About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, August 8, 2012

ព័ត៌មានសុខភាពខ្លីៗ វគ្គ២តចប់


តើ​អ្វី​ដែល​ជា​ជំងឺ​ផ្លូវ​ដំណេក?
ប្រសិន​បើ​ អ្នក​មាន​បញ្ហា​គេង​មិន​លក់ គេង​ឧស្សាហ៍​ភ្ញាក់ ​គេង​លក់​ហើយ​តែ​មិន​ស្កប់ ឬ​ក៏​គេង​ប្រែ​ខ្លួន​ជា​ញឹក​ញាប់​នោះ មានន័យ​ថា លោក​អ្នក​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ដំណេក​ហើយ។ ជួន​កាល​ក៏​មាន​មនុស្ស​មួយ​ចំនួន​កើត​ជំងឺ​ផ្លូវ​ដំណេក​ ដោយ​មិន​ដឹង​ខ្លួន​ផង​ដែរ ដោយសារ​តែ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​គឺ​មាន​លក្ខណៈ​ទូទៅ និង​ពិបាក​កំណត់​មូលហេតុ​វា​ឲ្យ​ជាក់​លាក់​ណាស់។

តើ​គេង​ប៉ុន្មាន​ម៉ោង​ទើប​គ្រប់?
អ្នក ​ជំនាញ​ផ្នែក​ដំណេក​មិន​អាច​កំណត់​ពី​បរិមាណ ឬ​រយៈ​ពេល​នៃ​ដំណេក​ ដែល​ល្អ​ប្រសើរ​បំផុត​​ចំពោះ​មនុស្ស​គ្រប់ៗ​រូប​នោះ​ទេ ដោយសារ​តែ​បុគ្គល​ម្នាក់ៗ​មាន​កត្តា​សុខភាព​ផ្លូវ​កាយ កត្តា​ខួរក្បាល និង​ដំណើរ​ការ​នៃ​​ប្រព័ន្ធ​សរីរាង្គ​ខុសៗ​គ្នា។ ប៉ុន្តែ​ជា​ទូទៅ វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​មនុស្ស​ធំ​ពេញ​វ័យ​ទទួល​ទាន​ដំណេក​ចន្លោះ​ពី​៧​ទៅ​ ៩ម៉ោង​​ក្នុង​១​ថ្ងៃ។ យ៉ាងណាមិញ សម្រាប់​មនុស្ស​មួយ​ចំនួន​ដំណេក​៥​ទៅ​៦​ម៉ោង​ក្នុង​១​ថ្ងៃ​ក៏​អាច​ចាត់​ទុក​ ថា​គ្រប់គ្រាន់​សម្រាប់​ពួក​គេ​ដែរ។​ យោង​តាម​វេជ្ជបណ្ឌិត ខារ៉ូល អាស មក​ពី​រដ្ឋ​ញូវជើស៊ី មនុស្ស​ម្នាក់ៗ​ត្រូវ​ចាំបាច់​សិក្សា​ពីវដ្ដ​ដំណេក​ផ្ទាល់​ខ្លួន និង​ចំនួន​ម៉ោង​នៃ​ការ​គេង​ដែល​សមស្រប​ និង​ធ្វើ​ឲ្យ​ខ្លួន​មាន​អារម្មណ៍​ស្រស់ថ្លា។


តើ​ការ​គេង​ច្រើន​ពេក​ល្អ​ឬ​ទេ?
ជាការ ​ពិត​ណាស់ មនុស្ស​ម្នាក់​ក៏​អាច​ទៅ​ជា​ឈឺ​ដោយ​សារ​តែ​ទទួល​ទាន​ដំណេក​ច្រើន​ជ្រុល​ពេក​ ដែរ ព្រោះ​ថា ការ​ចំណាយ​ពេល​ច្រើន​គេង​នៅ​លើ​គ្រែ អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ឬ​ជំងឺ​ហេវហត់​កម្រិត​រ៉ាំរ៉ៃ។

