About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, August 22, 2012

ភាសា​ចំនួន ១០ ដែល​ពិបាក​រៀន​ជាង​គេ​បំផុត

  • ភាសា​លំដាប់​ទី​ ១ គឺ​ភាសា​បាសក៍​
ជា​ភាសា​ប្រើ​​​ដោយ​ជន​ជាតិ​ បាសក៍ (Basqy) អាស្រ័យ​បាន​នៅ​ដំបន់​ភ្នំ ភីនិស ភាគ​កណ្ដាល​នៃ​ភាគ​ខាង​ជើង​​របស់​ប្រទេស​អេស្បាញ រួម​ទាំង​បរិវេន​ខាង​ជើង​លិច​ឆៀង​ខាង​​ត្បូង​របស់​ប្រទេស​បារាំង ដែល​មាន​ព្រំ​ប្រទល់​ជាប់​គ្នា​។ ឈ្មោះ​ហៅ​ថា​ភាសា បាសក៍ ជា​ផ្លូវ​ការ​គឺ អឺសារ៉ា (Euskara)។
  • ភាសា​លំដាប់​​ទី ២ គឺ ភាសា​ហុងហ្គារី (Hungarian)
ជា​ភាសា​ក្រុម​ហ្វីណូអូក្រិក ដែល​ប្រើ​ក្នុង​ប្រទេស​ហុងហ្ការី និង​ប្រទេស​ជិត​ខាង​ ដូច​ជា​ រ៉ូម៉ានី ស្លូវូគី អ៊ុយ​ក្រែន សែរប៊ី ម៉ុងតេណេក្រូ ក្រូអាស៊ី អូទ្រីស ស្លូវីនី​។ អ្នក​ប្រើ​ប្រាស់​ភាសា​ហុងហ្គ្រី​ប្រមាណ ១៤,៥​លាន​នាក់ ដោយ​១០​លាន​នាក់​អាស្រ័យ​ក្នុង​​ប្រទេស​ហុងហ្គារី​។
  • ភាសា​លំដាប់​ទី ៣ គឺ​ភាសា​ចិន (chinese)​
ភាសា​ចិន​ជា​ភាសា​លំបាក​មួយ​ដែរ ប៉ុន្តែ​វា​មាន​សារសំខាន់​ចំពោះ​ពិភព​លោក​ដែរ ព្រោះ​ជា​ជន​ប្រមាណ ១​ភាគ​៥ ជុំ​វិញ​ពិភពលោក ប្រើ​ប្រាស់​ភាសា​ចិន​ជា​ទូទៅ ភាសា​ដែល​អ្នក​ប្រើ​ប្រាស់​ជា​ភាសា​កំណើត (​សំនៀង​ដើម​) ​ច្រើន​បំផុតគឺ​ ប៉េងកាំង​ដែល​ស្ថិត​ក្នុង​ក្រុម​ភាសា កុក​ងឺ​។ និង​ភាសា​មួយ​ចំនួន​ទៀត​ក្នុង​ចំណោម​៦ភាសា ដែល​ប្រើ​ប្រាស់​ក្នុង​អង្គការ​សហប្រជាជាតិ (​រួម​ជា​ភាសា​ អង់គ្លេស ភាសា​អារ៉ាប់ ភាសារ រុស្ស៊ី និង​ភាសា​អេស្បាញ​)​។ ភាព​ពិបាក​របស់​ភាសា​ចិន​គឺ ការ​បញ្ចេញ​សំនៀង និង​សំលេង​ដូច​ជា​ចិន​កណ្ដាល ចិន​កាតាំង ចិន​ទាជីវ ចិន​កុក​ងឺ ហើយ​អក្សរ​មាន​ដល់ទៅ ២​បែប​គឺ អក្សរ​ចិន​ពេញ និង​អក្សរ​ចិន​សម្រាយ​។
  • ភាសា​លំដាប់​ទី​ ៤ គឺ​ភាសា​ ប៉ូឡូញ (Polish)
ភាសា​ប៉ូឡូញ​របស់​ប្រទេស​ប៉ូឡូះ មាន​ដើម​កំណើត​​ក្នុង​ប្រទេស​ប៉ូឡូញ​។ មូលហេតុ​ដែល​ភាសា​នេះ​ពិបាក​ គឺ​តួ​អក្សរ​ដែល​ពិបាក​យល់ និង​ការយក​ទៅ​ប្រើដែល​ពិបាក​គួរសម​។
  • ភាសា​លំដាប់​ទី ៥ គឺ​ភាសា​ជប៉ុន (Japanese)
