About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, August 8, 2012

អំណាចទ្រព្យធនអាចបង្កើននូវអត្រានារីផិតក្បត់បុរស



ក្រុង​ញូវយ៉កៈ ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​ឲ្យ​ដឹងថា បណ្តា​ក្រុម​ស្រ្តី​ដែល​មាន​ឋានៈ​ខ្ពង់ខ្ពស់ និង​មាន​អំណាច​ធំ​ដុំ​នៅ​ក្នុង​សង្គម​ងាយ​នឹង​កើត​កល​ល្បិច ក្បត់​ស្នេហ៍​មិន​ចាញ់​ក្រុម​បុរស​ប៉ុន្មាន​ទេ។
ជា​ទូទៅ​ក្នុង​សង្គម​ គេ​សង្កេត​ឃើញ​ថា បុរសៗ​មាន​អត្រា​លេច​ធ្លោ​ច្រើន​ជាង​នារីៗ​នៅ​ក្នុង​សកម្មភាព​ក្បត់​គូ​ ស្នេហ៍​។ តែ​នេះ​ក៏​ដោយ​សារ​តែ​ក្នុង​សង្គម​ខ្ពង់ខ្ពស់​មាន​ចំនួន​បុរស​ច្រើន​ជាង​ ស្ត្រី ​។
លោក ច័ររី ឡេមមឺ ​ អ្នក​ស្រាវជ្រាវ​នៃ​សាកល​វិទ្យាល័យ​ទីបឺក ប្រទេស​ហូឡង់​ បាន​វិភាគ​ទិន្នន័យ​មនុស្ស​ចំនួន ១៥៦១ នាក់​នៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត។ ​
ការ ​ស្ទង់មតិ​បាន​ឲ្យ​ដឹង​ថា ​អំណាច និង​ការ​ផិត​ក្បត់​ ជា​កត្តា​ដែល​មាន​សម្ព័ន្ធ​ភាព​នឹង​គ្នា​ ពោល​គឺ​មនុស្ស​​កាន់​តែ​មាន​អំណាច កាន់​តែ​មាន​ទំនោរ​ទៅ​រក​ភាព​ផិតក្បត់​ដៃ​គូ មិនថា​បុគ្គល​នោះ​ជា​មនុស្ស​ស្រី ឬ​ប្រុស​ទេ។

តែ​ទោះ​ជា​យ៉ាង​ណា ច័ររី ឡេមមឺ ក៏​សង្កត់​ធ្ងន់​ដែរ​ថា ​ការ​ដែល​អត្រា​ផិត​ក្បត់​ខ្ពស់​ចំពោះ​មនុស្ស​ប្រុស​នោះក៏​ដោយសារ​ បច្ចុប្បន្ន​មិន​សូវ​មាន​មនុស្ស​ស្រី​មាន​ទ្រព្យ​ធន​ឬ​កាន់​អំណាច​ច្រើន​ដូច ​បុរស។
លោក​បាន​បន្ថែម​ថា៖ «ក្រុម​ស្រ្តី​ទាំង​ឡាយ​ កាន់​តែ​មាន​អំណាច​ ពួក​គេ​កាន់​តែ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ និង​ទំនោរ​ទៅ​រក​ការ​ផ្លាស់ប្ដូរ​ដៃគូ​។ អំណាច​ក៏​អាច​ធ្វើ​ឲ្យ​ស្ត្រី​មាន​ភាព​ក្លាហាន​ក្នុង​ការ​កុហក ឬ​ក៏​ផិត​ក្បត់​ភាគី​បុរស​ផង​ដែរ»

No comments:

CASINO





MOBILE MAGAZINE