តាមមើលទៅដូចជាមិនមានបុរសណាម្នាក់ទេ នៅក្នុងលោកសព្វថ្ងៃនេះ ដែលមិនបានដឹងថានារីៗ ត្រូវការការបបោសអង្អែលឲ្យបានច្រើន ដើម្បីឲ្យទទួលបាននូវការស្រើបស្រាលក្នុងការរួមរ័ក្ស។ បើលោកអ្នកចង់ទទួលបាននូវជោគជ័យនៅក្នុងរឿងនេះ លោកអ្នកត្រូវតែផ្តល់ការបបោសអង្អែលឲ្យបានច្រើនមុននឹងរួមរ័ក្ស។
ការបបោសអង្អែលជួយឲ្យសម្រេចបាននូវការរួមរ័ក្សដោយជោគជ័យ
មានបុរសខ្លះបានចោទឡើងនូវសំណួរបែបអត្តទត្ថភាពថា តើការបបោសអង្អែលនឹងផ្តល់អ្វីខ្លះមកឲ្យខ្លួនវិញ? ចម្លើយគឺថា មានអត្ថប្រយោជន៍ជាច្រើន។ ការខុសគ្នារវាងការរួមរ័ក្សដោយប្រញ៉ាប់ប្រញ៉ាល់នឹងការរួមរ័ក្សតាមសម្រួលពោរពេញទៅដោយការត្រេកត្រអាល អាចប្រៀបប្រដូចបានទៅនឹងការខុសគ្នារវាងការទទួលទាននូវម្ហូបអាហារចំអិនស្រាប់ភ្លាមៗទិញយកមកយ៉ាងប្រញ៉ាប់ប្រញ៉ាល់ នឹងការទទួលទានអាហារក្នុងពិធីជប់លៀងនៅក្នុងហាងដ៏ធំមួយ ដែលមានមុខម្ហូបជាច្រើនមុខបន្តបន្ទាប់។ ជួនកាលការរួមរ័ក្សប្រញ៉ាប់ប្រញ៉ាល់ក៏អាចធ្វើឲ្យរីករាយសប្បាយគួរជាទីពេញចិត្តបានដែរ ក៏ប៉ុន្តែការរួមរ័ក្សដែលចំណាយពេលវេលាយូរអាចផ្តល់ឲ្យនូវការត្រេកត្រអាលដែលមិនអាចបំភ្លេចបាន។
ការរស់នៅៗក្នុងពិភពលោកទំនើបបច្ចុប្បន្ននេះបានធ្វើឲ្យយើងមានទម្លាប់ចេះតែចង់ធ្វើអ្វីៗដោយប្រញ៉ាប់ប្រញ៉ាល់។ ក៏ប៉ុន្តែបើសិនជាអ្វីមួយនោះវាធ្វើឲ្យយើងសុខស្រួលសប្បាយ ហេតុអ្វីក៏ប្រញ៉ាប់ប្រញ៉ាល់នឹងឲ្យវាកន្លងផុតទៅធ្វើអ្វី? គ្រូពេទ្យព្យាបាលជម្ងឺខាងផ្លូវភេទបាននិយាយថា ការរួមរ័ក្សតាមដំណើរគឺជាការរួមភេទដែលល្អប្រសើរជាងគេ ព្រោះវាបានធ្វើឲ្យគេសម្រេចបាននូវតម្រេកដល់កំពូល។ បុរសៗជាច្រើនបានសារភាពថា ដរាបណាគេមានពេលបំពេញការរួមរ័ក្សបានយូរ ដរាបនោះគេក៏សម្រេចបាននូវតម្រេកបានខ្ពស់ ផងដែរ។
សូមធ្វើខ្លួនលោកអ្នកឲ្យទៅជាគូស្នេហ៍ម្នាក់ដ៏មានរាគ:
អស់ពេលជាច្រើនសតវត្សណាស់មកហើយដែលមនុស្សយើងទាំងបុរសនិងនារីបានរៀនសូត្រយល់ដឹងអំពីបច្ចេកទេសរាប់លានក្បាច់នៅក្នុងការរួមរ័ក្សគ្នានៅលើគ្រែ ក៏ប៉ុន្តែមនុស្សជាច្រើនលើសលប់នៅតែចោទសួរនូវសំណួរដដែលៗថា តើធ្វើយ៉ាងណាឲ្យគេទទួលបាននូវសេចក្តីសុខពេញលេញបាន។ វេជ្ជបណ្ឌិតខាងការព្យាបាលបញ្ហាខាងផ្លូវភេទដ៏ល្បីល្បាញ គឺលោកវីល្យ៉ាមម៉ាស្ទ័រនិងលោកស្រីវៀហ្ស៊ីនីញ៉ាហ្ស៊នសុន បាននិយាយថា “បើពាក្យពេចន៍គឺជាគុណតម្លៃនៃកំណាព្យ ហើយព៌ណគឺជាគុណតម្លៃនៃគំនូរ គុណតម្លៃនៃការរួមរ័ក្សគឺការប៉ះពាល់ “។ គ្រូពេទ្យទាំងពីរបានដាក់ចេញនូវបច្ចេកទេសដ៏មានប្រជាប្រិយភាពមួយ ដែលគេស្គាល់ថា៉ការប្រមូលផ្តុំលើវិញ្ញាណ sensate focus៉។ បច្ចេកទេសនេះគឺជាវិធីសំខាន់មួយនៅក្នុងការព្យាបាលអសមត្ថភាពរបស់បុរសៗ។ ជារួមទៅ វិធីនេះរួមមានការបបោសអង្អែលគ្នាទៅវិញទៅមកមួយចំនួនរវាងដៃគូទាំងពីរ ធ្វើយ៉ាងណាឲ្យម្នាក់ៗស្រើបស្រាលមានការត្រេកត្រអាលឡើង។ គោលដៅគឺប្រើប្រាស់ការបបោសអង្អែលដើម្បីភ្ញោចសម្រើប រួចឲ្យទទួលបាននូវទីបំផុតនៃតម្រេក។ បើលោកអ្នកបានយកចិត្តទុកដាក់គ្រប់គ្រាន់ដល់សមត្ថភាពរបស់ស្បែករបស់លោកអ្នកនៅក្នុងការទទួលបាននូវវិញ្ញាណ នោះគឺរូបរាងកាយរបស់លោកអ្នកទាំងមូលដែលត្រូវទទួលការបបោសអង្អែល។
មូលហេតុមួយដែលធ្វើឲ្យបច្ចេកទេសប្រមូលផ្តុំលើវិញ្ញាណមានប្រសិទ្ធភាពអាចជួយឲ្យសម្រចបាននូវការរំភើបយ៉ាងខ្ពស់ គឺការដែលបង្រៀនដល់ដៃគូទាំងពីរឲ្យចេះបន្ធូរអារម្មណ៍នៅក្នុងពេលរួមរ័ក្ស។ ដរាបណាយើងមានអារម្មណ៍ថាគ្មានការរំខានអ្វីទេនៅក្នុងពេលដែលយើងជួបគ្នានៅក្នុងបន្ទប់ ដរាបនោះយើងក៏អាចនឹងបញ្ចេញនូវបទពិសោធន៍ទាំងឡាយដែលយើងមាននៅលើគ្រែបានពេញលេញដែរ។ គ្រូពេទ្យម្នាក់បាននិយាយថា គាត់តែងតែប្រាប់អ្នកជម្ងឺរបស់គាត់ឲ្យចាត់ទុកការបបោសអង្អែលថាគឺជាការប្រលែងគ្នាលេង ជាពិសេសគឺបុរសៗត្រូវតែអ្នកនាំមុខគេពេលដែលនៅលើគ្រែនេះ។
តើដៃគូរបស់លោកអ្នកនឹងស្រើបស្រាលឡើងយ៉ាងដូចម្តេច?
តើនារីៗអាចនឹងស្រើបស្រាលឡើងយ៉ាងដូចម្តេច? ហើយតើការស្រើបស្រាលនោះវាខុសពីបុរសៗបែបណា? ខាងក្រោមនេះគឺជាអ្វីដែលគ្រូពេទ្យបាននិយាយប្រាប់:
- នារីៗស្ទើរតែទាំងអស់សុទ្ធតែត្រូវការការបបោសអង្អែលឲ្យបានយូរ ខុសពីបុរសៗដែលច្រើនតែចង់ឈានទៅដល់ការរួមរ័ក្សភ្លាមៗតែម្តង។
- បុរសៗច្រើនតែចូលចិត្តនឹងដៃគូស្នេហ៍ប្លែកៗជាងនារីៗ។ និយាយដូច្នេះមិនមែនមានន័យថានារីៗមិនចង់ផ្លាស់ប្តូរដៃគូនោះទេ ក៏ប៉ុន្តែវាតិចជាងបុរសៗ។
- តម្រេករបស់បុរសៗស្ថិតនៅលើលឹង្គជាធំ ចំណែកឯនារីៗវិញ អារម្មណ៍ស្នេហាមាននៅលើពាសពេញរាងកាយ។
- នារីៗយកចិត្តទុកដាក់ដល់ទំនាក់ទំនងគ្នាជាទូទៅច្រើនជាង ចំណែកឯបុរសៗវិញផ្តោតតែទៅលើការរួមរ័ក្ស តែប៉ុណ្ណោះ។
- នារីចូលចិត្តបុរសណាដែលមិនខ្លាចនឹងឲ្យនាងដឹកមុខក្នុងរឿងស្នេហា ប៉ុន្តែបុរសភាគច្រើនយល់ថានារីបែបនេះអាសខ្លាំងណាស់។
- បុរសៗយកគំហើញជាធំ ចំណែកឯនារីវិញគឺសម្លេងដែលសំខាន់ ពោលគឺចង់ឲ្យដៃគូនិយាយលួងលោមឲ្យបានច្រើន។
- ការដែលមានវេទនារម្មណ៍មិនល្អអាចធ្វើឲ្យបាត់បង់តណ្ហាបាន ជាក់ស្តែងដូចជាការខឹង ការមិនចូលចិត្ត ឬការអាក់អន់ចិត្តជាមួយដៃគូ អាចធ្វើឲ្យទាំងបុរសទាំងនារីបាត់បង់នូវតម្រេកបាន។
- បុរសៗច្រើនតែចូលចិត្តនឹងដៃគូស្នេហ៍ប្លែកៗជាងនារីៗ។ និយាយដូច្នេះមិនមែនមានន័យថានារីៗមិនចង់ផ្លាស់ប្តូរដៃគូនោះទេ ក៏ប៉ុន្តែវាតិចជាងបុរសៗ។
- តម្រេករបស់បុរសៗស្ថិតនៅលើលឹង្គជាធំ ចំណែកឯនារីៗវិញ អារម្មណ៍ស្នេហាមាននៅលើពាសពេញរាងកាយ។
- នារីៗយកចិត្តទុកដាក់ដល់ទំនាក់ទំនងគ្នាជាទូទៅច្រើនជាង ចំណែកឯបុរសៗវិញផ្តោតតែទៅលើការរួមរ័ក្ស តែប៉ុណ្ណោះ។
- នារីចូលចិត្តបុរសណាដែលមិនខ្លាចនឹងឲ្យនាងដឹកមុខក្នុងរឿងស្នេហា ប៉ុន្តែបុរសភាគច្រើនយល់ថានារីបែបនេះអាសខ្លាំងណាស់។
- បុរសៗយកគំហើញជាធំ ចំណែកឯនារីវិញគឺសម្លេងដែលសំខាន់ ពោលគឺចង់ឲ្យដៃគូនិយាយលួងលោមឲ្យបានច្រើន។
- ការដែលមានវេទនារម្មណ៍មិនល្អអាចធ្វើឲ្យបាត់បង់តណ្ហាបាន ជាក់ស្តែងដូចជាការខឹង ការមិនចូលចិត្ត ឬការអាក់អន់ចិត្តជាមួយដៃគូ អាចធ្វើឲ្យទាំងបុរសទាំងនារីបាត់បង់នូវតម្រេកបាន។
រៀនបបោសអង្អែល
គូស្នេហ៍ដែលមានបទពិសោធន៍ សុទ្ធតែបានចេះពីរបៀបបបោសអង្អែលប្លែកៗ ដែលមានតាំងពីការប្រើចុងម្រាមដៃចុចទៅលើខ្លួនរបស់ដៃគូត្រង់ចំណុចសំខាន់ៗ រហូតទៅដល់ការទះតិចៗ ទៀតផង។ លោកអ្នកត្រូវស្វែងយល់អំពីរឿងនេះ។ គ្រូពេទ្យបាកបារ៉ាឃីស្លីងបានផ្តល់របៀបបបោសអង្អែលជាច្រើននៅក្នុងសៀវភៅឈ្មោះថា ៉ធ្វើយ៉ាងណាដើម្បីឲ្យរួមរ័ក្សបានពេញមួយរាត្រី និងធ្វើអោយនារីងុបងល់ How to Make Love All Night
and Drive a Woman Wild៉។ ការបបោសអង្អែលទាំងអស់នេះក៏មានសារ:សំខាន់ផងដែរចំពោះបុរសៗដែលកំពុងតែមានបញ្ហាអសមត្ថភាព ពីព្រោះវាកាត់បន្ថយការធុញថប់នៅក្នុងការរួមរ័ក្ស។
គូស្នេហ៍អនុវត្តការបបោសអង្អែលគ្នាទៅវិញទៅមក ដោយចំណាយពេលខុសៗគ្នាទៅលើមុខ ខ្នង ទ្រូង និងចុងក្រោយបង្អស់ទៅលើប្រដាប់ភេទ។ វាមិនមែនជាការច្របាច់ធ្វើម៉ាស្សាសាច់ដុំគ្នានោះទេ ឬក៏ជាការធ្វើឲ្យរសើបអ្វីនោះដែរ ក៏ប៉ុន្តែគឺជាការធ្វើឲ្យរាគ:ញោចឡើង ហើយចាប់មានការស្រើបស្រាល។ អាចចំណាយពេលរហូតដល់ទៅ២០នាទីត្រង់ចំណុចនីមួយៗ។ គួរជៀសវាងមិនទាន់រួមរ័ក្សទេ ដរាបណាសម្រើបរបស់ដៃគូមិនទាន់ឡើងដល់កម្រិត។ ដំណាក់កាលចុងក្រោយនៃការបបោសអង្អែល គឺបបោសអង្អែលប្រដាប់ភេទ។
បានចេះដឹងអំពីរបៀបបំពេញបំណងគូស្នេហ៍របស់លោកអ្នក នេះគឺជាជំនាញមួយបែបដែលបុរសៗនាសម័យថ្មីនេះត្រូវតែចេះ។
តើថ្នាំសម្រើបមានប្រយោជន៍អ្វីទេ?
អស់ពេលជាច្រើនសតវត្សមកហើយដែលបុរសៗបានខិតខំស្រាវជ្រាវរកថ្នាំដែលជួយធ្វើឲ្យនារីៗមានសម្រើបឡើង ដោយមិនចាំបាច់ឲ្យគេហត់នឿយនឹងបបោសអង្អែល។ មានរបស់ជាច្រើនដែលគេយល់ឃើញថាមានប្រសិទ្ធភាពក្នុងរឿងនេះ ដូចជាអ្វីដែលគេហៅថា Spanish fly ងាវអយស្ទ័រ
royal jelly កុយរមាស និងមើមយិនសិន ជាដើម។ ក៏ប៉ុន្តែ របស់ទាំងអស់នោះមិនសុទ្ធតែសក្តិសិទ្ធ លើបុរសនារីដូចៗគ្នា នោះទេ។
បើតាមលោកម៉ៃខលខាស៊លម៉ិន ដែលសរសេរសៀវភៅឈ្មោះថា Natural’s Cure និង The
Healing Herbs គាត់និយាយថាមានសារជាតិធម្មជាតិខ្លះដែលធ្វើឲ្យយើងគិតថាខ្លួនឯងមានតម្រេកខ្លាំងណាស់ ក៏ប៉ុន្តែតាមពិតទៅវាមិនពិតជាបានបង្កើតនូវចំណង់នោះទេ។ ជាក់ស្តែងដូចជា yohimbine ដែលគេចម្រាញ់ពីសំបករុក្ខជាតិម្យ៉ាង ដែលគេគិតថានឹងធ្វើឲ្យមានឈាមរត់ច្រើនចូលមកក្នុងលិង្គ ជាដើម។ តាមពិតទៅ មើមយិនសិននិងជាតិកាហ្វេអ៊ីន អាចនឹងជួយភ្ញោចឲ្យយើងនៅមានសម្រើបចង់រួមរ័ក្ស បានខ្លះដែរ។
សូមសាកល្បងធ្វើខ្លួនឲ្យទន់ភ្លន់បន្តិចទៅ
បុរសៗជាច្រើនឡើងលើគ្រែពោរពេញទៅដោយកម្លាំង យ៉ាងរហ័សរហួន និងរាងដូចជាគ្រោតគ្រាតបន្តិច។ ចំណែកឯនារីវិញ គេតែងតែចង់បាននូវពេលវេលាឲ្យយូរ ការបបោសអង្អែលឲ្យច្រើន និងការនិយាយលួងលោមឲ្យបានពិរោះ(Three Ts: more time, more touch and more
talk)។ សព្វថ្ងៃនេះ គេបានបន្ថែមនូវ T មួយទៀត គឺ more tenderness = ទន់ភ្លន់ឲ្យបានច្រើន។ និយាយបែបនេះមិនមានន័យថានារីៗមិនអាចឆក់ចាប់បាននូវរាគ:ដ៏ពុះកញ្ជ្រោល បាននោះទេ ក៏ប៉ុន្តែពួកគេត្រូវការពេលវេលាបន្តិចមុននឹងឈានទៅដល់ទីនោះ ហើយដើម្បីឲ្យបានសម្រេចដូច្នេះវាត្រូវការឲ្យដៃគូបុរសមានជំនាញបន្តិច។
សូមធ្វើខ្លួនជាបុរសឲ្យបានពេញ១២ម៉ោង
លោកអ្នកអាចសាកល្បងធ្វើការបបោសអង្អែលឲ្យបានពេញមួយថ្ងៃ ដោយទូរស័ព្ទទៅកាន់ដៃគូរបស់លោកអ្នក និយាយប្រាប់ថាលោកអ្នកនឹក តើនាងស្លៀកពាក់យ៉ាងដូចម្តេច និងថាចង់ធ្វើអ្វីនៅពេលទៅជួបគ្នានោះ។ បើបានរៀបចំទុកជាមុនបែបបនេះ ដល់ពេលនោះលោកអ្នកនិងដៃគូពិតជាបានប្រុងប្រៀបខ្លួនស្រេចហើយ ដើម្បីចាប់ផ្តើមការប្រយុទ្ធ។
សូមធ្វើឲ្យមានបែបបទបន្តិច
