Tuesday, August 7, 2012
រួមភេទថ្ងៃណានៃវដ្ដរដូវ ទើបគ្មានកូន?
ការពន្យារកំណើតដោយតមរួមភេទនៅតាមវគ្គឈាមរដូវ អាចហៅម្យ៉ាងទៀតថា មធ្យោបាយប្រតិទិន។ នេះគឺជាវិធីពន្យារកំណើតដោយប្រើប្រតិទិនមកកំណត់ថ្ងៃដែលមានកូននិងថ្ងៃដែលគ្មានកូនទៅតាមរយៈពេលនៃវគ្គឈាមរដូវរបស់ស្ត្រី។ ដៃគូត្រូវរួមរ័កឬមិនរួមរ័កនៅថ្ងៃដែលបានកំណត់នៃរយៈពេលវគ្គឈាមរដូវរបស់ស្ត្រី ដើម្បីជៀសវាងការមានផ្ទៃពោះ។
មធ្យោបាយនេះមានប្រសិទ្ធភាពលុះត្រាតែ ស្ត្រីមានវគ្គរដូវទៀងទាត់ ស្ត្រីត្រូវចេះគណនា កត់ត្រា និងចងចាំនូវរយៈពេលនៃវគ្គមានកូននិងវគ្គគ្មានកូន ស្ត្រីត្រូវតមរួមភេទ ឬ ភាគីបុរសត្រូវប្រើស្រោមអនាម័យក្នុងរយៈពេលនៃវគ្គមានកូន។
រយៈពេលនៃវគ្គមានកូននិងវគ្គគ្មានកូន៖(សូមមើលរូបភាព)
នៅថ្ងៃដែលស្ត្រីចាប់ផ្ដើមមានរដូវនៅថ្ងៃដំបូង គេហៅថាថ្ងៃទី១នៃវដ្ដរដូវ ដូច្នេះវគ្គមានកូន គឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៩នៃវដ្ដឈាមរដូវ ព្រោះមេជីវិតញីបានចេញមកនៅអំឡុងពេលនេះ។ ចន្លោះចាប់ពីថ្ងៃទី១០ដល់១៩នៃវដ្ដឈាមរដូវនេះហើយ គេហៅថា រយៈពេលមានកូន។ ស្ត្រីអាចមានផ្ទៃពោះប្រសិនបើគាត់មានការរួមរ័ក ក្នុងអំឡុងពេលនេះ។តែដោយឡែកពីថ្ងៃទី១ដល់ទី៩ និងថ្ងៃទី២០ដល់២៨ នៃវគ្គវដ្ដរដូវ ការរួមភេទមិនអាចធ្វើឲ្យស្ត្រីមានផ្ទៃពោះទេ។
ចំពោះការរួមភេទនៅអំឡុងពេលមានរដូវនឹងមិនធ្វើឲ្យស្ត្រីមានផ្ទៃពោះនោះទេ តែវាជាពេលដែលត្រូវហាមឃាត ព្រោះងាយនឹងឆ្លងរោគ ព្រមទាំងធ្វើឲ្យស្ត្រីមានការឈឺចាប់ខ្លាំង។
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment