​រុក្ខជាតិ​តូចធំ​ដុះ​ព័ទ្ធជុំវិញ​បែកមែក​សាខា​មាន​ម្លប់​ ត្រឈៃ​គួរឲ្យ​សប្បាយរីករាយ​ត្រជាក់​អស្ចារ្យ ហើយ​មាន​សត្វ​បក្សី​ប​ក្សាក​ញ្ច្រៀ​វ​ប្រចឹក​គ្នាលើ​មែក​ព្រឹក្សា ឮសូរ​សំឡេង​ទ្រហឹង​។​ក្រៅពី​រុក្ខជាតិ​មាន​រាង​ប្រទាក់​ជុំវិញ បើ​មើល​ពី​ចម្ងាយ​ទៅ​ឃើញ​រុក្ខជាតិ​ត្រគ​ម​ត្រកូល​ខ្មួលខ្មាញ់​ហាក់​ដាច់​ ស្រ​យ៉ាល​អំពីភូមិ​ស្រុក​ណា​ស់​។​ក្នុងចំណោម​ដើមឈើ​ទាំងអស់​នៅ​ទីនោះ មាន​ដើម​សំរោង​ដុះ​ចំ​ពីមុខ​អាស្រម​ខ្ពស់​ធំជាងឈើ​ឯទៀត ។​ចម្ងាយ​ពី​សាលាខេត្ត​ពោធិសាត់​ទៅ​ទី​អ្នកតា​នោះ​មាន​ចំងាយ​ប្រមាណ​ជា គីឡូម៉ែត្រ​មាន​ថ្នល់​ចេញ​ពី​សាលាខេត្ត​ត្រង់​ទៅ​ទិស​ខាងលិច​ប្រហែលជា​២​ គីឡូម៉ែត្រ​។​ដល់​ទី​នោះ​យើង​បែរ​ទៅ​ត្បូង​កាត់​ផ្លូវ​រទេះភ្លើង ដល់​ឃា​បាក់​នឹម បែរ​ទៅ​ទិស​ខាងលិច ដល់​ភូមិព្រែកជីក ឡើង​ពី​ព្រែកជីក​គេច​ទៅកាន់​ទិស​ខាងជើង​គឺ​ដល់​ទី​កន្លែង​អ្នកតា​ហើយ​។​
    ខាងត្បូង​អាស្រម​អ្នកតា មាន​ទីវាល​ទំនេរ​ចន្លោះ​ដើម​រុក្ខជាតិ បណ្ដោយ​៦០​ម៉ែត្រ ទទឹង​៤០​ម៉ែត្រ ជា​ទី​សម្រាប់​ទុក​ធ្វើ​រោង​។ អាស្រម​ធ្វើ​ដោយ​គ្រឿង​ឈើ​ប្រក់​ស្បូវ​បណ្ដោយ​៨​ម៉ែត្រ ទទឹង​៤​ម៉ែត្រ កំពស់​៤​ម៉ែត្រ សសរ​មូល​មិនមាន​ជញ្ជាំង​បិទបាំង​ទេ ជុំវិញ​អាស្រម​មាន​ទីវាល​៤ ម៉ែត្រ ជាទី​ទុក​បម្រុង​ដល់​ពេល​ឡើងអ្នកតា សំរាប់​ឲ្យ​ពួក​អ្នក​ទៅ​ចូលរួម​ដើរ​ប្រទក្សិណ​។​ខាងក្រៅ​ទីវាល​មានរ​បង​ធ្វើ ដោយ​ឈើខ្លឹម​ជុំវិញ មាន​តែ​ផ្លូវ​សម្រាប់​ចូល​ពី​ខាងកើត និង​ខាងត្បូង ក្នុង​អាស្រម​ខាងមុខ​តួ​អ្នកតា មាន​រាន​មាំ​ធ្វើ​ដោយ​ឈើ​ជា​ទី​សម្រាប់​ដាក់​ដង្វាយ​ថ្វាយ​អ្នកតា បណ្ដោយ​៣​ម៉ែត្រ ទទឹង​២​ម៉ែត្រ កំពស់​៥​ម៉ែត្រ ខាងជើង និង​ខាងត្បូង តួ​អ្នកតា​មាន​បង្កាន់ដៃ​ធ្វើ​អំពី​ឈើ​ដែរ ។​
    តួ​អ្នកតា មិន​មាន​រូបរាង​បែប​ភាព​ជា​ឈើ​ជ្រុង​ទេ គឺជា​តួ​ដំបូក​សុទ្ធៗ ដែល​សត្វ​កណ្ដៀ​វា​ពូន​ឡើង​សន្មត​ថា​ជា​តួ​អ្នកតា ទំហំ​បណ្ដោយ​២​ម៉ែត្រ ទទឹង​១​ម៉ែត្រ កំពស់​២​ម៉ែត្រ ទីបំផុត​ដំបូក​មាន​សណ្ឋាន​ស្រូចៗ​បែក​ចេញ​ជា - មើលទៅ​ហាក់ដូចជា​កំពូល​នគរវត្ត កំពូល​ដីដំបូក​ដែល​ជា​តួ​អ្នកតា​នេះ អ្នកស្រុក​គេ​សំគាល់ថា បើ​មាន​សត្វ​កណ្ដៀ​ពូន​ឡើង​ថ្មី​ទៀត​សន្មត​ថា ចៅហ្វាយខេត្ត ឬ​ចៅហ្វាយស្រុក នៅ​ខេត្ត ស្រុក​នោះ​នឹង​ផ្លាស់ចេញ ឬ​ខូច​បុណ្យ​សក្ដិ (ដីដំបូក​នេះ​មិនដឹង​កើត​ពី​ត្រឹម​រាជ្យ​ណា អ្នកស្រុក​ក៏​ពុំមាន​អ្នកណា​ដឹងបាន​) ។​

    -ពិធីបុណ្យ​ឡើងអ្នកតា
    បុណ្យ​នេះ​ជា​បុណ្យ​ទំនៀមទម្លាប់​របស់​អ្នកស្រុក មន្ត្រីរាជការ សាលាខេត្ត សាលាស្រុក​ជាប់​យូរ​មក​ហើយ ។​គេ​តែង​ធ្វើ​តែ​រាល់ៗ​ឆ្នាំ​ក្នុង​ខែវស្សា ថ្ងៃ​សៅរ៍ តែ​មិន​កំណត់​ខ្នើត ឬ​រនោច​ទេ ។​គេ​រើស​យក​ថ្ងៃ​សៅរ៍ ហើយ​ពេល​ធ្វើ​លុះណាតែ​មាន​សេចក្ដី​បង្គាប់​អំពីចៅហ្វាយស្រុក​បាកាន ប្រាប់​ទៅ​មេឃុំ មេ​ស្មឹង និង​អាចារ្យវត្ត បណ្ដារាស្ត្រ​ឲ្យដឹង​ជាមុន ដើម្បី​មក​ជួបជុំគ្នា​ធ្វើ​រោងក្រសាល សម្រាប់​ព្រះសង្ឃ និង​អស់លោក​ចៅហ្វាយខេត្ត ចៅហ្វាយស្រុក នឹង​រៀបចំ​ទីកន្លែង​បោសច្រាស​ឲ្យ​ស្អាតល្អ ទំនៀមទម្លាប់​នេះ​ជា​ប្រវេណី ជា​សណ្ដាប់​របស់​អ្នកស្រុក
    ថ្ងៃ​១៨ ខែមិថុនា (យូ​វាំង​) ឆ្នាំ​១៩៤៩ ពិធីបុណ្យ​គ្រាន់តែ​ជួបជុំ​មេឃុំ​ទាំងអស់ និង​មេ​ស្មឹង អាចារ្យវត្ត និង​បណ្ដារាស្ត្រ​នៅ​ទីកន្លែង​អ្នកតា ។​ម៉ោង មេ​ស្មឹង​អុជ​ទៀនធូប​ទៅ​ជំរាប​អ្នកតា​ថា ថ្ងៃ​នេះ​យើងខ្ញុំ​ជា​កូនចៅ​មកជួបជុំ​គ្នាធ្វើ​បុណ្យ​នៅទីនេះ ធ្វើ​បុណ្យ​កុសល​ជូន​លោកតា​សុំ​ឲ្យ​សុខសប្បាយ  រួច​លេងភ្លេង​ថ្វាយ​គឺ ភ្លេងខ្មែរ ភ្លេងពិណពាទ្យ ភ្លេង​ឆៃយ៉ាំ ភ្លេង​ត្រពាំងពាយ តាម​ធម្មតា​ឮ​សូរភ្លេង​ទ្រហឹងអឺងកង​រំពង​ព្រៃ មនុស្ស​ចាស់​-ក្មេង រទេះគោ រទេះក្របី មកពី​ស្រុក​ឆ្ងាយៗ​ជួបជុំ​គ្នា​មី​ដេរដាស​ពាសពេញ​នៅ​ទីនោះ ។​ម៉ោង​៩​យប់ ជួបជុំ​គ្នា​សូត្រធម៌​នមស្ការ​ថ្វាយបង្គំ​ព្រះ  រួច​និមន្ត​ព្រះសង្ឃ​អំពី​វត្ត​ពោធិ​បន្ទូល ១០ អង្គ​មក​ចំរើន​បរិត្ត ចប់​លោក​សូត្រ​ពួក​ឧបាសក​សូត្រ​ឧទ្ទិស​ផល​តែប៉ុណ្ណោះ
    ព្រឹក​ឡើង​ថ្ងៃ​អាទិត្យ​ទី​១៩ ខែ​ឆ្នាំ​ដដែល ម៉ោង កន្លះ ពួក​រាជការ​សាលាខេត្ត សាលាស្រុក​គ្រប់​តំណែង អញ្ជើញ​ទៅ​ដោយ​រថយន្ត​ជួបជុំគ្នា​នៅ​ទីកន្លែង​នោះ ចូល​ទៅ​ឈរ​នៅ​ខាងត្បូង​អ្នកតា មេ​ស្មឹង​អុជ​ទៀនធូប​ជូន​អស់លោក​ដោត​ថ្វាយ​អ្នកតា ដោយ​សេចក្ដី​គោរព​។​មេ​ស្មឹង​បង្គាប់​ឲ្យ​លើក​គ្រឿង​ដង្វាយ​មក​រៀប នៅ​រាន​មុខ​អ្នកតា ។​
        ដង្វាយ​អ្នកតា​គឺ
    . កន្ទេលក្រហម​ខ្នើយ​
    . សំពត់​ក្រាល​ពីលើ​
    . ស្លាធម៌​ដូង​១​គូ ដោត​ម្លូ​៥ ស្លា​៥ ធូប​៣​ដើម ទៀន​១​ដើម​
    . ក្បាលជ្រូក​១​គូ មាន​ទាំង​កន្ទុយ​ដាក់​នៅ​មាត់​
    . ផ្ដិល​ទឹកអប់​១​គូ មាន​ស្ទ​ន្ដ​
    . ជើង​ពានស្លា​បារី​១​គូ​
    . ដប​ស្រា​១​គូ មាន​ទាំង​ពែ​ង​
    . ចេក​នួន​២ ស្និត​ដាក់​តម្កល់​លើ​ចានទាប​
    . បង្អែម​២​ស្ពក​
    ១០. ចម្អាប​២​ស្ពក​
    ១១. កន្ទោង​ស្លឹកចេក​១​គូ​
    ១២. មាន់ស្ងោ​១​គូ​
    ១៣. ស្នែង​សត្វ​ទន្សោង​១​គូ​
    រណ្ដាប់​ដង្វាយ​ទាំង​១៣​មុខ​នេះ មាន​គូ​គ្រប់​ទាំងអស់ ហើយ​រៀប​ដាក់​ឆ្វេង​-ស្ដាំ ។​ដង្វាយ​ក្រៅពី​ដង្វាយ​ទាំង ១៣ មុខ​នេះ ជា​ដង្វាយ​សាធា​រ ដែល​អ្នកស្រុក​យក​ទៅ មាន​ទាំង​បាយ​ថែមទៀត ពោល​គឺ​បរិបូណ៌​ពេញ​ត្រៀបត្រា នៅលើ​រាន​នោះ ។​គេ​អុជ​ទៀន​ធូប​ចែកគ្នា​កាន់​ដើរហែរ​ប្រទក្សិណ ជុំ​ទី​អាស្រម​អ្នកតា ជា​ការគោរព​ចំពោះ​អ្នកតា នឹក​ដល់​គុណ​លោក​ឧកញ៉ា​សេនាបតី មឿង​(អ្នកស្រុក​សន្មត​ហៅថា អ្នកតា​ឃ្លាំងមឿង​ដែល​ស៊ូ​ប្តូរជីវិត​យក​ឈាម​ក្រាល​ផែនដី​តាំងពី​កាល​ស​.ត​ទី​១៥-១៦ និង​មានកេរ្តិ៍ឈ្មោះ​ដរាប​មកដល់​សព្វថ្ងៃនេះ មាន​មនុស្ស នាក់​សម្រាប់​ពាក់​ស្នែង​សត្វ​ទន្សោង តែង​តួ​ស្លៀកសំពត់​ផាមួង​ចងក្បិន​ខ្លួន​ទទេ រើស​រក​រូបរាង​មាំ​ប៉ុន​គ្នា មាន​២​នាក់​ធ្វើ​ព្រានព្រៃ​ម្នាក់​ស្ពាយ​កាំភ្លើង មា្ន​ក់​ស្ពាយ​បាយ​សំណុំ​ដើរ​តាម​ពីក្រោយ ស្លៀកពាក់​ដូច​គ្នា នឹង​អ្នក​ពាក់​ស្នែង​សត្វ​ទន្សោង​ដែរ ។​លុះហែរ​៣​ជុំ​រួចហើយ គេ​លេងភ្លេង​រាំ​ស្នែងទន្សោង (ភ្លេង​នោះ​ឈ្មោះ​ភ្លេង​ភ្លាំង​) ដោយ​អ្នករាំ​ចាប់​ពាក់​ស្នែង​ក្រាបថ្វាយបង្គំ​អ្នកតា​៣ ដង ឡើង​រាំ​បែរ​ឆ្វេង​រៀងខ្លួន​មក​ជួប​គ្នា​ក្រាប​ដាក់​គ្នា​ម្ដង ដល់​គំរប់ ដង វា​នឹង​អួត​រក​គ្នា​ជល់​គ្នា​ដូច​សត្វ​មែនៗ ព្រានព្រៃ​ដើររក​ស្នាមជើង​សត្វ​ទន្សោង ដើរ​ងើប​ឱនៗ រក​តាម​បាញ់​, មនុស្ស​ឈរ​មើល​ពេញ​ទីវាល​នៅមុខ​អាស្រម ។​
    ទំនុក​ច្រៀង
        . បង​ដើរ​ព្រៃ​ស្តុក បង​រុក​ព្រៃ​ស្បាតៗ​
             ដើរកាត់​ព្រៃ​ព្រាត លេចវាលចូលព្រៃ ។​
        . ឡើង​ភ្នំ​ចុះ​ភ្នំ​ថ្មដា​ធំៗ ល្បាស់ព្រេច​លា​ស់ខ្ចីៗ​
             ទន្សោង​គោបា​គ្រៀង​ញី​ឃ្មាតឃ្មីៗ​លាស់​ព្រេច​
