ឈាមក្នុងទឹកកាម គឺជាសញ្ញាដែលគួរអោយភ័យខ្លាចមួយ ប៉ុន្តែវាចង្អុលបង្ហាញយ៉ាងកម្រទៅលើជំងឺធ្ងន់ៗមួយចំនួនណាស់, ជាពិសេសចំពោះបុរសដែលមានអាយុក្រោម៤០ឆ្នាំ។
បុរសជាច្រើនធ្លាប់មានឈាមក្នុងទឹកកាមរបស់ពួកគេម្តងឬម្តងម្កាល ហើយបញ្ហាអាចលេចឡើងនៅអាយុណាមួយក្នុងជីវត។
បរិមាណនៃឈាម នៅក្នុងទឹកកាមផ្សេងៗពីគ្នាដោយអាស្រ័យទៅលើមូលហេតុ។ អ្នកប្រហែលជាសម្គាល់ថាគ្មានអ្វីក្រៅពីតំនក់នៃឈាមនៅក្នុងទឹកកាម ឬទឹកកាមដែលបញ្ចេញមកមើលទៅដូចជាឈាម។
ទោះបីជាសញ្ញាទាំងនេះជាធម្មតាគឺមាននៅជាមួយយើងក្នុងរយៈពេលខ្លី, ការធ្វើតេស្តនានាគឺអាចមានទៅបានដើម្បីជាចំនុចបង្ហាញនូវមូលហេតុនៃឈាមនៅក្នុងទឹកកាម និងអោយការណែនាំសំរាប់ការព្យាបាលប្រសិនបើចាំបាច់។
មូលហេតុ
ការប៉ះទង្គិចផ្ទាល់ទៅលើលិង្គ
ទឹកកាមផ្សំឡើងពីមេជីវិតឈ្មោល និងទឹកដែលត្រូវបានបញ្ចេញដោយក្រពេញប្រូស្តាត និងក្រពេញផ្សេងទៀត។ ទឹកលាយជាមួយមេជីវិតឈ្មោលនៅពេលដែលវាឆ្លងកាត់បំពង់មួយដែលចេញទៅតាមបំពង់បង្ហូរនោម(urethra)សំរាប់ការបញ្ចេញទឹកកាម។ មានបញ្ហាមួយចំនួនអាចបំបែកសរសៃឈាមតាមផ្លូវនេះ ឬតាមផ្លូវទឹកនោម ទៅកាន់បំពង់បង្ហូរនោម។ បន្ទាប់មកការដាច់សរសៃឈាមធ្វើអោយហៀរឈាមទៅក្នុងទឹកកាម, ទឹកនោម។
មូលហេតុដែលអាចកើតមាននៃការហូរឈាមទាំងនេះរួមមានៈ
-គ្រួសក្នុងប្លោកនោម
-ការព្យាបាលដោយកាំរស្មី
-រួមភេទមានការរំខាន
-ខានរួមភេទយូរ
-ច្រិបសាច់នៅក្រពេញប្រូស្តាត
-ការប៉ះទង្គិចទៅលើពងស្វាស
-កាត់បំពង់បង្ហូរទឹកកាម
-រួមភេទខ្លាំងពេក
-គ្រួសក្នុងប្លោកនោម
-ការព្យាបាលដោយកាំរស្មី
-រួមភេទមានការរំខាន
-ខានរួមភេទយូរ
-ច្រិបសាច់នៅក្រពេញប្រូស្តាត
-ការប៉ះទង្គិចទៅលើពងស្វាស
-កាត់បំពង់បង្ហូរទឹកកាម
-រួមភេទខ្លាំងពេក
មូលហេតុដទៃទៀតនៃការមានឈាមនៅក្នុងទឹកកាមៈ
-មហារីកប្លោកនោម
-រលាកបំពង់អេពីឌីឌីម
-សរសៃឈាមស្រួយ
-ជំងឺប្រមះ
-ជំងឺឈាមអត់កក (Hemophilia)
-មហារីកប្រូស្តាត
-ក្រពេញប្រូស្តាត
-រលាកក្រពេញប្រូស្តាត
-មហារីកពងស្វាស
-ចំនួនប្លាកែតធ្លាក់ចុះ
-រលាកបំពង់អេពីឌីឌីម
-សរសៃឈាមស្រួយ
-ជំងឺប្រមះ
-ជំងឺឈាមអត់កក (Hemophilia)
-មហារីកប្រូស្តាត
-ក្រពេញប្រូស្តាត
-រលាកក្រពេញប្រូស្តាត
-មហារីកពងស្វាស
-ចំនួនប្លាកែតធ្លាក់ចុះ
នៅពេលណាដែលទៅជួបនឹងគ្រូពេទ្យ
ប្រសិនបើអ្នកមានអាយុលើសពី៤០ឆ្នាំ, សូមជួបនឹងគ្រូពេទ្យបន្ទាប់ ពីសម្គាល់ ថាមាន ឈាមនៅក្នុងទឹកកាម, សូម្បីប្រសិនបើអ្នកគ្មានរោគសញ្ញាអ្វីទៀតក៏ដោយ។ ប្រសិនបើបុរសនោះ មានអាយុក្រោម៤០ឆ្នាំតម្រូវអោយជួបគ្រូពេទ្យដោយសារអាស្រ័យទៅលើរោគសញ្ញាដទៃទៀត និងកត្តាហានិភ័យ។
បន្ទាប់ពីឃើញមានឈាមនៅក្នុងទឹកកាម, សូមចាំមើលរោគសញ្ញាមុននឹងទៅរកគ្រូ ពេទ្យប្រសិនបើអ្នកមានអាយុក្រោម៤០ឆ្នាំ និងៈ
-អ្នកគ្មានរោគសញ្ញាអ្វីទៀតសោះ
-អ្នកទើបតែពិនិត្យក្រពេញប្រូស្តាតថ្មីៗ ឬកាត់បំពង់បញ្ចេញទឹកកាម ដើម្បីពន្យល់ ពី ការហូរឈាមក្នុងរយៈពេលខ្លី
-មិនមានឈាមច្រើននៅក្នុងទឹកនោម និងអ្នកឃើញវាម្តងម្កាល

សូមធ្វើការណាត់ជួបជាមួយគ្រូពេទ្យប្រសិនបើៈ
-អ្នកមានអាយុលើសពី៤០ឆ្នាំ
-អ្នកមានរោគសញ្ញាដទៃទៀត ដូចជាឈឺលិង្គ ឬឈឺពេលនោម, ឈឺអំឡុងពេលបញ្ចេញទឹកកាម, គ្រុនក្តៅ, ពិបាកនោម ឬមានឈាមនៅក្នុងទឹកនោម។
-អ្នកមានកត្តាហានិភ័យដទៃទៀតដូចជាមានប្រវត្តិជំងឺមហារីក, ជំងឺហូរឈាម, គ្រោះថ្នាក់ ឬភាពមិនប្រក្រតីនៅប្រដាប់ភេទ ឬប្រព័ន្ធបង្ហូរទឹកនោម ឬអ្នកធ្លាប់តែមាន ការរួម ភេទ ដែលអាចឆ្លងមេរោគដោយសារការរួមភេទនេះ។

No comments:
Post a Comment