ជា​ភាសា​ផ្លូវ​ការ​របស់​ប្រទេស​ជប៉ុន បច្ចប្បន្ន​មាន​អ្នក​ប្រើ​ប្រាស់​ទូទាំង​ពិភព​លោក មាន​ប្រមាណ​ជា ១៣០​នាក់​ រួម​ទាំង​ប្រទេស​ខ្មែរ​ក៏​មាន​អ្នក​កំពុង​រៀន​ច្រើន​ល្មម​សម្រាប់​វិស័យ​ ទេសចរណ៍​ជា​ដើម ក្នុង​នោះ​ក៏​មាន​ខ្ញុំ​ម្នាក់​ដែរ​ដែល​កំពុង​រៀន​ភាសា​ចប៉ុន​ហេ​ហេ​ហេ​។ មូលហេតុ​នៃ ភាសា​នេះ​មាន​ការ​ពិបាក​ដោយ​សារ​ ជនជាតិ​ជប៉ុន​មាន​ពិធី​ការ​ច្រើន​បែប និង​របៀប​រៀប​រយ​ច្រើន ដូច​នេះ​ពាក្យ​របស់​ភាសា​ជប៉ុន​មាន​ដល់​ទៅ​៣​ប្រភេទ ដោយ​បែង​ចែក​ជា​ពាក្យ​​ស័ព្ទ​សម្រាប់​ប្រើ​ជា​មួយ​មិត្ត​ភក្តិ មនុស្ស​ក្នុង​គ្រួសារ គ្រូបាអាចារ្យ​ ជា​ដើម​ហើយ​ពាក្យ​ជា​ច្រើន​គឺ​យើង​មិន​អាច​ពន្យល់និង​វែក​ញែក​អំពី​របៀប​ ប្រើ​ប្រាស់​បាន​ទេ ព្រោះ​សំខាន់​យើង​ត្រូវ​ទន្ទេញ​អោយ​ចាំ​​ក្នុង​ចិត្ត​ដោយ​ខ្លួន​ឯង​ ព្រោះ​មិន​មាន​​លក្ខណៈ​និង​របៀប​ប្រើ​តាម​វេយ្យាករណ៍​ឡើយ​។
  • ភាសា​លំដាប់​ទី ៦​ គឺ​ភាសា​រុស្ស៊ី (Russian)
ជា​ភាសា​ក្រុម​ស្លាវិក ដែល​ប្រើ​ជា​ភាសា​និយាយ​យ៉ាង​ទូលាយ​បំផុត​។​ ភាសា​រុស្ស៊ី​ចាត់​ក្នុង​ក្រុម ឥណ្ឌូ-អឺរ៉ុប ទើប​មាន​ទំនាក់ទំនង​ជា​មួយ​ភាសា​សំក្រិត ភាសា​ក្រិក ភាសា​ឡាតាំង ជា​ភាសា​មួយ​ដែល​ពិបាក​យល់​ដឹង និង​ច្របូក​ច្របល់ ទាំង​ការ​អាន ទាំង​ការ​បញ្ចេញ​សំលេង​។​
  • ភាសា​លំដាប់​ទី ៧ គឺ ភាសា​អាល្លឹម៉ង (German)
ជា​ភាសា​ដែល​មាន​មនុស្ស​និយាយ​ជា​ភាសា​កំណើត​ច្រើន​បំផុត​ក្នុង​សហគមនរ៍ អឺរ៉ុប ភាគ​ច្រើន​និយាយ​ក្នុង​ប្រទេស​អាល្លឺម៉ង អូទ្រិស លឹតេនស្ទីន ស្វីល លុចហ្សំបូ ណាម៊ីប៊ី រុស្ស៊ី ហុងហ្គារី អាហ្សង់ទីន ស្លូវិគី អាមេរិក បារាំង និង​ប្រេហ្សីល​។ ភាសា​អាល្លីម៉ង់ អាច​និយាយ​បាន​ថា​​ពិបាក​ព្រោះ​បែង​ចែក​ជា​ប្រភេទ​នាម​នៃ​របស់​ដែល​មាន​ ក្នុង​លោក ជា​ភេទ ដូច​ជា​ពេល​វេលា ឬ​នាឡីការ ជា​ភេទ​ស្រី ភេសជ្ជៈ ដែល​មាន​ជាតិ​ស្រវឹង​គ្រប់​ប្រភេទ​ (​លើក​លែង​តែ ស្រាបៀ​) ចាត់​ទុក​ជា​ភេទ​កណ្ដាល​។ ក្រៅ​ពី​នេះ នៅ​មាន​ការ​ពិបាក​ត្រង់​វេយ្យាករណ៍ ព្រោះ​មាន​ករណី​លើក​លែង​ជា​ច្រើន និង​ពិបាក​និយាយ​អោយ​ត្រូវ​តាម​វេយ្យាករណ៍​ ព្រោះ​កិរិយាស័ព្ទ​ពេល​ខ្លះ​នៅ​ខាង​ក្រោម​នៃ ប្រយោគ​។ ម្យ៉ាង​ទៀត​ កិរិយាស័ព្ទ និង​គុណនាម ត្រូវ​ផ្លាស់​ប្ដូរ​តាម​ភេទ​របស់​នាម​ទៀត​ផង​។
