About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, August 7, 2012

៧ហេតុផល នាំឲ្យស្ត្រីមិនចង់រួមភេទ


-បើ​ជីវិត​សិច​របស់​លោក​អ្នក​ប្រែ​ក្លាយទៅជា​គ្មាន​រសជាតិ ដោយ​ភាគី​ស្ត្រី​ជា​គូជីវិត មិន​ចាប់​អារម្មណ៍ ហើយ​បើ​បណ្តោយ​ទុក​យូរៗ​ទៅ អាច​ឈាន​ដល់​ផ្លូវ​បំបែក​បាន ដូចនេះ ចូរ​សង្កេត​មើលថា តើ​ហេតុផល​អ្វី​ដែល​ស្ត្រី​មិន​ចង់​រួមភេទ​...។​
-មានរឿង​សៅហ្មង​ក្នុង​ចិត្ត​និង​គ្នា​:
ស្ត្រី​គ្រប់រូប ច្រើន​តែ​គ្មាន​អារម្មណ៍​ជាមួយនឹង​បុរស​ដែល​ខ្លួន​ខឹង វា​ជា​សំណាងអាក្រក់​រប​ស់បុរ​ស​ដែល​ប៉ះចំ​ស្ត្រី​ពូកែ​ង៉ក់​ង លាក់​ទុក​ភាព​សៅហ្មឹង​ក្នុង​ចិត្ត​មិន​ព្រម​និយាយប្រាប់​គ្នា​ដោយ​ត្រង់ៗ​ថា អ្វីខ្លះ​ដែល​បុរស​ជា​គូស្នេហ៍បានធ្វើ​ខុស​? ឯ​បុរស​វិញ ក៏​ពុំ​បានដឹង​ច្បាស់​ប្រាកដថា តើ​ខ្លួនឯង​បាន​ធ្វើ​អ្វី​ខុស​? នេះ​ជា​ហេតុផល​មួយ ដែល​ស្ត្រី​គ្មាន​អារម្មណ៍​នឹង​រួមភេទ ។​
-រវល់​និង​កិច្ច​ការងារ​ផ្សេងៗ​:
ការ​ដែល​ស្ត្រី​មិនសូវ​ចាប់អារម្មណ៍​ក្នុង​រឿង​សិច ក៏​ព្រោះតែ​រវល់​នឹង​កិច្ច​ការងារ​ផ្សេង​ដូចជា កិច្ចការ​នៅ​កន្លែងធ្វើការ ឬ​ការងារ​ផ្ទះសម្បែង ហាត់ប្រាណ ចេញ​ទៅ​ជាប់​លៀង​ជួបជុំ​មិត្តភក្តិ ភាព​នឿយហត់​ទាំងនេះហើយ ដែលធ្វើឲ្យ​ស្ត្រី​ពុំ​សូវ​ចាប់អារ​ម្មណ៍នឹង​សេចក្តីត្រូវការ​រប​ស់បុ​រស តែ​បែរជា​ចង់​សម្រាក​ច្រើនជាង។​
-មាន​អារម្មណ៍​ថា មិន​ចូល​ចិត្ត​:
ស្ត្រី​ខ្លះ មិន​ចូល​ចិត្ត​សិច​ទេ ទើប​ក្លាយទៅជា​ការ​គេចវេស​ពីការរួមរ័ក ដែល​ជា​រឿង​ផ្តល់នូវ​សេចក្តីសុខ​របស់​គូស្នេហ៍ បើ​ដូច្នេះ​មែន បុរស​គួរតែ​ស៊ើប​មើលថា នាង​ធ្លាប់​ជួប​នូវ​បទពិសោធន៍​សិច​អាក្រក់ៗ ពីមុន​មក​ដែរ ឬ​យ៉ាងណា ទើប​នាំ​ឲ្យ​នាង​មិន​ចូល​ចិត្តការ​រួមភេទ​យ៉ាង​ដូច្នេះ​? បើ​ជា​ការពិត ចូរ​ផ្លាស់ប្តូរ​គំនិត​របស់​នាង ដោយ​បង្ហាញ​នូវ​ក្បាច់​រួមភេទ ដ៏​សែន​ក្តៅ​រោលរាល ឲ្យ​នាង​បានឃើញ និង​ធ្វើឲ្យ​នាង​ជាប់ចិត្ត​ជាមួយនឹងរ​ស​ជាតិ ដែលធ្វើឲ្យ​ការមិនចូលចិត្ត​ប្រែ​ក្លាយទៅជា​ចូល​ចិត្តវិញ​បាន ។​
-ដោយសារ​ការ​មិន​ដឹង​:
សិច គឺជា​រឿង​ស្ថិត​ក្នុង​ទី​កំបាំង និង​ជា​រឿង​សម្ងាត់​ផ្ទាល់ខ្លួន ថែមទាំង​មាន​បច្ច័យ​ជាច្រើន​ទៀត​រួមផ្សំ បើ​អ្នក​មិន​ធ្លាប់​ភ្លក្ស​រសជាតិ​នៃ​ជីវិត​ផ្លូវភេទ នឹង​មិន​អាច​យល់​យ៉ាង​ស៊ីជម្រៅ​បានឡើយ ដូចជា​ការធ្វើ​ឱ​រ៉ាល់​សិច​ឲ្យបុរស​គូ​ស្នេហ៍ជា​លើកដំបូង ដែល​ស្ត្រី​ភាគច្រើន​មាន​អារម្មណ៍​ថា ជា​រឿង​គួរ​ឲ្យ​ខ្ពើមរអើម លុះ​បាន​ឆ្លងកាត់​បទពិសោធន៍​នេះ ច្រើន​លើក​ច្រើន​សា​មក ទើប​ដឹងថា រឿង​ដែល​គួរ​ឲ្យ​ខ្ពើម​នោះ បែរ​ជា​រឿង​ដែល​នាង​ចង់​ធ្វើ និង​ចូលចិត្ត​ធ្វើ នៅពេល​រួមភេទ​ជាមួយ​គូស្នេហ៍ ។​
-មាន​ក្តីកង្វល់​:
ភាគី​ស្ត្រី​អាច​មាន​ក្តីកង្វល់ កើតឡើង​ពី​ភាពមិនប្រាកដ​ច្បាស់​ក្នុង​ចិត្ត និង​ខ្លាច​ភាគី​បុរស​មិន​ទទួលខុសត្រូវ ក្នុង​រឿង​ដែល​បាន​កើតឡើង បច្ច័យ​ទាំងនេះ សុទ្ធតែ​ជា​ឧបសគ្គ​អារម្មណ៍ ដែល​ធ្វើឲ្យ​ស្ត្រី​គ្មាន​អារម្មណ៍​រួមភេទ ។​
-មិន​ជឿជាក់​លើ​រូបសម្បត្តិ​ខ្លួនឯង​:
បើ​ស្ត្រី​មាន​អារម្មណ៍​គិតថា ខ្លួនឯង​មិន​សិច​ស៊ី​ទេនោះ នាង​ក៏​មិន​ចង់​មានការ​រួមភេទ​នោះដែរ ដូច្នេះ​បុរស​គួរ​និយាយ​ផ្តល់​កម្លាំងចិត្ត​ឲ្យ​ស្ត្រី ដើម្បី​បន្ធូរបន្ថយ​នូវ​បរិយាកាស​មិន​ប្រាកដប្រជា​ក្នុង​ចិត្ត ព្រមទាំង​ធ្វើឲ្យ​នាង​មានអារម្មណ៍​ពេញចិត្ត​នឹង​រូបរាង មុខមាត់​និង​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង ដោយ​ការធ្វើ​ជា​មើល​មិន​ឃើញ​នូវ​ចំណុច​ដែល​នាង​មាន​ក្តីកង្វល់​នោះ ។​
-ទទួលបាន​នូវ​ភាព​ដដែលៗ​:
ចំពោះ​បុរស នៅពេល​រួមរ័ក​ម្តងៗ ជួនកាល​អាច​ភ្លេច​គិតថា អ្វី​ដែល​ខ្លួន​ធ្វើ​ដដែលៗ រាល់​ថ្ងៃ​នោះ​វា​ជា​រឿង​ចាស់​ដដែលៗ នាំ​ឲ្យ​គ្មាន​អារម្មណ៍​ពុះកញ្ជ្រោល ដូច​កាល​ពី​ទើប​មានអីៗ​ជាមួយគ្នា នា​គ្រា​ដំបូង​នោះឡើយ ជួនកាល ហេតុផល​ដែល​ធ្វើឲ្យ​ស្ត្រី​គ្មាន​អារម្មណ៍​រួមភេទ​នោះ គឺ​ក្បាច់​ដដែលៗ គ្មាន​អ្វី​ប្លែក ដូច្នេះ ដើម្បី​កែខៃ​បញ្ហា​នេះ ភាគី​បុរស​ត្រូវ​រិះរក​តិច​និក​ប្លែកៗ មក​សាកល្បង​អនុវត្ត ដូចជា​ផ្លាស់ប្តូរ​ទីកន្លែង​រួមរ័ក ប្តូរ​ក្បាច់​វាយលុក ប្តូរ​វិធីក្នុងការ​បបោសអង្អែល​ជាដើម

No comments:

CASINO





MOBILE MAGAZINE