              លាស់​ខ្ចី​ស្រណោះ​ខែ​ពិសា​ធៗ ។​
        . កន្ដ្រែ​សៗ​ហើយ​អន្សោ​ង​បា លេប​ប្រលា​ជើងភ្នំ​
             លេប​ក្រមុំ​ទាំងមូលៗ ។​
        . ជំនោរ​ខ្យល់​បក់​ត្រជាក់​ខ្យល់​ជូន កាប់​ឫស្សី​ចង​ក្បូន​
             ជូន​ប្អូន​ទៅ​ស្រុកៗ ។​
        . កន្សែង​បង​បាត់បង​មិន​ស្តាយ បំណាច់​ប្អូន​ឃ្លាតឆ្ងាយ​
            បង​ស្តាយ​តែ​ប្អូនស្រីៗ ។​

    ពួក​អ្នកភ្លេង​ច្រៀង​ដរាប ដល់​ព្រាន​ទាំង​ពីរ​នាក់ ឃើញ​សត្វ​ទន្សោង​ជល់​គ្នា​ជាប់​ក្រាប​រៀងខ្លួន លប​បាញ់​បាន ទើប​ដោះ​យក​សែ្នង​សត្វ​ទន្សោង​ទាំង​ពីរ​ទៅ​តម្កល់​នៅ​ក​នែ្ល​ង​ដើម​វិញ (លេង​កន្លះ​ម៉ោង​ចប់​) ។​មេ​ស្មឹង​ចាប់​គ្រឿង​ដង្វាយ​គ្រប់​មុខ​ដាក់​កន្ទោង ចាក់​ស្រា ដោត​ធូប ដើម និយាយ​បួងសួង​ថា ថ្ងៃនេះ​ជា​ថ្ងៃ​ពេលា​ល្អមកជួបជុំ​គ្នា​ធ្វើបុណ្យ​ឧទ្ទិស​កុសល​ចំពោះ​លោកតា មឿង ដែល​មាន​គុណ​ចំពោះ​ស្រុក​ខ្មែរ សូម​លោកតា​ឲ្យ​ពរ​សព្វ​សាធុ​ការ ឲ្យ​ប្រទេស​កម្ពុជា​បាន​សុខ​សប្បាយ សូម​ឲ្យ​ព្រះករុណា​ជា​ម្ចាស់ជីវិតលើត្បូង​សោយ​សេចក្ដីសុខ​ក្នុង​ រាជ្យសម្បត្ដិ នឹង​រាជការ​ក្រោម​អំណាច​ព្រះករុណាជា​ម្ចាស់​ជីវិត ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា សុខ​សប្បាយ​អស់កាល​ជា​អង្វែង​រៀង​ទៅ សូម​ឲ្យ​ទឹកភ្លៀង​បង្អុរ​ហូរ​ចុះ​សព្វ​ផែនដី​ប្រទេស​កម្ពុជា
    បួងសួង ដង យក​កន្ទោង​ទៅ​ដាក់​ក្រោម​ដើម​សំរោង​នៅមុខ​អាស្រម រួច​លើក​គ្រឿង​ដង្វាយ​ទាំងអស់​ចេញ និមន្ត​ព្រះសង្ឃ អង្គរ​មក​បង្សុកូល សូត្រធម៌​អនិច្ចា ពួក​ឧបាសក សូត្រ​ឧទ្ទិស​ផល មេ​ស្មឹង​យក​ទឹកអប់​បាច​ទៅលើ​ដីដំបូក​ដែល​ជា​តួ​អ្នកតា និង​ពួក​រាជការ​ចៅហ្វាយខេត្ត ចៅហ្វាយស្រុក និង​រាជការ​តូច​ធំ​គ្រប់​តំណែង​បាចទឹក​មួយ​ផ្ដិលៗ​ម្នាក់ រួច​អញ្ជើញ​ទៅ​រាប់បាត្រ​នៅ​រាន​មុខ​រោង​ព្រះសង្ឃ ព្រះសង្ឃ​សូត្រធម៌​ពុទ្ធ​ជ័យ​(ពាហុំ​) យ​ថា ពួក​អស់លោក និង​បណ្ដារាស្ត្រ​ទាំងអស់​សូត្រធម៌​ឧទ្ទិស​ដល់ ថ្វាយ​ចង្ហាន់​ព្រះសង្ឃ​ជា​ការ​ស្រេច ។​
    ម៉ោង ១១ រៀប​ភោជនាហារ រសៀល​ពួក​អស់លោក​សាលាខេត្ត សាលាស្រុក តូចធំ គ្រប់​តំណែង​រួម​សប្បាយ មាន​លេងភ្លេង​ត្រពាំង​ពាយ ប្រុស​ស្រី​ច្រៀង​ត​គ្នា​ជូន​អស់លោក​ក្រសាល​ដល់​ម៉ោង ១២ ជាការ​បង្ហើយ​កិច្ច ។​
    ទំនៀម​ភ្លេង​លេង​ពាក់​ស្នែង​សត្វ​ទន្សោង និង​ពាក់​កន្ទុយ​សត្វ​ក្ងោក មាន​សេចក្ដី​តំណាល​ថា ក្នុង​កាល​ដ៏​យូរ​កន្លងមកហើយ (សករាជ និង​រាជ​ណា​មិន​ដឹង​) មាន​ដើមឈើ ដើម​នៅ​ក្នុងស្រុក​ពោធិសាត់ ។​ថ្ងៃមួយ​ព្រានព្រៃ នាក់ មានឈ្មោះ​មិន​ប្រាកដ នាំគ្នា​ចូល​ព្រៃ​ដើម្បី​បរបាញ់​សត្វ ជា​របរ​អ្នក​ព្រាន​ព្រៃ លុះ​ចូល​ទៅ​ទីនោះ​ឮសូរ​សំឡេង​សត្វ​កន្លង់​ពិរោះ​ហាក់ដូចជា​សូរ​សំឡេង​ភេ្ល​ង តូរ្យតន្ត្រី​លាន់​ឮ​រងំ​ដូចជា ទ្រ​ស្រដៀង​ប៉ី ឃើញ​សត្វ​ទន្សោង​មួយគូ លោត​ក្រ​ឆេង​ក្រ​ឆាង​ប្រលែង​ជល់​គ្នា​ដូចជា​រាំ មាន​សត្វ​ខ្លា​មួយគូ​ក្រាប​នៅ​ទីនោះ កន្ទុយ​វា​ហាក់ដូចជា​គេ​វាយ​ស្គរ មាន​សត្វ​ក្ងោក គូ​ចំអេន​ស្លាបបើក​កន្ទុយលោត​ចុះ​លោតឡើង​ហាក់ដូចជា គេ​ចាក់ផ្លក់​ក្បាច់ ។​ព្រាន​ព្រៃ​ទាំង​ពីរ​នាក់​លាន់មាត់​ថា ឱ​ហ្ន៎ សត្វ​ទាំងអស់​ប្លែក​ចំឡែក​អស្ចារ្យ សូរ​សំឡេង​សត្វ​កន្លង់​ដូច​សំឡេង​តូរ្យតន្ត្រី សត្វ​ទន្សោង និង​សត្វ​ក្ងោក​ដូចជា​រាំ​ចាក់​ក្បាច់ សត្វ​ខ្លា​ដូចជា​អ្នក​វាយ​ស្គរ​បន្ទរ​តាម យើង​ត្រូវ​ប្រកប​ធ្វើ​ជា​ភ្លេង​លេង​តាម​សត្វ​ទាំងអស់នេះ ទុក​ជា​កេរ្ដិ៍​ទៅ​ឲ្យ​កូន​ចៅទៅ​ខាងក្រោយ​

    ខ​. ប្រវត្តិ​អ្នកតា​ឃ្លាំង​មឿង​
    ក្នុង​អតីតកាល​កន្លងទៅ ក្នុង​រាជ​ព្រះ​ចន្ទ​រាជា ស្តេច​គង់​នៅ​បន្ទាយ​ល្វែក គ​.ស​១៥០០ កាល​នោះ​ស្រុក​ខ្មែរ​ជា​ចំណុះ​សៀម​នៅឡើយ នាំ​សួយ​ឡើង​ទៅ​ស្រុក​សៀម ព្រះ​ចៅ​ស្រុក​សៀម ចាត់​ព្រះរាជបុត្រ​មួយ​ព្រះអង្គ​មាន​នាម​មិន​ប្រាកដ​ឲ្យមក​នៅ​ស្រុក​ខ្មែរ ដើម្បី​មើល​ការខុសត្រូវ ធ្វើ​ការត្រួតត្រា​ខាង​ពន្ធ​អាករ​គ្រប់​យ៉ាង ក្រែង​ស្តេច​ស្រុក​ខ្មែរ​មាន​ចិត្ត​មិន​ត្រង់ បំបាត់​សួយ​នាំ​ទៅ​មិន​អស់ ឬ​ក្រែង​ស្តេច​ស្រុក​ខ្មែរ​មាន​គំនិត​ក្បត់ មាន​ចិត្ត​មិន​ត្រង់​ដោយ​ការ​រាជការ ឬ​ដោយឧបាយ​ណាមួយ បានជា​ទ្រង់​ចាត់​ព្រះរាជបុត្រ​ពេញ​ព្រះទ័យ​មក​នៅ ដើម្បី​ជំនួស​ព្រះអង្គ ចំណែក​ព្រះរាជបុត្រ​មាន​ចិញ្ចឹមសត្វ​ត្មាត​មួយ សត្វ​នោះ​មាន​មាយា​ទ​ចេះដឹង​ប្រហែល​គ្នា​នឹង​មនុស្ស ជា​សត្វ​ខុស​អំពី​សត្វ​ឯទៀត ចេះ​ស្រឡាញ់​ម្ចាស់​ប្រើ​នាំ​សារ​ទៅ​មក​ពី​ស្រុក​ខ្មែរទៅ​ស្រុក​សៀម​បាន​ ដោយ​ការសម្ងាត់
    ថ្ងៃមួយ​ព្រះបាទ​ចន្ទរា​ជា ដេក​តូច​ព្រះ​ហឫទ័យ​ទៅដល់​ព្រះ​ចៅ ហេតុអ្វី​បានជា​លោក​មិន​ទុក​ព្រះ​ហឫទ័យ​នឹង​យើង ហើយ​ចាត់​ព្រះរាជបុត្រ​ឲ្យមក​មើល​ការ ណាមួយ​ព្រះរាជបុត្រ​ក៏​មាន​សេចក្ដី​រំលោភ​បៀតបៀន មិន​មាន​សេចក្ដី​កោតក្រែង បង្គាប់​ឲ្យ​នាំ​សួយ​ឡើង​ទៅ​ស្រុក​ហួសហេតុ នឹក​តូច​ព្រះ​ហឫទ័យ​ខ្លាំង​អត់ទ្រាំ​ពុំបាន ក៏​បង្គាប់​ពេជ្ឈឃាត​ឲ្យ​ចាប់​ព្រះរាជបុត្រ​យក​ទៅ​សម្លាប់​ក្នុង​ពេល​យប់​ ក្នុង​ព្រៃ ។​ឯ​សត្វ​ត្មាត​លុះ​ព្រឹក​ឡើង​មិន​ឃើញ​ព្រះរាជបុត្រ​ជា​ម្ចាស់​របស់​វា វា​ហើរ​រក ហើរ​ចុះ​ហើរឡើង​ឃើញ​ខ្មោច​នៅក្នុង​ព្រៃ ត្មាត​ឃើញ​ព្រះ​ទម្រង់​វា​ស្គាល់​ច្បាស់​ជា​ម្ចាស់​វា ក៏​ចឹក​ពាំ​យក​ព្រះ​ទម្រង់​ទៅ​ស្រុក​សៀម ថ្វាយ​ព្រះវរបិតា ព្រះ​ចៅ​ទ្រង់​ឃើញ​ព្រះ​ទម្រង់​ដែល​ត្មាត​ពាំ​ទៅ​ថ្វាយ ទ្រង់​យល់​ថា​ព្រះរាជបុត្រ​របស់​លោក​ចូល​ទីវង្គត់ រឿង​នេះ​ពិតជា​ស្តេចស្រុក​ខ្មែរ​សម្លាប់ ទ្រង់​ក្រោធ​ខ្លាំង ប្រជុំ​ពួក​សេនាបតី​មាន​ព្រះបន្ទូល​តាម​រឿង ដែល​យល់​បង្គាប់​ឲ្យ​លើក​កងទ័ព​មក​សងសឹក​ស្តេច​ស្រុក​ខ្មែរ​វិញ
    ទ្រង់​មាន​ព្រះបន្ទូល​ថា ត្រូវតែ​សម្លាប់​ព្រះ​ចន្ទ​រាជា ព្រះ​ទាំង​ញាតិ​សាច់​សារ​លោហិត និង​សេនាបតី ហើយរឹ​បយក​ព្រះ​រាជទ្រព្យ និង​ពួក​បណ្តារាស្ត្រ​យក​មក​ស្រុក​សៀម​ទាំងអស់ ។​លុះ​មាន​ព្រះបន្ទូល​សព្វគ្រប់ ពួកកងទ័ព​ចេញ​មក​ដល់​បន្ទាយ​ល្វែក ចូល​ឡោម​ព័ទ្ធ​ចាប់​ព្រះ​ចន្ទ​រាជា​សម្លាប់ ព្រមទាំង​ព្រះ​ញាតិ ចំណែក​ឯ​នាង​អគ្គមហេសី ប៉ែន ទ្រង់​ក៏​ភៀសខ្លួន​គេច​រួច​អំពី​សេចក្តី​គ្រោះថ្នាក់  ជាមួយ​សេនាបតី មឿង ព្រមទាំង​ភរិយា​និង​បុត្រ​៤​នាក់ ពួកកងទ័ព​សៀម​កៀរ​យក​មនុស្ស​អំពី​ស្រុក​ខ្មែរ ដោយ​ទាំង​នាង​មហេសី ប៉ែន ទៅ​ជាមួយ​ផង ទាំង​ព្រះ​រាជទ្រព្យ​មាន​វិញ្ញាណ​ឥត​វិញ្ញាណ​។ ចំណែក​មេ​ដំរី​ស​មួយ​មាន​កូន​នៅ​ក្នុង​ពោះ​ឈ្មោះ ជំទាវ ប៉ាល​ប៉ៃ ជា​ព្រះទីនាំង​ដ៏​ប្រសើរ​ក៏​ត្រូវ​កងទ័ព​សៀម​យកទៅ ពួក​សៀម​ជាន់​នោះ​មាន​សេចក្តី​ព្យាបាទ ធ្វើបាប​ខ្មែរ​អាស្ចារ្យ​ណាស់ ចាប់​ដោត​ស្លឹកត្រចៀក​ដឹកយក​ទៅ​ដូច​ជា​សត្វ​។ ស្រី​ណា​មាន​កូនខ្ចី​ចាប់​ច្រក​កា​រ៉ុង​ឲ្យ​ដំរី​ជាន់ វា​លែង​តែ​មាន​កូន​នៅ​ក្នុង​ពោះ ។​លុះ​ទៅដល់​ស្រុក​សៀម នាំ​សេចក្តី​ទៅ​ថ្វាយ​ព្រះ​ចៅ​ដោយ​សព្វគ្រប់ ដោយ​សេចក្តី​សងសឹក​បាន​សម្រេច​ដូច​ប្រាថ្នា ព្រះ​ចៅ​បង្គាប់​ឲ្យ​អូស​យក​ពួក​ខ្មែរ​ទាំងអស់ឲ្យ​នៅ​មួយក្រុម នៅ​ជិត​ក្រុង​ដែរ សន្មត​ឲ្យឈ្មោះ​ជា​ខ្មែរ​អ្នកគ្រួរ ។​