តើ​កង្វះ​ដំណេក​នាំ​បញ្ហា​អ្វី​ខ្លះ?
យោង ​តាម​ការ​សិក្សា​របស់​អង់គ្លេស កង្វះ​ដំណេក ឬ​គេង​តិច​ជាង​៥​ម៉ោង​ក្នុង​១​ថ្ងៃ​អាច​មាន​ការ​ប៉ះពាល់​ដល់​សុខភាព ដូច​ជា​ ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដោយ​ជំងឺ​លើស​ឈាម និង​ជំងឺ​បេះដូង។ ជាង​នេះ​ទៅ​ទៀត ការ​គេង​មិន​គ្រប់គ្រាន់​ក៏​អាច​ជា​កត្តា ដែល​បង្កើន​អត្រា​ប្រឈម​នៃ​ជំងឺ​លើស​ទម្ងន់ ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ ការ​ញៀន​គ្រឿង​ស្រវឹង និង​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម។ ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​សាកល​វិទ្យាល័យ​រដ្ឋ​កាលីហ្វ័រនីញ៉ា បាន​បង្ហាញ​ថា កង្វះ​ដំណេក​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផ្នែក​សរីរាង្គ​ខួរក្បាល​ដែល​បញ្ជា​ផ្នែក​ ស្មារតី និង​អារម្មណ៍។

តើ​អ្វី​ជា​ឱសថ​ជំនួយ​ដំណេក​?
វេជ្ជបណ្ឌិត ​ភាគ​ច្រើន​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ​ម៉ាញេស្យូម​២០០​មិល្លី​ក្រាម ​ និង​កាល់ស្យូម​៦០០​មិល្លី​ក្រាម​ នៅ​ពេល​យប់​មុន​ចូល​ដំណេក។ ​សារធាតុ​ទាំង​ពីរ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា អាច​ជំរុញ​ឲ្យ​ដំណេក​លក់​ស្កប់ស្កល់។

ជា​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​?
ជំងឺ​រលាក​សន្លាក់​ រ៉ាំរ៉ៃ​ គឺជា​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ខ្លួន​មនុស្ស​យើង​ ដែល​បណ្តាល​ឲ្យ​មានការ​រលាក​ដល់​សន្លាក់​។​ ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​ក៏​អាច​ធ្វើ​ឲ្យរ​លាក​ជាលិកា​ដែល​នៅ​ជុំវិញ សន្លាក់​ រួម​ទាំង​សរីរាង្គ​ផ្សេងៗ​ទៀត​ផង​ដែរ​ ។​ ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ គឺជា​ជំងឺ​ម្យ៉ាង​ដែល​កើតឡើង​នៅ​ពេល​ដែល​ជាលិកា​ខ្លួន​មនុស្ស​យើង​ធ្វើការ​​ ខុស​តួនាទី​។ និយាយ​ឲ្យ​សាមញ្ញ​ទៅ គឺ​ជាលិកា​របស់​មនុស្ស​បែរ​ជា​​ច្រ​ឡំ​ធ្វើការ​វាយប្រហារ​ទៅ​លើប្រព័ន្ធ​ ស៊ាំ​របស់​ខ្លួនឯង​ទៅ​វិញ​។

តើ​វាមាន​រោគ​សញ្ញា​អ្វីខ្លះ?
ជំងឺ ​រលាក​សន្លាក់​រ៉ាំរ៉ៃ​អាច​រស់នៅ​ជាមួយ​នឹង​អ្នកជំងឺ​បាន​យូរអង្វែង​ ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​ជួប​ប្រទះ​នូវ​បទ​ពិសោធ និង​ រោគ​សញ្ញា​ច្រើន​ក្រាស់ក្រែល​ផង​ដែរ​។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​អាច​ធ្វើ​ឲ្យ​ខូចខាត​ដល់ ​សន្លាក់​ទាំងស្រុង​ និង​អាច​ឈាន​ទៅ​រក​ពិការ​ភាព​ទៀត​ផង​។​ សន្លាក់​គឺជា​កន្លែង​ដែល​ឆ្អឹង​ពីរ​ជួប​ប្រសព្វ​គ្នា​ ដើម្បី​អាច​ធ្វើ​ចលនា​បាន​ ។​ ការ​រលាក​សន្លាក់​ អាច​បណ្តាល​ឲ្យ​សន្លាក់​ ​ហើម ​ឈឺ​ចាប់​ តឹង និង​ក្រហម។​ ការ​រលាក​សន្លាក់​អាច​កើត​មាន​ទៅ​លើជាលិកា​នានា​​នៅ​ជុំវិញ​សន្លាក់​នោះ​ ដូច​ជា​ សរសៃពួរ​ សរសៃ​ចង​ និង​ សាច់ដុំ​។​

អ្នក​ណា​ខ្លះ​អាច​កើត​ជំងឺ​នេះ?
ជំងឺ ​នេះ​កើត​លើ​ស្ត្រី​បី​ដង​ច្រើន​ជាង​បុរស​ ដោយ​មិន​ប្រកាន់​ពូជសាសន៍​ឡើយ។​ ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ​ សូម្បី​តែ​ក្មេងៗ​ក៏​ដោយ​ ប៉ុន្តែ​ជា​ធម្មតា​ច្រើន​កើត​លើ​មនុស្ស​ដែល​មាន​វ័យ​ចន្លោះ​ពី​ ៤០​ ទៅ​ ៦០​ ឆ្នាំ​។​ តាម​របាយកាណ៍​ពី​អង្គការ​សុខភាព​ពិភពលោក១​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​ ក្នុង​ពិភពលោក ដែល​ស្មើ​នឹង​៧០​លាន​នាក់ កំពុង​ប្រឈម​នឹង​ជំងឺ​សន្លាក់​នេះ។ មក​ទល់សព្វថ្ងៃ​ គ្មាន​ការ​សិក្សា​ណា​មួយ​​ដែល​អាច​បញ្ជាក់​ថា ជំងឺ​សន្លាក់រ៉ាំរ៉ៃ​បណ្ដាល​មកពី​កត្តា​ហ្សែន​តំណ​ពូជ​​នោះ​ឡើយ។

គួរ​ធ្វើ​អ្វី​ខ្លះ​ពេល​កើត​ជំងឺ​នេះ?
អ្នក ​កើត​ជំងឺ​សន្លាក់​គួរ​តែ​ចៀសវាង​អាហារ​ដែល​សម្បូរជាតិ​ខ្លាញ់ ដូចជា​ សាច់ជ្រូក​បីជាន់ សាច់គោ ប៊័រ និង​ក្រែម ដោយ​សារធាតុ​ទាំង​នេះ​មាន​ផ្ទុក​នូវ​ជាតិ prostaglandins ជា​ដើម​ទង​នាំ​ឲ្យ​មានអាការ​រលាក ហើម និង​ឈឺចាប់​នៅ​ត្រង់​សន្លាក់។ ដូច្នេះ​ហើយ បាន​ជា​អ្នក​ជំងឺ​សន្លាក់​មួយ​ចំនួន​ជ្រើសរើស​របប​អាហារ​តម​សាច់​ និង​ញ៉ាំ​តែ​បន្លែ។ កត្តា​ដែល​អ្នក​កើត​ជំងឺ​សន្លាក់​គួរ​តែ​ចៀសវាង​ទៀត​នោះ​ គឺ​ការ​ធ្វើ​ចលនា​ហួស​កម្លាំង​ និង​ការ​អង្គុយ​ស្ងៀម​នៅមួយ​កន្លែង​ដោយ​មិន​ធ្វើ​ចលនា​ទាល់​តែ​សោះ៕

No comments:

CASINO





MOBILE MAGAZINE