About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, August 7, 2012

របៀបសន្សំ និងរក្សាទុកលុយរបស់យុវវ័យ




វិធី​ងាយៗ​ក្នុង​ការគ្រប់គ្រង​លុយ​សំរាប់​យុវវ័យ​ តើ​អ្នក​ដែល​ធ្លាប់​ឆ្ងល់​ទេ​ថា យុវវ័យ​មួយចំនួន​តែងតែ​ចំណាយ​លុយ​យ៉ាង​ខ្ជះ​ខ្ជាយ​​សំរាប់​ការសប្បាយ​របស់​ពួកគេ​។ ហើយ​មួយចំនួន​មាន​ប្រើប្រាស់​កាត​ក្រេ​ឌី​ត​ជំនួយ​ដោយ​ការឪ្យ​លុយ​ដែល​ខ្លួន​មាន ដែល​​​ការចំណាយ​ទាំងអស់នេះ មិន​មាន​ភាពសមរម្យ និង​ខ្វះ​ការ​របៀប​ក្នុង​ការគ្រប់គ្រង​លុយ​។ 
ពេលខ្លះ​ពួកគេ​មិន​បាន​ចំណាយលុយ​ទៅតាម​ប្រាក់ចំណូល​របស់​ ពួកគេ​នោះ​ទេ ដែល​បញ្ហា​ទាំងអស់​នេះ​អាច​ធ្វើឪ្យ​មនុស្ស​ម្នាក់ៗ​​ឈាន​ដល់​ការ​ជំពាក់​ បំណុល​គេ​។ ដូច្នេះ ដើម្បី​ជៀសវាង​បញ្ហា​ទាំងអស់​នេះ​ដែល ​នឹង​អាច​កើតឡើង​លើ​រូបអ្នក ខ្លួន​អ្នក​ផ្ទាល់​គួរតែ​ធ្វើ​តាម​ការណែនាំ​ពី​វិធី​គ្រប់​លុយ​ដូចខាងក្រោម​ ៖

១. ទិញ​របស់​ដែល​ប្រើប្រាស់​រួច​
វិធី​មួយ​ដែល​មាន​ប្រសិទ្ឋភាព​បំផុត​ក្នុង​ការគ្រប់គ្រ​ងលុយ​សំរាប់​យុវវ័យ​គឺ​ត្រូវ​ទិញ និង​ប្រើប្រាស់​របស់​ណា​ដែល​មាន​តំលៃ​ថោក​ ឬ​ក៍រ​បស់​ដែល​ប្រើប្រាស់​រួច (​របស់​ជជុស​)​។ ប្រសិន​ជា​ចង់​ទិញ ម៉ូតូ ទូរ​សព្ទ័​ដៃ គ្រឿង​សង្ហារឹម ឬ​ក៍រ​បស់​ថ្លៃ​មួយ​ចំនួន​ទៀត​ អ្នក​គួរតែ​ធ្វើការ​ពិចារណា​ទៅ​លើ​របស់​ដែល​ប្រើប្រាស់​រួច ពីព្រោះ​វា​មាន​តំលៃថោក​ខ្លាំង​ជាង​របស់​ដែល​ថ្មី​។
ប្រសិន​​​ជា​យើងរ​លេក​មើល​នៅ​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ មាន​ហាង​លក់​របស់​របប​ជជុស​ជាច្រើន​រួម​ទាំង​រថយន្ត​និង​សម្លៀក​បំពាក់​។​

២.​បង្កើត​គណនី​ធនាគា​សំរាប់​ប្រើប្រាស់​ពេល​មាន​បញ្ហា​
បង្កើត​គណនី​ធនាគា​ប្រើប្រាស់​សំរាប់​ពេល​ចាំបាច់​គឺ​វា​ពិតជា​មាន​សារៈសំខាន់​ខ្លាំង ជាពិសេស​នៅពេល​ដែល​អ្នក​គ្មាន​ភាព​ច្បាស់​​លាស់​​ក្នុង​ការប្រើប្រាស់​លុយ​ឪ្យ​បាន​ត្រឹមត្រូវ​។ បញ្ជូល​លុយ​មួយចំនួនទៅ​ក្នុង​គណនី បន្ទាប់​ពី​សល់​ពី​ការប្រើប្រាស់​ប្រ​ចាំ​​​ខែ​។ ប៉ុន្តែ​ត្រូវឪ្យ​ប្រាកដថា គណនី​ទាំងអស់នោះ នឹងត្រូវ​ប្រើប្រាស់​នៅពេល​ដែល​ចាំបាច់​បំផុត ឧទាហរណ៍​នៅ​ពេល​មាន​ជំងឺ និង​មាន​គ្រោះថ្នាក់​ជា​ដើម​។ លុយ​ក៍​អាច​ប្រើប្រាស់​ម្តងម្កាល​ដែរ ដូចជា​បើក​ជំនួញ​រកស៊ី​ជា​ដើម​។​