    អគ្គមហេសី ប៉ែន ជា​ស្ត្រី​មាន​បុណ្យ ទុក​ណា​ជា​នាង​ទទួល​គ្រោះថ្នាក់​ដោយ​សៀម កៀរ​យក​ទៅ​យ៉ាងណឹងក៏ដោយ នាង​ជា​ស្ត្រី​ប្លែក​ពី​ស្ត្រី​ឯទៀតៗ​។ ដោយ​អំណាច​កូន​ដែល​នៅក្នុង​គ័ភ ជា​កូន​មាន​ឥទ្ធិ​រិទ្ធ​មាន​អនុភាព​មានបុណ្យ បណ្តា​ឲ្យ​អ្នកជិតខាង​ផង មាន​ចិត្ត​ទៅ​ចង់​រាប់អាន​ស្រឡាញ់ ជួយ​អនុគ្រោះ​ដោយ​ការ​ចិញ្ចឹមជីវិត ជួយ​យក​អាសារ​មើលថែទាំ​រក្សា​គ្រប់យ៉ាង លុះ​នាង​មានគ័ភ​គ្រប់​១០​ខែ ក៏​ប្រសូត​កូន​មក​ដោយ​សុខ​សប្បាយ អ្នកជិតខាង​ទាំងប្រុស​ទាំងស្រី ជួយ​ថែទាំ​ទឹក​ក្តៅ​ទឹកត្រជាក់ អ្នកណា​ក៏​មក​មិន​មាន​ខាន ដោយ​អំណាច​នៃ​គុណបុណ្យ​តេជៈ​បារ​មីនៃ​ទារក ជា​អ្នក​មាន​បុណ្យ ដល់​ថ្ងៃ​ជា​គំរប់​ពួកក្រុម​ញាតិ​ឲ្យឈ្មោះ ឧទេន ។​
    ចំណែក​មេ​ដំរី​ស​ដែល​ជា​ព្រះទីនាំង ក៏​កើត​កូន​ក្នុង​ថ្ងៃ​ដំណាលគ្នា​ដែរ តែ​មេ​ដំរី​នោះ​ដោះ​ខ្សែ​ត្រ​លឹងទៅ​កើត​កូន​នៅ​ក្នុង​ព្រៃ មិន​ឲ្យ​អ្នកណា​មួយ​ដឹង​បាន​ឡើយ ដរាប​ដល់​៣​ថ្ងៃ​ទើប​នាំ​កូន​មក​កាន់​ទី​កន្លែង​ដើម កូនដំរី​នោះ​មានពណ៌​សំបុរ​ស​ដែរ មាន​ទាំង​រូបរាង​ល្អ​ប្លែក​អំពី​ដំរី​ធម្មតា អ្នករក្សា​ដំរី​នាំ​រឿងរ៉ាវ​ទៅ​ថ្វាយ​ព្រះ​ចៅ​ដោយ​សេចក្តី​សព្វគ្រប់ ព្រះ​ចៅ​ទ្រង់​ពេញ​ព្រះ​ហឫទ័យ ។​
    ដំណាល​អំពី​កុមារ ឧទេន អាយុ​បាន​៥​ឆ្នាំ​ដឹង​សេចក្តី​ខុសត្រូវ​នឹកភ្នក​ដល់​បិតា សួរ​ម្តាយ​ថា​អាពុក​ខ្ញុំ​ទៅ​ណា​ពុំ​ដែល​ឃើញ ក្មេង​គេ​ឯទៀត​មាន​ម្តាយ​មាន​ឪពុក ខ្ញុំ​មិន​ឃើញ​មាន​ដូច​គេ ម្តាយ​បើកាលណា​ឮ​កូន​សួរ​ដូច្នេះ នាង​ណែន​ទ្រូង​នឹក​ឆ្អែត​ចិត្ត​នឹក​ខ្មោច​និយាយប្រាប់​កូន​មិន​រួច និយាយ​បន្លប់​រៀង​វៀល​ទៅ​ឯណា កុំឲ្យ​កូនសួ​រទៀត ពី​ព្រោះ​ខ្លាច​រឿង​នោះ​មិន​ជិត​ដឹង​ទូទៅ  នឹង​ដល់​ទៅ​សេចក្តី​អន្តរាយ​ដល់​ជីវិត ។​កូន​ចេះ​សួរ​ញយៗ នាង​ក៏​និយាយ​បង្វះ​បង្វែ​មិន​ឲ្យ​កូន​សួរបាន ដរាប​កូន​នោះ​អាយុ​១២​ម្តាយ​អត់ទ្រាំ​ពុំបាន ថ្ងៃមួយ​ម្តាយ​នឹក​ថា​កូន​នេះ​ខាន​ប្រាប់​ពុំបាន ក៏​ហៅ​កូន​ទៅ​កាន់​ទី​ស្ងាត់​ដំណាល​រឿងរ៉ាវ​សារ​ស័ព្ទ​តាំង​អំពី​ដើម​រហូត​ ដល់​ចុង កូន​ស្តាប់​បាន​យល់​សេចក្តី​សព្វគ្រប់ ប្រាប់​ម្តាយ​ថា លោក​ម្តាយ​អត់ទ្រាំ​សិន​ចុះ​កូន​គង់​មាន​នយោបាយ​ណាមួយ​មិន​ខាន ចំណែក​កុមារ ឧទេន ចាប់​ដើម​តាំងពី​ថ្ងៃ​ដែល​ស្តាប់​ពាក្យ​ម្តាយ​ប្រាប់​ដូច្នេះ ក៏​ខំ​ស្វែងរក​វិជ្ជា​គ្រប់​យ៉ាង​មាន​អក្សរ​ជាដើម ស្ទាត់​ជំនាញ ជា​កុមារ​ឆ្លាត​វៀងវៃ​អង់អាច​ប្លែក​ពី​កុមារ​ធម្មតា
    ថ្ងៃមួយ​កុមា ឧទេន ចូល​ទៅ​សេពគប់​ពួក​ហ្មដំរី សុំ​ខ្លួន​ជា​អ្នកបំរើ​បោសច្រាស​រោងដំរី ដើម្បី​រៀន​វិជ្ជា​ខាង​ហ្មដំរី​ចេះ​ស្ទាត់ ថ្ងៃមួយ​ព្រះ​ចៅ​សៀម​យាង​មក​ទត​រោងដំរី ទ្រង់​រកឃើញ​កូន​នេះ​ជួយ​ធ្វើ​នេះ​ធ្វើ​នោះ ដោយ​យកចិត្តទុកដាក់​រហ័ស​រ​ហួន​វៀងវៃ មាន​ព្រះបន្ទូល​ថា​ក្មេង​នេះ​មកពីណា ហ្មដំរី​ក្រាបទូល​តាម​ដំណើរ​ដោយ​សព្វគ្រប់ ទ្រង់​ពេញ​ព្រះទ័យ មាន​ព្រះបន្ទូល​ប្រាប់ថា មើល​ក្មេង​នេះ​ផង កុមារ​ចាប់​ដើម​តាំងពី​ថ្ងៃ​នោះ យកចិត្តទុកដាក់​ធ្វើការ​ដោយ​ហ្មត់ចត់ បោស​ប្រមូល​អាចម៌​ដំរី បំបាត់​ឲ្យទៅ​ជា​ជី​ដើម្បី​យក​ទៅ​ដាំ​ស្ពៃ ស្ពៃ​នោះ​ក៏​មាន​ដើម​គុម្ព​ធំ​បែក​ចំឡែក អំពី​ស្ពៃ​អ្នកស្រុក​ធម្មតា លុះ​ស្ពៃ​នោះ​ល្មម​ដក កុមារ ឧទេន ដក​យក​ទៅ​លាង​ឲ្យ​ស្អាត​រែក​ទៅ​ថ្វាយ​ព្រះ​ចៅ ទ្រង់​ទត​ឃើញ​មាន​ព្រះ​បន្ទូល​ថា នែ​កុមារ​ឯង​បាន​ស្ពៃ​នេះ​មកពីណា ចំឡែក​ប្លែក​ពី​ធម្មតា កុមារ​ក្រាបទូល​តាម​ដំណើរ​សព្វគ្រប់ ព្រះ​ចៅ​ទ្រង់​មាន​រង្វាន់​ឲ្យ​នឹង​ងារ​ការ​ជា​អ្នកត្រួតត្រា​ភ្នាក់ងារ​ខាង ដំរី ។​
