About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, August 7, 2012

វិធីសាស្រ្តប្រាំយ៉ាងស្ដីអំពីហិរញ្ញវត្ថុ


បើសិន ​ជា​អ្នក​ចង់​ទាញ​យក​ ទ្រព្យសម្បត្តិ​ឲ្យចូល​មកកាន់​ជីវិត​របស់អ្នក នោះ​អ្នក​ត្រូវតែ​ធ្វើ​វា​បន្សឹមៗ​ដើម្បី​យល់ដឹង​ពី​វា​។ អ្នក​ត្រូវ​តែ​ធ្វើការ​ដោះស្រាយ​វា​ដើម្បី​មើល​ឃើញ​ពី​លទ្ធផល​ដ៏​អស្ចារ្យ​ មួយ​។ វិធី​មួយ​ដើម្បី​ជោគជ័យ​ក្នុង​ការទាញយក​ទ្រព្យសម្បត្តិ​គឺ​ត្រូវ​ប្រើប្រាស់ ​នូវ​គំនិត​វិជ្ជមានៗ​។ គំនិត​វិជ្ជមាន​ទាំងនោះ​គឺជា​ប្រយោគ​ឬ​ពាក្យ​សាមញ្ញៗ​ដែល​ផ្ទុក​ទៅ​ដោយ​ គំនិត​វិជ្ជមាន​ដែល​អាច​ជួយ​យើង​ឲ្យក្លាយ​ជា​អ្នកមាន​។ មានគំនិត​វិជ្ជមាន​ជាច្រើន​ដែល​អ្នក​អាច​ប្រើប្រាស់​បាន​ខាងក្រោម​នេះ​គឺជា​ ចំណុច​វិជ្ជមាន ៥ ក្នុង​ចំណោម​ចំណុច​វិជ្ជមាន​ទាំងនោះ​។​
១. ខ្ញុំ​មាន​ទ្រព្យសម្បត្តិ ហើយ​ខ្ញុំ​មាន​សុខភាព​ល្អ​
​ការអះអាង​តាមបែប​វិជ្ជមាន​អាច​ជួយ​ឲ្យ​អ្នក​បង្ហាញ​គំនិត​ឆ្ពោះទៅរក​ ការជឿជាក់​ថា​អ្នក​ត្រៀម​រួចរាល់​ក្នុង​ការបង្កើន​ទ្រព្យ ទោះបីជា​វា​ស្ថិតនៅក្នុង​ករណី​ផ្ទុយ​គ្នា​ក៏​ដោយ​។ គំនិត​របស់​អ្នក​អាច​ជួយ​ផ្ដល់​កំលាំងចិត្ត​ដល់​អ្នក​គ្រប់ពេលវេលា​។ នៅពេល​ដែល​អ្នក​និយាយ​ថា “​ខ្ញុំ​មានទ្រព្យ ហើយ​ខ្ញុំ​មាន​សុខភាព​ល្អ​”  គំនិត​អនុ​សប្ប​ជ​ញ្ញៈរ​បស់​អ្នក​ក៏​ចាប់​យក និង​ធ្វើឲ្យ​អ្នក​រៀបចំ​ខ្លួន​ដើម្បី​ស្វែងរក​ផ្លូវ ដែល​អាច​ឲ្យ​អ្នក​ដឹង​ពី​ការបង្ហាញ​អារម្មណ៍​របស់​អ្នក​។ 
២. ខ្ញុំ​គឺ​អ្នក​សាប​ព្រួស ដូច្នេះ​ខ្ញុំ​គឺជា​អ្នក​ប្រមូល​ផល​
​ ការអះអាង​បែប​វិជ្ជមាន​នេះ​នឹង​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នក​នៅ​ពេល​ ដែល​អ្នក​ស្ថិតនៅ​ក្នុង​ការ​សាប​ព្រួស​ទ្រព្យសម្បត្តិ​។ អ្នក​ត្រូវ​ជា​អ្នក​ដែល​ផ្ដល់​ដើម្បី​ទ​ទទួលបាន​ទ្រព្យសម្បត្តិ​សម្រាប់​ ជីវិត​។ ពេលវេលា​សាប​ព្រួស និង​ពេលវេលា​ទទួលផល​នឹង​ដើរ​តាម​គ្នា​។ បើសិន​អ្នក​មិន​ដាំ​ឬ​សាប​ព្រួស នោះ​អ្នក​ក៏​គ្មាន​ផ្លូវ​ដែល​អ្នកនឹង​ប្រមូល​ផល​បានដែរ​។ នៅពេល​ដែល​អ្នក​ឲ្យ​លុយ​ទៅ​នរណា​ម្នាក់​មានន័យថា​អ្នក​បាន​ដាក់​ច្បាប់​ រួចហើយ​។ ក្រៅពី​លុយ​អ្នក​ក៏​អាច​ប្រើប្រាស់​ពេលវេលា​និង​ធនធាន​ដែល​មាន​គុណភាព​ដែល​ អ្នក​បានដឹង​ដើម្បី​អភិវឌ្ឍ​ខ្លួនឯង​។ អ្នក​ច្បាស់​ជា​ជោគជ័យ​នៅពេល​ដែល​អ្នកប្រើប្រាស់​គំនិត​វិជ្ជមាន​ជា​ប្រចាំ​ ។​