៣. បង្កើត​គណនី​សន្សំ​ផ្ទាល់ខ្លួន​
វា​មិន​សំខាន់​ទេ​ក្នុង​ការជ្រើសរើស​ធនាគា​រ​ណាមួយ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​អ្នក​ត្រូវ​បង្កើត​គណនី​សន្សំ​ផ្ទាល់​ខ្លួម​មួយ ​ដើម្បី​ទទួល​​​បាន​កា​រ​ប្រាក់​ខ្លះ​។ អ្នក​មិន​ត្រូវ​ទុក​លុយ​នៅ​ក្នុង​ទូរ ឬ​ការ​បូ​ប​ចោល​ទទេៗ​នោះទេ តែ​ត្រូវឪ្យ​លុយ​របស់​អ្នកធ្វើការ ដោយ​បញ្ចូល​លុយ​មួយចំនួន​ជា​រៀងរាល់​ខែ​ចូល​ទៅក្នុង​គណនី​សន្សំ ដូច្នេះ អ្នកនឹង​ទទួលបាន​ការប្រាក់​ដែល​បានកំណត់​។ ចំនួន​លុយ​កាន់តែ​ច្រើន​ដែល​អ្នក​បញ្ចូល ការប្រាក់​កាន់តែច្រើន​អ្នក​នឹង​ទទួលបាន​។​
៤. រក​ចំណូល​បន្ថែម
ក្នុង​ភាព​ជា​យុវវ័យ អ្នក​ត្រូវ​ចេះ​ស្វែងរក​វិធី​ផ្សេងៗ ដើម្បី​សែ្វង​រក​ចំណូល​បន្ថែម​សំរាប់​ផ្គត់ផ្គង់​លើ​ការចំណាយ​ប្រចាំខែ ជាជាង​រក​ចាំតែ​លុយ​ដែល​ឪពុក​ម្តាយ​ផ្តល់ឪ្យ​។ ប្រសិន​ជា​អ្នក​មាន​ជំនាញ​អ្វីមួយ ដូចជា​ជំនាញ​សរសេរ និង​ជំនាញ​ព័ត៌មាន​វិជ្ជា អ្នក​អាច​ធ្វើការ​បង្កើត​ជា​គេហទំព័រ ឬ​ក៍​ប្លុក​ផ្សេងៗ ដើម្បី​រក​ចំណូល​ពី​ជំនាញ​ទាំងអស់​នេះ​។ តាម​ការសង្កេត យុវវ័យ​មួយចំនួន​មាន​ប្លុក​ផ្ទាល់ខ្លួន ដែល​ជា​កន្លែង​សំរាប់​ពួក​គេ​សរសេរ​អ្វីៗ ដែល​ពួក​គេ​ចង់​សរសេរ ហើយ​ការសរសេរ និង​បង្ហោះ​នេះ​ទៀតសោត វា​មិន​អត់​ប្រយោជន៍​នោះទេ ពោលគឺ​អាច​រកលុយ​បាន​មួយ​ចំនួន​តូច​ផង​ដែរ​។​
សរុបសេចក្តី​មក ប្រសិន​ជា​យុវវ័យ​គ្រប់​គ្នា​ត្រាប់​តាម​វិធី​ងាយៗ​ដូច​បាន​រៀបរាប់ ពួកគេ​នឹង​អាច​មាន​លទ្ឋភាព​គ្រប់គ្រង​លុយ​បាន​ប្រសើរ​ជាង​មុន ហើយ​ពួកគេ​ក៍​អាច​យល់​ពី​តំលៃ​លុយ​បាន​ជាង​មុន​ផងដែរ​។​
តើ​អ្វីទៅ​ជា​ការ​សន្សំ​ប្រាក់​?


