About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, August 14, 2012

ម៉ាស៊ីនបោកសម្លៀកបំពាក់ ដែលមិនប្រើប្រាស់ អគ្គីសនី


នេះត្រូវបានគេចាត់ទុកថាជាម៉ាស៊ីនបោកគក់សម្លៀកបំពាក់ដែលមានតម្លៃថោកបំផុតដោយមាន
តម្លៃត្រឹមតែ ៤០$ ប៉ុណ្ណោះ មិនត្រឹមតែធូរថ្លៃនោះទេ ថែមទាំងមិនស៊ីភ្លើង ហើយអាចអោយលោក
អ្នកហាត់ប្រាណបានទៀតផង។


ម៉ាស៊ីនបោកគក់នេះត្រូវបានគេរចនាឡើងដើម្បីអោយសមស្របជាមួយនឹងបរិបទគ្រួសារអ្នកក្រី
ក្រដោយតាមការសិក្សាបានបង្ហាញអោយឃើញថាគ្រួសារអ្នកក្រីក្រភាគច្រើនប្រើពេលជាង ៦
ម៉ោងក្នុងការបោកគក់ និងក្នុងមួយអាទិត្យត្រូវបោកសម្លៀកបំពាក់ពី ៣ ទៅ ៥ ថ្ងៃ។

ម៉ាស៊ីនបោកគក់នេះត្រូវបានគេរចនាឡើងពីធុងជ័រធំមួយដោយហើយខាងក្នុងគឺមានរូបរាងដូចគ្នា
នឹងម៉ាស៊ីនបោកគក់អេឡិចត្រូនិចដែរ ហើយអ្វីដែលអ្នកត្រូវធ្វើនោះគឺគ្រាន់តែដាក់សម្លៀកបំពាក់
ចូល ចាក់ទឹកសាប៊ូ គ្របគំរប អង្គុយលើវាហើយជាន់ឈ្នាន់ធាក់ទៅមកទៅបានហើយ វាល្អសម្រាប់
ស្រ្តីមេផ្ទះដែលចង់ហាត់ប្រាណសម្រករៀងផងដែរ។ ម៉ាស៊ីនបោកសម្លៀកបំពាក់ឈុតនេះត្រូវបាន
គេដាក់សាកអោយប្រើនៅប្រទេស Peru ហើយអាចនឹងចូលទៅដល់ India និងប្រទេសក្រីក្រផ្សេង
ទៀតនៅអាមេរិកខាងត្បូង៕

No comments:

CASINO





MOBILE MAGAZINE