About Me

THIS SITE IS UNDER CONSTRUCTION

Sunday, August 5, 2012

ភូមិភាគផ្នែកខាងត្បូងនិងកណ្តាលនៃប្រទេសថៃបច្ចុប្បន្នក្នុងប្រវត្តិសាស្ត្រកម្ពុជាបុរាណ

ការកែប្រែ​ទម្រង់​ភូមិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ​របស់​ព្រះរាជាណាចក្រ​ កម្ពុជា​ដែល​ដំបូងបង្អស់​មានឈ្មោះ​ថា ហ្វូ​-ណន ឬ​នគរ​ភ្នំ និង​បន្ទាប់មក​គឺ​ចេនឡា​នោះ បាន​បណ្តាលមកពី​សក​ម្ម​ភាព​មនុស្ស ហើយ​ត្រូវបាន​ធ្វើឡើង​ជាច្រើន​ដំណាក់កាល​នៃ​ការវិវត្តន៍​របស់​សង្គម ទោះជា​យ៉ាងណាក៏ដោយ ក៏​វិសាលភាព​នៃ​បង្គោល​ខណ្ឌសីមា នៃ​ដែនដី​ខ្មែរ​បុរាណ​និង​វឌ្ឍនភាព​នៃ​វប្បធម៌ អារ្យធម៌​របស់​ប្រជាជន​ខ្មែរ នា​សម័យមុន​អង្គរ​និង​អង្គរ ពោលគឺ​មុន​ការ​លេចធ្លោរ​ឡើង​នូវ​រដ្ឋ​មួយចំនួន ដូចជា​រដ្ឋ​មន ឈ្មោះ​ទ្វារ​វ​តី ចុង​ស​.តទី​៦ ដើមទី​៧ និង​រដ្ឋ​ថៃ​និង​លាវ ក្នុងអម្លុង​ចុង ស​.តទី​១៣ និង​ទី​១៤ នៃ​គ​. ត្រូវបាន​កត់ត្រា​ដោយ​កំណត់ហេតុ​ចិន និង​បញ្ជាក់​ដោយ​របកគំហើញ​ខាង​បុរាណវិទ្យា​និង​ជាតិពន្ធុវិទ្យា ។​
    ទាំងនេះ​ជា​មូលដ្ឋានគ្រឹះ​នៃ​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​ខ្មែរ ដែលជា​អ្នកស្រុក​អាយ ស្ថិតក្នុង​អម្បូរ​មន​-ខ្មែរ ឥណ្ឌា​និយម​ចាប់តាំងពី ស​.តទី​១ នៃ​គ​. ដែល​គេ​មិនត្រូវ​មើលរំលង​ឡើយ កាលបើ​គេច​ង់​ស្វែងយល់​អំពី​វប្បធម៌ ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​ដែន​គោក​នេះ
ព្រះវិស្ណុស. ទី - នៅខេត្តសុរ៉ាតថានី និង ផាងង៉ា ភូមិភាគខាងត្បូងនៃប្រទេសថៃ (ឯកសារនាយកដ្ឋានវិចិត្រសិល្បះថៃ)

  
 ដូច​ករណី​ដែនដី​សណ្តរ​នៃ​ទន្លេមេគង្គ​ដែរ ពិតមែនតែ​អាណាចក្រ​ទាំង​ប៉ុន្មាន​ខាងលើ ត្រូវបាន​បង្កើត​ឡើងជា​បន្តបន្ទាប់ នៅលើ​ទឹកដី​ចាស់​របស់​នគរ​ភ្នំ ដោយមាន​បង្គោល​ខណ្ឌសីមា​ទទួលស្គាល់​ដោយ​អន្តរជាតិ​ក្តី ក៏​ស្លាកស្នាម​វប្បធម៌ នា​សម័យ​បុ​រេ​អង្គ ឬ​អង្គរ​របស់​ដូនតា​ខ្មែរ មាន​ពាសពេញ​ដេរដាស​ក្នុង​ភូមិភាគ​នេះ ជាពិសេស​ក្នុង​ភូមិភាគ​កណ្តាល និង​ខាងត្បូង​នៃ​ព្រះរាជាណាចក្រ​ថៃ​បុ​ច្ចុ​ប្បន្ន ដែល​ពី​ដើម​ជា​ភាគ​មួយ​នៃ​អតីត​ចក្រភព​កម្ពុជទេស ។​
    ភស្តុតាង​វប្បធម៌​ជាក់ស្តែង​ខាងលើ បង្ហាញ​ឲ្យ​ឃើញ​នូវ​លក្ខណៈ​សម្បូរបែប​នៃ​វិស័យ​សិល្បៈ ស្ថាបត្យកម្ម​ខ្មែរ ជាពិសេស​បដិមា​កម្ម បែប​ព្រាហ្មណ៍​និង​ពុទ្ធ​និយម ដែល​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ​សាសនា រាប់ពាន់​ឆ្នាំ​មកហើយ មិនតែប៉ុណ្ណោះ​សោត ឯកភាព​នៃ​វិស័យ​វប្បធម៌​បុរាណ​ខាងលើនេះ ដែល​បានទទួល​ឥទ្ធិពល​យ៉ាងខ្លាំង​ក្លា​ពី​ឥណ្ឌា ក៏ត្រូវ​ផ្សារភ្ជាប់​នឹង​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​ហើយ​រុងរឿង របស់​ព្រះរាជាណាចក្រ​បច្ចុប្បន្ន​ផងដែរ ដោយ​មូលហេតុ​ប្រវត្តិសាស្ត្រ
ចម្លាក់ព្រះវិស្ណុស. ទី -, ខេត្តនគរស្រីធម្មរាជ ភូមិភាគខាងត្បូងនៃប្រទេសថៃ (ឯកសារនាយកដ្ឋានវិចិត្រសិល្បះថៃ)
ដោយសារតែ​ការកំណត់​ភូមិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ​នៃ​អាណាចក្រ​ហ្វូ​-ណន និង​ចេនឡា មិនបាន​ត្រឹមត្រូវ បានជា​មាន​ផលប៉ះពាល់​ដល់​ការបកស្រាយ​ជា​អវិជ្ជមាន ជុំវិញ​ទិន្នន័យ​បុរាណវិទ្យា ដែល​ស្ថិតនៅលើ​ទីតាំង​នានា ក្នុងខណៈ​ដែលមាន​ជនជាតិដើម​ភាគតិច គឺ​ខ្មែរ​និង​សហគមន៍ មន​-ខ្មែរ កំពុង​រស់នៅ​យ៉ាង​កុះករ​នៅឡើយ កុំភ្លេចថា ការបកស្រាយ ពិពណ៌នា​មិន​ច្បាស់លាស់ ឬ​ភាពច្របូកច្របល់ ដែល​ប្រកបដោយ​គោល​ទស្សនវិជ្ជា​បែប​នយោបាយ ពី​សំណាក់​អ្នកស្រាវជ្រាវ​មួយចំនួន តាមពិតទៅ គឺ​បណ្តា​លពី​ការមើលរំលង​នូវ​កត្តា​ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ​ខាងលើ​នេះឯង បើ​និយាយ​ម្យ៉ាងទៀត ពួកគេ​គ្រាន់តែ​បាន​ផ្តោតទៅលើ​តែ​ភូមិសាស្ត្រ​នា​បច្ចុប្បន្នភាព​តែប៉ុណ្ណោះ ។​
     ដូចនេះ វិធីសាស្ត្រ​មួយ ដែលមាន​អត្ថប្រយោជន៍​យ៉ាងច្រើន ហើយ​អាច​នាំ​យើង​ឲ្យ​មានការ​បង្កើន​នូវ​ចំណេះ​ចេះដឹង ពី​អតីតកាល​របស់​ខឿនវប្បធម៌​ខ្មែរ ឲ្យ​មាន​ភាពល្អប្រសើរ គឺ​ការផ្តោត​ការចាប់អារម្មណ៍​លើ​បរិបទ​សង្គម​វប្បធម៌​ខ្មែរ នាគ្រា​បឋម​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​ត្រូវបាន​កត់ត្រា​ក្នុង​សំណេរ​ចិន​ផ្សេងៗ ពោលគឺ​ការសិក្សា​ពី​ដំណាក់កាល​ដំបូងបង្អស់ នៃ​ការបង្កើត​រដ្ឋ​ខ្មែរ និង​សមិទ្ធិផល​សង្គម​ទាំងឡាយ មុននឹង​ឈានដល់​ការបែកបាក់​ឬ​ឳ​នភា​ពនៃ​នគរ​ភ្នំ ដែលជា​មូលហេតុ​នៃ​ការបង្កើត​រដ្ឋ​មន នៅលើ​ទឹកដី​ចាស់​ហ្វូ​-ណន ជាការ​ចាំបាច់​ក្នុងការ​ស្វែងយល់​ឲ្យ​បាន​ត្រឹមត្រូវ អំពី​តួនាទី​ជា​ប្រវត្តិសាស្ត្រ របស់​ប្រជាជន​ខ្មែរ​ក្នុងការ​រួមវិភាគទាន​សាងសង់​ខឿនវប្បធម៌ ថៃ​និង​លាវ (ឡាវ​)
    ហើយ​ដើម្បី​ជា​ឧទាហរណ៍ អំពី​ឯកភាព​នៃ​វប្បធម៌​រវាង​ភូមិភាគ​ផ្នែក​កណ្តាល និង​ខាងត្បូង​នៃ​ប្រទេស​ថៃ និង​ប្រទេស​ខ្មែរ​បច្ចុប្បន្ន ចូរ​ពិនិត្យមើល​ប្រភេទ​ទេវរូប​បុ​រេ​អង្គរ​មួយចំនួន ដែល​គេ​បាន​រកឃើញ​ក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​ថៃ​បច្ចុប្បន្ន ដែល​ផ្តើមចេញពី​មនសិការ​និង​ទេពកោសល្យ​ដ៏​ឧត្តុង្គឧត្តម​របស់​សាសនិក​ខ្មែរ ក្នុង​អតីតកាល​ដ៏​យូរលង់ មុន​ការបង្កើត​រដ្ឋ​ថៃ​និង​លាវ (ម​.ត្រា​ណេ​)

No comments:

CASINO





MOBILE MAGAZINE