About Me

THIS SITE IS UNDER CONSTRUCTION

Thursday, August 2, 2012

រូបភាព​បុរស​ម្នាក់​អង្គុយ​អោប​ជើង​ប៉ូលិស បង្ក​ការ​រិះគន់​យ៉ាង​ខ្លាំង

រូបភាព​ដ៏​គួរ​ឲ្យ​អាណិត​របស់​បុរស​ម្នាក់​ដែល​ជា​អ្នក​លក់​ទំនិញ​តាម​ផ្លូវ ​កំពុង​អង្គុយ​អោប​ជើង​លោក​ប៉ូលិស ដែល​ឈរ​ជក់​បារី​យ៉ាង​សង្ហារ​ឲ្យ​គេ​ថត​រូប បាន​ធ្លាយ​ចេញ​ពេញ​អ៊ិនធឺណែត និង​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល និង​​ធ្វើ​ឲ្យ​មាន​ការ​អាណិតអាសូរ​យ៉ាងខ្លាំង​លើ​បុរស​ម្នាក់​នោះ ។ តាម​ប្រភព​ពត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​នេះ​ជា​អ្នក​លក់​ទំនិញ​តាម​ផ្លូវ និង​កំពុង​អង្ងរករ​ដល់​ប៉ូលិស​កុំឲ្យ​រឹប​អូស​យក​ទំនិញ​របស់​ខ្លួន ។ តែ​ទោះ​​បី​ជា​បុរស​ម្នាក់​នេះ​ប្រឹង​អង្វរករ​ដល់​ថ្នាក់​អោប​ជើង​យ៉ាង​ណា​ ក៏​លោក​ប៉ូលិស​នៅ​មិន​ព្រម​លើក​លែង​ឲ្យ​ដែរ ថែម​ទាំង​ឈរ​ជក់​បារី​យ៉ាង​ស​ង្ហារ​ទៀត​ផង ។ ចុង​ក្រោយ​ប៉ូលីស​ម្នាក់​នោះ​ត្រូវ​បាន​គេ​ដក​ចេញ​ពី​តំណែង​ភ្លាមៗ ដោយសារ​គាត់​មិន​ត្រឹម​តែ​រឹប​អូស​ឥវ៉ាន់​គេ​ទេ ថែម​ទាំង​ធ្លាប់​ប្រើ​អំពើ​ហឹង្សា​ទៀតផង ។

No comments:

CASINO





MOBILE MAGAZINE