SIM (Subscriber Identity Module) ឬ (Subscriber Identification Module) គឺជាឧបករណ៍អេឡិចត្រូនិកសម្រាប់កំណត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់សេវាកម្មទូរស័ព្ទក្រុមហ៊ុនណាមួយ។ SIM Card ប្រើប្រាស់IMSI(International Mobile Subscriber Identity) ជាប្រព័ន្ធកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់សេវាកម្មក្រុមហ៊ុនទូរស័ព្ទលក្ខណៈអន្តរជាតិប្រើភ្ជាប់ជាមួយនឹងប្រព័ន្ធGSMនិងUMTS។
ខាងក្រោមនេះគឺជាគ្រោងChip (Chip Structure) ភ្ជាប់នៅក្នុងSIM
SIM Card មានផ្ទុកលេខសម្ងាត់ លេខIMSI, PIN(លេខកំណត់អ្នកប្រើប្រាស់ម្នាក់ៗ) និងPUK(Personal Unblocking Code)។
បច្ចុប្បន្ននេះ SIM Card មានបីប្រភេទគឺប្រភេទ Credit Card មានវិមាត្រ 85.60×53.98×0.76mm ប្រភេទមានកែងបត់មានកម្រាស់ដូចគ្នានឹងប្រភេទ Credit Card ដែរតែមានមានបណ្ដោយត្រឹមតែ25mmនិងទទឹង15mmប៉ុណ្ណោះ និងប្រភេទថ្មីមួយទៀតគេហៅថា micro-SIM (3FF) មានវិមាត្រត្រឹមតែ15x12mm។
SIM Card ត្រូវបានផលិតឡើងជាលើកដំបូងនៅឆ្នាំ1991ដោយក្រុមហ៊ុន Giesecke&Devrient នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់។
SIM Card ប្រតិបត្តិការជាមួយទូរស័ព្ទដៃក្នុងកម្រិតល្បឿន5MHz។ SIM Card អាចដំណើរការទៅបានដោយសារប្រព័ន្ធប្រតិបត្តិការ Java Card ដែលប្រើប្រាស់កម្មវិធី Java Programming Language សម្រាប់ឲ្យវា Active បានជាមួយទូរស័ព្ទ៕
No comments:
Post a Comment