  • ភាសា​លំដាប់​ទី ៨ គឺ​ភាសា​កូរ៉េ (Korean)
​ភាសា​នេះ​ប្រើ​ប្រាស់​ភាគ​ច្រើន​នៅ​​ក្នុង​ប្រទេស​កូរ៉េ ខាង​ត្បូង ​និង​ខាង​ជើង ដែល​ប្រើ​ជា​ភាសា​រាជការ​ផ្លូវ​ការ​។ ទោះ​បី​ភាសា​កូរ៉េ​មាន​តួ​អក្សរ និង​ស្រៈ​ដែល​តិច​តួច​ស្រួល​ចំណាំ​ក៏​ដោយ (​អក្សរ ១៩​តួ និង​ស្រៈ ២១) ប៉ុន្តែ​វេយ្យាករណ៍​របស់​កូរ៉េ ពីបាក​ណាស់ ត្រូវ​ចង​ចាំ​ក្បួន​ច្រើន​បែប​ទំរាំ​តែ​យល់​អំពី​របៀប​ប្រើ​វា​ និង​អាច​សរសេរ​បាន​ត្រឹម​ត្រូវ​។​
  • ភាសា​លំដាប់​ទី ៩ គឺ​ភាសា​អង់គ្លេស (English)
ភាសា​អង់គ្លេស ជា​ភាសា​ត្រកូល ចឺរមេនិក ខាងលិច ដែល​មាន​ដើម​កំណើតមក​ពី​អង់គ្លេស ជា​ភាសា​ដែល​មនុស្ស​និយាយ​ជា​ភាសា​កំនើត​ច្រើន​បំផុត​លំដាប់​ទី​៣។ ភាសា​អង់គ្លេស ចាត់​ទុក​ថា​ជា​ភាសា​កណ្ដាល ដោយ​សារ​​ឥទ្ធពល​ផ្នែក​​ទាហាន សេដ្ឋកិច្ច នយោបាយ និង​វប្បធម៌​របស់​ប្រទេស​ចក្រ​ក្រភព​អង់គ្លេស និង​សហរដ្ឋ​អាមេរិក ទើប​តម្រូវ​អោយ​មនុស្ស​គ្រប់​គ្នា​ប្រឹង​ប្រើ​ប្រាស់​ភាសា​នេះ​ជា​ផ្លូវ​ការ ​ ហើយ​វា​មាន​សរៈ​សំខាន់​សម្រាប់​​មនុស្ស​គ្រប់​អាជីព​ទាំង​អស់​ ពិសេស​បំផុត​គឺ វា​ជា​ភាសា​អន្តរជាតិ​។ មូលហេតុ​ដែល​ភាសា​នេះ​មាន​ការ​ពិបាក​ព្រោះ​ភាសា​ប្រើ​ជា​អក្សរ​ឡាតាំង ក្នុង​ការ​សរសេរ​ហើយ​ការ​សង្កត់​សំឡេង ច្រើន​និង​មិន​ត្រូវនិង​ការ​បញ្ចេញ​សំលេង​។
  • ភាសា​លំដាប់​ទី ១០ គឺ ភាសា​ស្វាហ៊ីលី (Swahili)
ភាសា​ស្វាហ៊ីលី (Swahili) ជា​ភាសា​ក្រុម​បង់​តូ ដែល​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយ នៅ​ដំបន់​អា​ហ្រ្វិក​ខាង​កើត មិន​ថា​តែ​ប្រទេស​តង់ហ្សានី (Tanzania) កែនយ៉ា (Kenya) យូហ្គាន់ដា (Ugunda) រ្វាន់ដា (Rwanda) ប៊ូរុនឌី (Berundi) ម៉ាឡាវី (Malawi) កុងហ្គោ​ ច្រើន​ទៀត​។ ភាសា​ហ៊ីលី ជា​ភាសា​កំនើត​របស់​ប្រទេស​សូម៉ាលី​ខាង​ត្បូង និង​ប្រទេស ម៉ូហ្សាំបិក ខាង​​ជើង​។ មាន​អ្នក​និយាយ​ភាសា​នេះ​ជា​ភាសា​កំណើត​ប្រមាណ​ជា ៥​​លាន់​នាក់ ហើយ​អ្នក​និយាយ​ភាសា​នេះ​ជា​ភាសា​ទី​២ មាន​ប្រមាណ​ជា ៣០​លាន ទៅ​៥០​លាន​នាក់​។

No comments:

CASINO





MOBILE MAGAZINE