    ដំរី​ព្រះទីនាំង ដែល​ជា​កូន​មេ​ដំរី​ជំទាវ ប៉ាល​ប៉ៃ ជា​ទីនាំង​ដ៏​ប្រសើរ​ព្រះ​ចៅ​រាជា​ពេល​ដែល​ចុះ​ព្រេង មាន​ភរិយា​មារយាទ​ខុស​ប្រក្រតី កាច​សាហាវ​ព្រិច​ហ្ម​ស្លាប់​លែង​ស្តាប់បង្គាប់ មិន​មាន​អ្នក​ឯណា​ទៅ​ជិត​បាន ថែមទាំង​ធ្វើ​បាប​អ្នកស្រុក បោចរោច​ផ្ទះ​ផ្អើល​ជ្រួលច្របល់​រត់​ខ្ចាត់ខ្ចាយ ចោល​ទីលំនៅ​រៀងខ្លួន ។​ពួក​អ្នក​គង្វាល​ដំរី​នាំ​សេចក្តី​ទៅ​ក្រាបទូល​ព្រះ​ចៅ ទ្រង់​ចាត់ការ​ឲ្យ​ស៊ើបសួ​ររក​អ្នកណា ដែល​អង់អាច​ក្លាហាន​ហ៊ាន​ទៅ​ចាប់បាន មានតែ​កុមារ​ឧទេន​ទទួល​ថា ខ្ញុំ​ហ៊ាន​ទទួល​ការចាប់​ដំរី​នោះបាន ទើប​ប្រគល់​ការ​ទៅ​កុមារ​ឧទេន តាម​សេចក្តីត្រូវការ ចាត់ការ​យ៉ាងណាឲ្យ​តែ​ចាប់​បាន​ព្រះទីនាំង​នោះ ឧទេន បង្គាប់​ឲ្យ​ប្រមូល​ដំរី​៥០០ មក​ដើម្បី​រើស​យក​ដំរី​ណាមួយ​យក​ធ្វើធ្នាក់​បាន ទើប​រើស​យក​ត្រូវ​មេ​ដំរី​ស ឈ្មោះ ជំទាវ​ប៉ាល​ប៉ៃ ។​ពេល​ចេញ​ទៅ​ចាប់​កុមារ ឧទេន បង្គាប់​ឲ្យ​រៀបចំ​ពិធី​បួងសួង​សែនព្រេន​អ៊ឹកធឹក អ្នកស្រុក​ផ្អើល​មក​មើល​អឺងកង​ពាសពេញ​មី​ដេរដាស លុះ​សែនព្រេន​រួច​កុមា ឧទេន បង្គាប់​ឲ្យ​សែន​ចេក ស្និត អំពៅ បាច់ ពេលទៅដល់​ព្រះទីនាំង​ហាក់ដូចជា ចង់​ព្រិច​បែរ​ទៅ​ក្រាបថ្វាយបង្គំ​វិញ ដោយ​អំណាច​នៃ​តេជៈ​បារ​មីនៃ​ឧទេន​។​ឧទេន​និយាយ​ទូន្មាន​ប្រដៅ​ថា ទីនាំង​ឯង​តាំងពី​ថ្ងៃ​នេះ​ប្រែ​មារយាទ​អាក្រក់​លះបង់​ចេញ ត្រូវធ្វើ​ស្លូត​ល្អ​ដូច​អំពើ​ដើម រួច​ឲ្យ​ចេក​និង​អំពៅ​ស៊ី ឯង​ទៅ​តាម​យើង​តែ​ប៉ុណ្ណោះ​ស្រាប់តែ​ដើរ​តាម​ដោយ​ស្រួល ឥត​មាន​ចាប់ចង​អ្វី​ឡើយ ហាក់ដូចជា​ហ្ម​ចាស់​យូរ​មក ។​
    ឧទេន ចាប់​ដើម​តាំងពី​ថ្ងៃ​ទៅ​យក​ព្រះទីនាំង​មក ព្រះ​ចៅ​ទ្រង់​ប្រទាន​រង្វាន់​ឲ្យ​និង​ប្រទាន​ងារ​ឈ្មោះថា ជ័យ​អស្ចារ្យ ជា​សេនា​ខាង​ទ័ព​ដំរី ឬ​ខាង​ទាក់​ដំរីព្រៃ រាជការ​ទទួលស្គាល់ ខ្លាច​អំណាច​ថា​ជា​អ្នកចេះ​មោះមុត​ស្ទាត់ជំនាញ​ខាង​ហ្ម​ដំរី សូម្បី​តែ​ដំរីព្រៃ​ពេលចេញ​ទាក់​ម្តងៗ មិន​ចាំ​មាន​គ្នា​ច្រើន​ប៉ុន្មាន​ក៏​ទៅ​ទាក់​បានដែរ ហាក់ដូចជា​ហៅ​មក​បាន ព្រះ​ចៅ​ទ្រង់​ពេញ​ព្រះ​ហឫទ័យ នឹង​ទុក​ព្រះ​ហឫទ័យ​ចំពោះ ជ័យ​អស្ចារ្យ ប្រហែល​គ្នា​នឹង​ព្រះរាជបុត្រ​របស់​ព្រះអង្គ ។​
    លុះ​អាយុ​១៦​ឆ្នាំ ជ័យ​អស្ចារ្យ​ភ្នកនឹក​សេចក្តី​បំណង​កាលដែល​ម្តាយ​និយាយ​ប្រាប់​អំពី​រឿង​ កំសត់ គ្រោះថ្នាក់​គ្រប់យ៉ាង រំពឹងគិត​រក​ឧបាយ​ណាមួយ​ដោះខ្លួន​ចេញ​អំពី​កណ្តាប់ដៃ​សៀម ហើយ​ទៅ​ស្រុក​ខ្មែរ​សោយរាជ្យ​ស្នង​ព្រះបិតា យក​មនុស្ស​អំពី​ស្រុក​សៀម​ទៅ​ស្រុក​ខ្មែរ​វិញ និង​ទ្រព្យសម្បត្តិ​មាន​វិញ្ញាណ​ឥត​វិញ្ញាណ​ទៅឲ្យ​អស់​អំពី​ស្រុក​សៀម ទៅ​នៅ​ស្រុក​ខ្មែរ​ឲ្យបាន​ដូច​សេចក្តីបំណង ។​
    នយោបាយ​(របស់​ឧទេន​) ចាត់ទុក​មនុស្ស​១៥​នាក់​ដែល​ជា​មនុស្ស​ទុកចិត្ត ស្និត​ស្នាល​ដូច​បងប្អូន​បង្កើត ចាត់ការ​ធ្វើ​ជាល​នឹង​ឈើ​ជើងដំរី ជាល​សំរាប់​ច្រក​ញាត់​អាចម៌ដំរី​ឲ្យ​ណែន​ទុក​ឲ្យ​ស្ងួត ចាក់​រាយ​តាម​ស្ទឹង​ឬ​ផ្លូវ ឈើ​ជើងដំរី​ដើរ​សង្កត់​ឲ្យ​ស្នាម​ដាន​ដូចជា​ដំរី​មែនៗ ដើម្បី​ឲ្យ​អ្នកស្រុក​ឃើញ នឹង​នាំ​ហេតុនោះ​ក្រាបទូល​ព្រះ​ចៅៗ នឹង​ទ្រង់​ចាត់​ឲ្យ​សេនាជ័យ​អស្ចារ្យ​ទៅតា​មទាក់​មិន​ខាន និង​ពល​ដែល​ទៅ​ជាមួយ​ជឿជាក់​ក្នុង​ចិត្ត​ថា ជា​ដំរី​ពិតមែន ដើម្បី​ដោះខ្លួន​ព្រមទាំង​ពល និង​ព្រះ​រាជទ្រព្យ​ទៅ​ស្រុក​ខ្មែរ ។​
