Sunday, August 19, 2012
ផ្លែឈើលាងជាតិពុលក្នុងរាងកាយ
ប៉ោម (Apple) :ជាផ្លែឈើល្អបំផុត សម្រាប់កម្ចាត់វត្ថុកខ្វក់ក្នុងរាងកាយ ព្រោះផ្លែប៉ោម សម្បូរសារធាតុផេកទីន (Pactin) ដែលជួយនាំសារធាតុពុល ទៅកម្ចាត់ចោល ព្រមទាំងមានគុណសម្បត្តិ ការពារមិនអោយប្រូតេអ៊ីន ក្នុងពោះវៀនកើតការផ្អូមស្អុយ ។
ម្យ៉ាងទៀត ផ្លែប៉ោម មានជាតិកាកសរសៃអាហារ (Fiber) ខ្ពស់ដែលអាចជួយ បោសលាងសម្អាតវត្ថុកខ្វក់ក្នុងពោះវៀន បានល្អ ធ្វើអោយថ្លើម និងប្រព័ន្ឋរំលាយអាហារ ធ្វើការបានល្អឡើង ។ទំពាំងបាយជូរ (Grape) : មានសារធាតុលាងសម្អាត សម្រាប់ស្បែក ថ្លើម ពោះវៀន តម្រងនោម
ព្រមទាំងជួយគ្រប់គ្រង ជាតិសំបោរ ដែលចេញមកពីជាលិការផ្សេងៗក្នុងរាងកាយ ផ្តល់ថាមពលខ្ពស់ សម្បូរជាតិខនិជ ជួយបំប៉នឈាម និងបង្កើនកោសិការក្នុងរាងកាយ ។
ម្នាស់ (Pineaplpe) : អង់ហ្ស៊ីមប្រូមេលីន ដែលមានច្រើននៅក្នងផ្លែម្នាស់ ជួយអោយការធ្វើការរបស់អាស៊ីដ អ៊ីដ្រូក្លរិកក្នុងក្រពះ បានល្អប្រសើរឡើង និងធ្វើអោយវត្ថុកខ្វក់ខូច ដែលជាប្រូតេអ៊ីន បំបែកខ្លួនបានឆាប់ឡើង ដើម្បីអោយរាងកាយអាចកម្ចាត់ចោលបាន ។ ក្រៅពីនេះ ម្នាស់ជាថ្នាំព្យាបាលអាការរលាកក្នុងផ្លូវអាហារ ជួយជួសជុលផ្នែកផ្សេងៗ ដែលសឹករិចរិល ជួយដល់ការធ្វើការរបស់ក្រពេញអែនដូគ្រីន និងកម្ចាត់ទឹកកំបោរបាន ។
ល្ហុង (Papaya) : មានអង់ហ្ស៊ីម ប៉ាប៉េន ដែលមានលក្ខណៈស្រដៀង និងទឹករំលាយក្នុងក្រពះ ជួយធ្វើអោយវត្ថុកខ្វក់ខូច ដែលជាប្រូតេអ៊ីន បំបែកខ្លួន បានឆាប់រហ័ស។ក្រៅពីនេះ ល្ហុង មានជាតិកាកសរសៃខ្ពស់ ធ្វើអោយប្រព័ន្ឋបញ្ចេញចោល ធ្វើការបានល្អ ពោះវៀនក៏ស្អាត ។ ឳឡឹក (Watermelon) : ជួយសាងសារធាតុពុល ដោយបញ្ចេញមកតាមទឹកនោម ។សំបកឳឡឹក សម្បូរដោយក្លរ៉ូហ្វ៊ីលល៍ ចំណែកគ្រាប់ឳឡឹក មានវីតាមីនច្រើន ។ម្យ៉ាងទៀត ឳឡឹក អាចព្យាបាលដំបៅក្នុងក្រពះ និងជួយបន្ថយសម្ពាធឈាមខ្ពស់ បានទៀតផង ៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment