About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, August 29, 2012

ខឹងខ្ចីប្រាក់ទិញស្រាមិនបាន ដោះអាវទ្រនាប់ រឹតកសម្លាប់មនុស្ស

រុស្ស៊ី ៖ ស្ដ្រីម្នាក់កំពុងត្រូវបាននគរបាលឃុំខ្លួន ក្រោមបទចោទប្រកាន់ថា បានប្រើប្រាស់អាវទ្រនាប់
របស់ខ្លួនសម្លាប់តាចាស់ម្នាក់ បន្ទាប់ពីខ្ចីប្រាក់មិនបាន។
ស្ដ្រីជនជាតិរុស្ស៊ីមា្នក់ អាយុ ២៦ឆ្នាំ រស់នៅក្នុងតំបន់ជាយដែនរុស្ស៊ី និងម៉ុងហ្គូលី ត្រូវបានចាប់ខ្លួន
ក្រោយពី សង្ស័យថា បានសម្លាប់មនុស្សដោយអាវទ្រនាប់។ ករណីនេះ បានកើតឡើងនៅក្នុងតំបន់
Zakamensk ភាគខាងកើត Siberia នៃប្រទេសរុស្ស៊ី។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Zakamensk ភាគខាងកើត Siberia នៃប្រទេសរុស្ស៊ី
ក្រុមនគរបាលមានសមត្ថកិច្ច បានអោយដឹងថា ស្ដ្រីដៃដល់ខាងលើ មានអាយុ ២៦ឆ្នាំ ចំណែក
ជនរងគ្រោះ គឺជាលោកតាចាស់ម្នាក់ អាយុ ៦៥ឆ្នាំ។

ប្រភពព័ត៌មានពី Russian Investigatove Committee ក្នុងតំបន់ Buryatia អោយដឹងដែរថា ស្ដ្រី
ម្នាក់ដែលមិនទាន់ត្រូវបានគេស្គាល់ឈ្មោះ បានចូលមកផ្ទះរបស់លោកតា  ដែលជាជនរងគ្រោះ
ក្នុងស្ថានភាពស្រវឹង បន្ទាប់មកស្ដ្រីនោះក៏បាននិយាយសុំខ្ចីប្រាក់ទិញស្រា ប៉ុន្ដែលោកតានោះ
បានបដិសេធ។ ចុងក្រោយ ស្ដ្រីដៃដល់នោះក៏បានវាយទៅលើមុខ និងច្របាច់.ក ជនរង់គ្រោះ។
មិនអស់ចិត្ត ស្ដ្រីប្រមិញនោះ ថែមទាំងដោះអាវទ្រនាប់ដែលរបស់ខ្លួន រឹត.ក តាចាស់ រហូតដល់
ដាច់ខ្យល់ស្លាប់នៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្ន នគរបាលបានចាប់ខ្លួនស្ដ្រីដៃដល់នោះ និងកំពុងបន្ដស្រាវជ្រាវលើករណីនេះ៕

No comments:

CASINO





MOBILE MAGAZINE