៣. ខ្ញុំ​មាន​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ​
​ នេះ​គឺជា​ការអះអាង​បែប​វិជ្ជមាន​មួយទៀត​ដែល​អ្នក​ត្រូវ​តែ​ប្រើប្រាស់​ ជាប្រចាំ​។ អ្នក​ត្រូវ​តែ​បន្ត​ធ្វើឲ្យ​មាន​សុវត្ថិភាព​ហិរញ្ញវត្ថុ​របស់​អ្នក ទោះបីជា​អ្នក​មាន​លុយ​តិចតួច​ក៏​ដោយ​។ អ្នក​ត្រូវ​តែ​បដិសេធ​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​។ អ្នក​ត្រូវ​តែ​រស់​និង​រៀន​សម្ដែង​ធ្វើជា​អ្នក​មាន ដោយសារ​តែ​អ្នក​ត្រូវតែ​ដឹង​អំពី​ទ្រព្យ​ម​ស្ប​ត្តិ​ឲ្យបាន​ច្រើន​។ ត្រូវ​ជៀសឲ្យផុត​ពី​និន្នាការ​ដែល​បង្ហាញ​ពី​គំនិត​អវិជ្ជមាន​នៅក្នុង​ ស្ថានភាព​ប្រឈម​ដែល​ផ្ទុយ​។ អ្នក​ច្បាស់​ជា​កែប្រែ​ចិត្តគំនិត​ដើម្បី​ជោគជ័យ​នៅពេល​ដែល​អ្នក​ប្រើ​ ប្រាស់​ ​​គំនិត​​វិជ្ជមាន​បាន​ញឹក​ញ៉ាប់​។​
៤. ខ្ញុំ​មាន​សេចក្ដីសុខ និង​សុវត្ថិភាព​
​ ការអះអាង​នេះ​ជួយ​ពង្រឹង​ចិត្ត​គំនិត​និង​សកម្មភាព​។ អ្នក​ត្រូវ​តែ​បន្ត​អនុវត្ត​វា ជាពិសេស​នៅពេលដែល​មាន​ការប្រកួត​ប្រជែង​ដែល​ជិត​មក​ដល់​ក្នុង​ផ្លូវ​នៃ​ ភាពជោគជ័យ​។ អ្នក​ត្រូវ​តែ​បញ្ជាក់​ពី​សុវត្ថិភាព សុខភាព គ្រប់ពេលវេលា ដើម្បី​ធានា​ពី​សុខភាព​ផ្លូវចិត្ត​ដែល​នឹង​រុញច្រាន​អ្នក​ទៅរក​ការសម្រេច​ បាន​ទ្រព្យសម្បត្តិ​នៅពេល​អនាគត​។​
៥. ខ្ញុំ​មើល​ឃើញ​ពី​អនាគត​ដ៏​អស្ចារ្យ​
​ការអះអាង​នេះ​នឹង​ជួយ​ឲ្យ​អ្នក​មើល​ឃើញ​ពី​រូប​ភាពត្រឹមត្រូវ​នៃ​អនាគត​ ពី​កន្លែង​ដែល​អ្នក​ស្ថិតនៅ​។ អ្នក​ត្រូវ​តែ​ប្រើប្រាស់​គំនិត​ទាំងនេះ​ដើម្បី​វាយប្រហារ​គំនិត​អវិជ្ជមាន​ ។ អនាគត​របស់​អ្នកនឹង​សុខសាន្ត នៅពេល​ដែល​អ្នក​បញ្ជាក់​វា​ជា​រៀងរាល់ថ្ងៃ​។ 
​សរុបមក មាន​ការបញ្ជាក់​អះអាង​វិជ្ជមាន​ដែល​អ្នក​អាច​ប្រើប្រាស់​ក្នុង​ការបង្កើត​ ទ្រព្យសម្បត្តិ​។ គ្មាន​ពាក្យ​ណា​ជាក់លាក់​ដែល​អ្នក​ត្រូវ​តែ​ប្រើ​ទេ​។ អ្នក​មាន​សមត្ថភាព​ក្នុង​ការបង្កើត​ប្រយោគ​ឲ្យបាន​ល្អ​ប្រសើរ​ដែ​លអាច​ជួយ​ ដល់​អ្នក​បាន​។ អ្វី​ដែល​អ្នក​ត្រូវការ​ចាំបាច់​នោះ​គឺ​ត្រូវ​ច្បាស់​ថា​រាល់​ពាក្យពេជន៍​ ត្រូវតែ​ផ្ទុក​ទៅដោយ​គំនិត​វិជ្ជមាន​ដែល​បង្ហាញ​ពី​គំនិត​ឆ្ពោះទៅរក​ ភាព​ជោគ​ជ័យ​​ផ្នែក​ទ្រព្យសម្បត្តិ​គ្រប់ពេលវេលា​។

No comments:

CASINO





MOBILE MAGAZINE