ការសន្សំលុយ គឺជាផ្នែកមួយនៃ ដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយទំនួលខុសត្រូវ។ មនុស្សជាច្រើនគិតថា ពួក​គេ​នឹង​ចាប់​ផ្ដើម​ សន្សំលុយនៅពេលដែល ទទួលបានការតម្លើងប្រាក់ខែ ឬទទួលបានការងារល្អមួយ។ វាងាយណាស់ ដែលការចំណាយ នឹង​ច្រើន​ជាងចំណូល មិនថាអ្នករកបានប្រាក់ចំណូលប៉ុន្មានទេ។ វាសំខាន់ណាស់ ដែលត្រូវសកម្មជាមុន នៅ​ពេល​ដែល​អ្នក​សន្សំ​ប្រាក់ ដើម្បីបង្កើតបានជាទ្រព្យសម្បត្តិ។អ្នកប្រហែលតែងតែ សួរខ្លួនឯងថា ហេតុអ្វីបានជាមានសម្ពាធខ្លាំង ម្ល៉េះ​ក្នុង​ការ​សន្សំ​ប្រាក់​? បើសិនជាអ្នកមានលុយ គ្រប់គ្រាន់ក្នុងការចំណាយ ទៅលើអ្វីផ្សេងៗនោះ ហេតុអ្វីអ្នកចាំបាច់ ត្រូវ​ព្រួយ​បារម្ភ​ចំពោះ​កាសន្សំប្រាក់ជារៀងរាល់ខែ? មានមូលហេតុផ្សេងៗគ្នាក្នុងការសន្សំប្រាក់។ មនុស្សម្នាក់ៗ សន្សំលុយដោយមាន មូល​ហេតុ​ផ្សេងៗ​គ្នា។ នេះគឺជាមូលហេតុខ្លះៗ ដែលអ្នកអាចយកមក ពិចារណាក្នុងការសន្សំប្រាក់ ។
ការសន្សំប្រាក់ សម្រាប់ការចំណាយបន្ទាន់៖ វាសំខាន់ណាស់ដែលយើងសន្សំប្រាក់ សម្រាប់ការចំណាយបន្ទាន់ចំពោះអ្វី ដែលយើងមិនបាន គិតដល់ឬគ្រោងទុកជាមុន។ វាអាចជាការចំណាយទៅលើការជួសជួលរថយន្ដ ចំណាយ​ទៅ​លើការ​ វះ​កាត់​ពោះវៀន​ខ្នែង​ចេញ ​ឬការបាត់បង់ ការងារភ្លាមៗ។
ការសន្សំ សម្រាប់ចូលនិវត្តន៍៖ មូលហេតុសំខាន់មួយទៀត គឺការចូលនិវត្តន៍ កាលណាអ្នកចាប់ផ្ដើម សន្សំលុយកាន់តែឆាប់ នៅពេលអនាគតអ្នក នឹងត្រូវសន្សំលុយកាន់តែតិច។ អ្នកអាចប្រើប្រាស់លុយឲ្យធ្វើការឲ្យអ្នក។ នៅពេលដែលអ្នកប្រើប្រាស់ ពេល​វេលាដើម្បីធ្វើការ បន្ថែមម៉ោងរកបានការប្រាក់បន្ថែមទៅលើប្រាក់ដែលអ្នកមាន បន្ទាប់មកអ្នកអាចសន្សំ​ប្រាក់​ជា​រៀង​រាល់​ខែ។
សន្សំសម្រាប់វិស្សមកាល និងរបស់ប្រណិតៗ៖ មូលហេតុផ្សេងទៀតដែលត្រូវសន្សំលុយនោះ គឺសម្រាប់ការកម្សាន្ត។ អ្នក​អាច​សន្សំប្រាក់ សម្រាប់ការធ្វើកម្សាន្ត ទៅទ្វីបអឺរ៉ុបឬទៅ កន្លែងណាដែលអ្នកចូលចិត្តនិងធ្លាប់មានគម្រោងសម្រាប់ជីវិត។
សន្សំប្រាក់សម្រាប់បន្ត ការសិក្សា៖ មូលហេតុដែលអ្នកត្រូវសន្សំប្រាក់គឺសម្រាប់បន្តការសិក្សានៅពេលអនាគត។ មួយ​ឆ្នាំៗ​​មានមនុស្សជាច្រើនបានត្រលប់ទៅបន្ត ការសិក្សាថ្នាក់អនុបណ្ឌិត ឬថ្នាក់បណ្ឌិត។ អ្នកប្រហែលត្រូវសន្សំប្រាក់ សម្រាប់​ការ​សិក្សា​របស់កូនរបស់ អ្នកនៅពេលពេលនោះ បានមកដល់៕

No comments:

CASINO





MOBILE MAGAZINE