About Me

THIS SITE IS UNDER CONSTRUCTION

Sunday, August 5, 2012

អាថ៌កំបាំង៦ចំណុច ក្លាយជាបុគ្គលដ៏មានប្រជាប្រិយភាព

នៅក្នុងជីវិតរស់នៅនិងកន្លែងការងារចាំបាច់ត្រូវមានទំនាក់ទំនង។មនុស្សធ្វើការប្រាស្រ័យទាក់ទងគ្នាភាគច្រើនតាមរយៈ ការនិយាយ ការសរសេរ កាយវិការ និងទឹកមុខជាដើម។ ការប្រាស្រ័យទាក់ទងល្អ អាចជួយឲ្យយើងសម្រេចនូវគោលដៅបាន​​ដោយងាយ។ តែជំនាញក្នុងការប្រាស្រ័យទាក់ទងនេះ គឺមិនអាចចេះដោយឯងៗនោះទេ វាត្រូវការសិក្សារៀនសូត្រ និងប្រតិបត្តិជាប្រចាំទើបគ្រប់យ៉ាងអាចប្រព្រឹត្តទៅបានដោយ ជោគជ័យ។ សូមចាំថា ការនិយាយជារឿងងាយ តែការនិយាយឲ្យបានត្រឹមត្រូវមិនមែនជារឿងងាយនោះឡើយ។ មនុស្សគ្រប់រូបធ្វើការប្រាស្រ័យទាក់ទងក្នុងគោលបំណងដើម្បី ផ្ដល់ព័ត៌មាន បង្ហាញពីអារម្មណ៍ លើកទឹកចិត្ត និង គ្រប់គ្រង។ ដូច្នេះដើម្បីឲ្យការប្រាស្រ័យទាក់ទងរបស់យុវវ័យ ជាមួយអ្នកដទៃទទួលបានជោគជ័យ អ្នកត្រូវអនុវត្តគន្លឹះជាយុទ្ធសាស្ត្រមួយចំនួនដូចខាងក្រោម៖

. ភាព​ទាក់ទាញ​ដំបូង
ត្រូវ​ស្លៀកពាក់​ឲ្យ​បាន​ស្អាត​បាត ថ្លៃថ្នូរ​ ទឹក​មុខ​ស្រស់ស្រាយ​ និង​កាយវិការ​សមសួន។ ធ្វើ​បែប​នេះ​ ជា​ចំណុច​ទាក់ទាញ​ដំបូង​បំផុត​របស់​មនុស្ស​ទូទៅ។
. ចរិយា មារយាទ
ប្រកាន់​ចរិយា មារយាទ​ថ្លៃថ្នូរ និង​មាន​វិន័យ​ក្នុង​ខ្លួន​ជា​និច្ច​។ បើ​ចរិយា មារយាទ​មិន​ល្អ​ មិន​ដឹង​ខុសត្រូវ ចាស់​ក្មេង​ទេ​នោះ​ ក៏​គ្មាន​អ្នក​ណា​ចូល​ចិត្ត​ធ្វើ​ទំនាក់ទំនង​ជាមួយ​អ្នក​ដែរ។
. សុជីវធម៌
សុជីវធម៌​ គឺ​ជា​រឿង​ដែល​មិន​អាច​មើល​រំលង​បាន​ទេ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង។ ពេល​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​ ត្រូវ​មាន​ការ​គោរព​និង​ផ្ដល់​តម្លៃ​គ្នា​ទៅវិញទៅមក
. ភាព​ស្មោះ​ត្រង់
សូម​ចាំ​ថា បើ​អ្នក​កាន់​តែ​ស្មោះ​ត្រង់​ នោះ​ទំនាក់ទំនង​របស់​អ្នក​ក៏​កាន់​តែ​រឹងមាំ​ផង​ដែរ។ ទំនាក់ទំនង​ល្អ​ គឺ​ជា​ផល​នៃ​ការ​ទុក​ចិត្ត។ នៅ​ពេល​ដែល​មនុស្ស​ស្គាល់​គ្នា​ដំបូង​ គឺ​ទាមទារ​ធំ​បំផុត​នូវ​ភាព​ស្មោះ​ត្រង់​នេះ​ឯង។ នៅ​ពេល​ដែល​យើង​អង្កេត​ឃើញ​ថា​ ពុំ​មាន​ភាព​ស្មោះ​ត្រង់​នៅ​ក្នុង​ទំនាក់ទំនង​របស់​យើង​ហើយ វិធី​ល្អ​ម្យ៉ាង​គត់​ គឺ​ត្រូវ​ដក​ខ្លួន​ចេញ​ដោយ​ស្ងៀម​ស្ងាត់ ដើម្បី​ជៀសវាង​នូវ​ជម្លោះ។
. របៀប​និយាយ
ការ​និយាយ​ត្រូវ​ឲ្យ​សម​ស្រប​នឹង​កាលៈទេសៈ ព្រមទាំង​ងាយ​យល់។ មិន​ត្រូវ​និយាយ​គ្មាន​ដឹង​ក្បាល​កន្ទុយ​ រញ៉េរញ៉ៃ​ ព្រោះ​ការ​និយាយ​គ្មាន​របៀប​បែប​នេះ​ នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​អស់​តម្លៃ។ បើ​អ្នក​និយាយ​ពី​រឿង​អ្វី​មួយ​ ហើយ​បែប​ជា​ឲ្យ​អ្នក​ស្ដាប់​ ដឹកនាំ​អ្នក​ពី​រឿង​នោះ​ទៅ​វិញ នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​អស់​ជំនឿ​លើ​អ្នក​។
. ការ​គោរព​ពាក្យ​សន្យា
ការ​មិន​ក្បត់​ពាក្យ​សន្យា​ ជា​គុណ​សម្បត្តិ​ដ៏​សំខាន់​របស់​មនុស្ស​ដែល​មាន​ទំនាក់​ទំនង​ល្អ។ មនុស្ស​យើង​គ្មាន​តម្លៃ​ ដោយ​សារ​តែ​មិន​គោរព​ពាក្យ​សន្យា​នេះ​ឯង។ អ្នក​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​សន្យា​ បើ​មិន​អាច​ធ្វើ​បាន​ទេ​ កុំ​សន្យា​ឲ្យ​សោះ

No comments:

CASINO





MOBILE MAGAZINE