លោកអ្នកអាចរៀបចំបរិយាកាសជុំវិញឲ្យប្លែកបន្តិច។ ពន្លឺរាងស្រទន់ ដូចជាភ្លើងទៀនជាដើម មានសារ:សំខាន់ណាស់ ហើយសម្លេងតន្ត្រីស្រាលៗក៏ជួយបានច្រើនផងដែរ។ សីតុណ្ហភាពក្នុងបន្ទប់ត្រូវសមស្របជាមួយនឹងការដែលលោកអ្នកនៅអាក្រាតខ្លួនទទេទាំងអស់គ្នា។ បិទសម្លេងទូរស័ព្ទចេញ ហើយបើសិនជាមានកូន ត្រូវប្រាកដថាពួកគេនឹងមិនមករកលោកអ្នកក្នុងពេលនោះទេ។
នៅមានរបស់របរផ្សំថែមទៀតដើម្បីជួយបង្កើនប្រសិទ្ធភាពនៃការបបោសអង្អែល ដូចជាប្រេងម៉ាស្សាក្រអូប ទៀន ស្លាបសត្វ សំពត់សូត្រ សំពត់កម្ញីជាដើម។ កញ្ចក់ជុំវិញខ្លួនក្នុងក៏មានប្រយោជន៍ដែរ។
សូមរៀនថើបឲ្យបានល្អ
ការថើបគឺជាសិល្ប:មួយនៃការបបោសអង្អែល។ សូមប្រើបបូរមាត់ថើបមាត់និងសព្វសាច់ដៃគូ ក៏ប៉ុន្តែកុំបឺតខ្លាំងពេក ព្រោះចំណុចញោចរបស់បបូរមាត់គឺផ្នែកទន់ខាងក្រៅនោះទេ។ ហើយសូមជ្រាបថា គេមិនមែនថើបតែបបូរមាត់និងបបូរមាត់នោះទេ គឺរូបរាងកាយរបស់ដៃគូលោកអ្នកទាំងស្រុងអាចជាទីកន្លែងដែលត្រូវប្របបូរមាត់និងអណ្តាត។
គុណប្រយោជន៍នៃការមាស្សានរវិទូឈ្មោះអែស្លេយម៉ុងតាហ្គុយបានធ្វើការកត់សំគាល់ថាចុងម្រាមដៃគឺជាចំណុចសម្រើប នេះគឺជាការពិត។
ស្បែកគឺជាសរីរ:ដែលធំជាងគេរបស់យើង ដែលមានសរសៃវិញ្ញាណរហូតដល់ទៅ១៤០០០ទៅ១៨០០០ក្នុង១អ៊ីងបួនជ្រុង។ ការភ្ញោចសរសៃវិញ្ញាណទាំងអស់នោះនឹងធ្វើឲ្យមានការបញ្ជូនសារទៅកាន់ខួរឆ្អឹងខ្នង រួចទៅកាន់ខួរក្បាល ដែលបន្ទាប់មកក៏បញ្ជូនត្រលប់មកវិញ ធ្វើឲ្យកើតមានការស្រើបស្រាលឡើង។
ការគក់ច្របាច់អាចដាស់ស្បែកឲ្យភ្ញាក់រលឹកឡើង ហើយបន្ធូរសាច់ដុំចុះទៅ។ វាសំខាន់ណាស់ចំពោះការសប្បាយខាងផ្លូវភេទ។ ស្ត្រេស ការថប់បារម្ភ និងការតឹងតែងផ្សេងៗ សុទ្ធតែជាសត្រូវនៃការត្រេកត្រអាល។ ដោយបានជួយបន្ធូរបន្ថយសាច់ដុំដែលយើងតែងតែមាននៅក្នុងលោកទំនើបនេះ ការគក់ច្របាច់អាចនាំលោកអ្នកទៅរករបៀបស្នេហាមួយបាន។
លទ្ធផលសំខាន់មួយទៀតរបស់ការគក់ច្របាច់ គឺការកាត់ផ្តាច់នូវរបាំងអនុសប្បជញ្ញ:(subconscious barriers)រវាងលោកអ្នកនឹងដៃគូរបស់លោកអ្នក។ បុរសៗច្រើនតែឃុំខ្លួនឯងនៅក្នុងឃ្លុំអត្ម័ន(a suit of psychic armour)មួយ ដែលជារបាំងយ៉ាងក្រាស់ចំពោះភាពស្និទ្ធស្នាល។ ការគក់ច្របាច់គឺជាវិធីសាស្ត្រតែមួយគត់ដែលអាចលើករបាំងនេះចេញបាន។
No comments:
Post a Comment