    ចំណែក​អ្នកស្រុក​លុះ​ឃើញ​ដាន​ជើងដំរី និង​អាចម៌​ធំៗ​ដូច្នេះ ក៏​នាំ​ហេតុ​នោះ​ទៅ​ក្រាបទូល​ព្រះ​ចៅៗ​ទ្រង់​ចាត់​ជំរើស​ឲ្យ​ហៅ​ជ័យ​ អស្ចារ្យ ទៅតាម​ទាក់​ដំរីព្រៃ​ដែល​ធំ​នោះ ជ័យ​អស្ចារ្យ ក្រាបទូល​សូម​មេត្តាប្រោស បើ​ទ្រង់​សព្វព្រះទ័យ​ចង់បាន​ដំរី​ធំ​នោះ លុះតែ​គ្នាច្រើន​និង​ដំរី​ធ្នាក់​ច្រើន ទាំង​ស្បៀងអាហារ​ក៏​ច្រើន មនុស្ស​ដែល​ទៅ​តាម​ទាំង​ប៉ុន្មាន ត្រូវ​ស្តាប់បង្គាប់​ទូលបង្គំ​ទើប​ធ្វើការ​នោះ​បាន ហើយ​ពេល​ចេញ​ទៅ​សូម​មេត្តា​អនុញ្ញាត​ធ្វើ​ពិធី​បួងសួង​ទើប​ចេញ ។​
    ព្រះ​ចៅ​ទ្រង់​អនុញ្ញាត​គ្រប់កន្លែង​ប្រគល់​ការ​នោះ​ឲ្យ​ជ័យ​អស្ចារ្យ​ តាមចិត្ត​ធ្វើ​បែប​ណាៗ​ស្រេច​ទៅលើ​ជ័យ​អស្ចារ្យ លុះ​ធ្វើ​ពិធី​រួច​ព្រះ​ចៅ​ប្រទាន​ព្រះខ័ន​សឹក​ឲ្យ​ពេញ​អំណាច​បើ​ឈ្មោះ​ណា មិន​ស្តាប់​បង្គាប់​ត្រូវតែ​សម្លាប់​បាន ពេល​ដែល​ចេញ​ទៅ​បាន​ចំនួន​១៥​ថ្ងៃ ពាក់កណ្តាល​ផ្លូវ​មក​ស្រុក​ខ្មែរ​ជ័យ​អស្ចារ្យ​ធ្វើ​សារ​ទៅ​ក្រាបទូល​ថា សូម​ទ្រង់​មេត្តាប្រោស​ទូលបង្គំ​តាម​ទាក់ដំរី​នោះ កាន់តែ​ឃើញ​ដាន​គៀក​ហើយ តែ​អស់​ស្បៀង​សូមមេត្តា​បញ្ជូន​មក​ឲ្យ​ឆាប់ ដើម្បី​ធ្វើការ​ឲ្យបាន​សម្រេច​ដូច​បំណង ។​
    ព្រះ​ចៅ​ទ្រង់​ព្រះរាជទាន​តាម​សេចក្តី​សុំ​ដោយ​រហ័ស ដោយ​បំណង​ចង់បាន​ដំរី​នោះ ពេញ​ព្រះ​ហឫទ័យ​នឹង​ដំរី​នោះ មិន​គិត​អំពី​ការ​បង់ខាត​ដោយ​ព្រះ​រាជទ្រព្យ ឬ​សង្ស័យ​ដោយហេតុ​ណាមួយ​ឡើយ ។​
    ជ័យ​អស្ចារ្យ លុះ​បាន​ទទួល​ស្បៀង​ពី​ព្រះ​ចៅ  ទៅ​ចំនួន ១៥ ថ្ងៃ ដល់​ស្រុក​បាត់ដំបង ដែល​ជា​ដី​ខ្មែរ មាន​មនុស្ស​អ្នកស្រុក​ជិត​ឆ្ងាយ​មក​ចុះចូល​ថ្វាយ​ខ្លួន ជា​សេនា​ពលរដ្ឋ ព្រមទាំង​សេនា​ចាស់ គឺ​សេនា​អំពី​ព្រះបិតា ឈ្មោះ មឿង និង​កូនប្រុស​៤​នាក់​បាន​ចូល​ថ្វាយខ្លួន​ដែរ ក៏​មាន​មនុស្ស​ច្រើន​ល្មម​ត​ទល់​នឹង​ព្រះ​ចៅ​រាជា​បាន (ឧទេន​)សរសេរ​សំបុត្រ​ទៅ​អញ្ជើញ​ម្តាយ​ឲ្យមក​ស្រុក​ខ្មែរ រួច​ចង​នឹង​កូប​នាង​ជំទាវ ប៉ាល​ប៉ៃ​ឲ្យទៅ​ទទួល​ម្តាយ មេ​ដំរី​ទៅដល់​ទី​កន្លែង​ម្តាយ​ពេល​ពាក់កណ្តាល​អធ្រាត្រ មេ​ដំរី​វាយ​អំ​ពង់ ដង ម្តាយ​ភ្ញាក់​នឹកស្មាន​ថា​កូន​ខ្លួន​មក ដុត​ភ្លើង​បំភ្លឺ​មើល​មិនឃើញ ហើយ​ឃើញ​តែ​សំបុត្រ​មើល​ដឹង​សេចក្តី​សព្វគ្រប់​រៀប​ដំណើរ​ឡើង​ជិះ​មេ​ដំរី​ មក​ដោយ​ប្រញាប់ បាន​ជួប​នឹង​កូន​នៅ​ស្រុក​បាត់ដំបង ជ័យ​អស្ចារ្យ តាំង​ប្រកាស​ខ្លួន​ឲ្យដឹង​ច្បាស់​ថា លោក​ជា​ព្រះរាជបុត្រ របស់​ព្រះ​ចន្ទរា​ជា គង់​នៅ​បន្ទាយ​ល្វែក បាន​មក​គ្រងរាជ្យ​ស្នង​ព្រះបិតា រឿង​នេះ​មិន​បាន​ស្ងាត់ ជ្រាប​ដល់​ព្រះ​ចៅ​សៀម ទ្រង់​ព្រះ​ពិរោធ​ក្រោធ​ខ្លាំង​ពន់ពេក នឹក​តូច​ព្រះ​ហឫទ័យ​ក្រៃលែង ទ្រង់​ប្រជុំ​ពួក​សេនា​ប្រាប់ថា ជ័យ​អស្ចារ្យ ធ្វើ​នយោបាយ​បោក​បញ្ឆោត​យក​ព្រះខ័ន​សឹក ព្រមទាំង​ទ្រព្យ​មាន​វិញ្ញាណ​និង​ទ្រព្យ​ឥត​វិញ្ញាណរ​ត់ទៅ​ស្រុក​ខ្មែរ ហេតុ​នេះ​ត្រូវ​លើកទ័ព​ទៅតាម​ដណ្តើម​យក​មក​វិញ​ឲ្យបាន ហើយ​ចាប់ ជ័យ​អស្ចារ្យ សម្លាប់​ឲ្យ​ផុត​ពូជ​ព្រះ ចន្ទរា​ជា នឹង​ពួក​រាជកា​រទាំង​ប៉ុន្មាន​កុំ​ឲ្យសល់ ។​
    ជ័យ​អស្ចារ្យ បាន​ដំណឹង​ដឹង​ច្បាស់ ព្រះ​ចៅ​ឲ្យ​លើក​ទ័ពមក​តាម​ដូច្នេះ ទ្រង់​ប្រជុំ​ពួក​សេនាបតី​មក​ជំនុំ​ថា ឥឡូវ​សេនា​យើង​តិច​នឹង​គ្រឿង​អាវុធយុទ្ធភណ្ឌ របស់​យើង​ក៏​មាន​តិច​ពុំ​បរិបូណ៌ តើ​អ្នក​រាល់គ្នា​គិត​រក​ឧបាយ​បែបណា ឲ្យមាន​ជ័យ​ពេលនេះ សេនា​ទាំងអស់​មិន​មាន​អ្នក​ណា​ហ៊ាន​ឆ្លើយ ទទួល​ធានា​អះអាង មានតែ​សេនា មឿង អាច​ឆ្លើយ​ទទួល​ធានា​អះអាង​រង​រាប់ ហ៊ាន​ត​ទល់នឹង​ទ័ព​សៀម ដោយ​មាន​ឧបាយ​មួយ​ប្លែក​គឺ ហ៊ាន​ប្លូរជីវិត​ឲ្យស្លាប់​ទៅរ​កអារ័​ក្ខគោ​ល គឺ​ទៅ​កែនទ័​ព្ធ​ខ្មោច ធ្វើ​ជា​ទ័ព​ច្បាំង​នឹង​ទ័ព​សៀម បណ្តា​សេនា​ទាំងអស់​មាន​តែ​សេនា មឿង ប្តូរជីវិត​យក​ឈាម​ក្រាល​ផែនដី បង្គាប់​ឲ្យ​ជីកដី​ទំហំ​៤​ម៉ែត្រ ៤​ជ្រុង ជម្រៅ​៤​ម៉ែត្រ រួច​ដាក់​គ្រឿងសាស្ត្រាវុធ​ក្នុង​រណ្តៅ​នោះ ដើម្បី​នឹង​លោត​ឲ្យស្លាប់​ក្នុង​រណ្តៅ តែ​នៅ​ពេល​មុន​នឹង​លោត​សេនា មឿង មាន​សេចក្តី​បង្គាប់​ពួក​ពលរដ្ឋ​ទាំងអស់​មក​ស្តាប់ ពាក្យ​ឱវាទ តែង​តួ​ស្លៀកពាក់​ពេញ​យស សូមឲ្យ​អស់លោក ខំប្រឹង​យកចិត្តទិកដាក់​ក្នុង​រឿងច​ម្បាំង​ក្នុងពេលនេះ ឲ្យមាន​ជ័យជំនះ​ជួយ​ប្រាង្គ​ផែនដី​ស្រុក​ខ្មែរ ឲ្យ​រួច​ពី​កណ្តាប់ដៃ​នៃ​បច្ចាមិត្ត ចំណែក​ខ្ញុំ​ធានា​ឯ​ទ័ព​ខ្មោច សូមឲ្យ​អស់លោក​សង្ឃឹម​ទុក​ថា បើ​ខ្ញុំ​ស្លាប់​ទៅ​បាន​៧​ថ្ងៃ ឮសូរ​សន្ធឹក​ហ៊ោ​កញ្ច្រៀវ បី​ដូច​ជា​សំលេង​ផ្គរ​លាន់ យើង​មាន​ជ័យ​ហើយ លុះ​ផ្តាំ​រួច​ហើយ​លោត​ចុះ​ក្នុង​រណ្តៅ ប្រពន្ធ​ឃើញ​ប្តី​លោត​ដូច្នេះ​ក៏​លោត​ទៅ​ជាមួយ​ប្តី ព្រមទាំង​កូនប្រុស នាក់ ស្លាប់​ទៅ​ជាមួយគ្នា ដល់​ថ្ងៃ​ជា​គម្រប់​៧ លាន់​ឮសូរ​សន្ធឹក​ដូចជា​កាល​ផ្តាំ​មែន
    ទ័ព​សៀម​ចូលមក​ដល់​បាត់ដំបង ឆ្លង​ចូល​មក​ដល់​អូ​ខា សព្វ​ថ្ងៃ​គេ​ហៅថា ស្វាយដូនកែវ ជួប​គ្នា​នឹង​ទ័ព​ជ័យ​អស្ចារ្យ មាន​ទ័ព​ខ្មោច​ចេញ​ទៅ​មុខ​សំដែង​រិទ្ធិ ធ្វើ​ជា​ខ្យល់​បំពុល​ទ័ព​សៀម​វិលមុខ​ចុកពោះ ចុះក្អួត​ដួល​ដោយ​ខ្លួនឯង ទ័ព​មនុស្ស​ចូល​ទៅ​កាប់សម្លាប់​អស់ ពួកកងទ័ព​សៀម​រក​ឧបាយ​មិនឃើញ ថយ​ទៅដល់​បាត់ដំបង នាំ​សារ​ទៅ​ថ្វាយ​ព្រះ​ចៅ​តាម​សេចក្តី​សព្វគ្រប់ ព្រះ​ចៅ​ទ្រង់​ជ្រាប​ឲ្យ​ថយ​ទ័ព​ត្រឡប់​ទៅ​ស្រុក​សៀម​វិញ ។​
    ចំណែក​ពួកកងទ័ព ជ័យ​អស្ចារ្យ នាំគ្នា​ត្រឡប់​មក​កាន់​កន្លែង​បន្ទាយ​វិញ សព្វ​ថ្ងៃ​គេ​ហៅ​ថា​បន្ទាយ​ជ័យ ចាប់​ដើម​តាំងពី​ពេលនោះ​មក ព្រះ​ជ័យ​អស្ចារ្យ​បាន​អភិសេក​សោយរាជ្យ ថ្វាយ​នាម​ថា ព្រះ​ជ័យ​ចេស្តា ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី គង់​នៅ​បន្ទាយ​ជ័យ ចាប់​ដើម​តាំងពី​ថ្ងៃ​ដែល​សោយរាជ្យ ពួក​សេនាបតី​និង ព្រះ​ជ័យ​ចេស្តា នឹក​ដល់​គុណូបការៈ​សេនា មឿង ដែល​មាន​គុណ​ជួយ​យក​ឈាម​ក្រាល​ផែនដី ឲ្យបាន​ស្រុក​ខ្មែរ​រួច​ជា​អ្នក​ជា តាំង​ធ្វើបុណ្យ​ឧទ្ទិស​ផល​បញ្ជូន​ចំពោះ​ដួង​ព្រះ​ព្រលឹង វិញ្ញាណ​ខន្ធ​របស់​សេនា មឿង ជា​ឱ​ឡា​រឹក​អឹក​អធឹក​អស្ចារ្យ ជាប់​ជា​ទំនៀម​ដ៏​រាប​មក​សព្វថ្ងៃនេះ ហៅថា អ្នកតា​ឃ្លាំងមឿង ។​
    រឿង​ប្រវត្តិ អ្នកតា​ឃ្លាំងមឿង សួរ​លោក​គ្រូ​ចៅអធិការ វត្ត​លួង​ព្រះនាម សួស សួន ព្រះ​ជន្មាយុ ៦១ ឃុំ​ផ្សារ​លើ ស្រុក​បាកាន ខេត្ត​ពោធិសាត់ (ម​.ត្រា​ណេ​)
(តាម​ឯកសារ​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ស្រុក​ខ្មែរ​លេខ ៥៦.០៥៦ របស់​ព្រះ​ភិក្ខុ​សួស សួន ឃុំ​ផ្សារ​លើ ស្រុក​បាកាន ខេត្ត​ពោធិសាត់ ថ្ងៃទី​១៨.០៦.១៩៤៩) (.ត្រាណេ)

No comments:

CASINO





MOBILE MAGAZINE