About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, August 22, 2012

សុខភាព​ស្ត្រី​:​ អ្វី​ដែល​ស្ត្រី​វ័យ​ខ្ទង់​២០​ឆ្នាំ​ត្រូវ​ដឹង



ដំណាក់កាល​នេះ​ជា​ដំណាក់កាល​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់​  អ្នក​កំពុង​ពេញវ័យ​  និង​ ប្រកបដោយ​ភាព​​ស្វាហាប់​។​រូប​  អ្នក​នឹង​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ពង្រីក​អាជីព​  ឬ​ មុខរបរ​ និង​ប្រាប់​កំ​រ៉ៃ​។​ ប្រើប្រាស់​ពេលវេលា​ផ្ទាល់ខ្លួន​ដើម្បី​ថែទាំ​ខ្លួន​និង​រៀបចំ​ទំលាប់​ល្អៗ​ សំរាប់​ជីវិត​  មាន​ជំហរ​ឋិតថេរ​មួយ​ក្នុង​រយៈកាល​ដ៏​យូរ​ដ៏​អង្វែង​  សុខភាព​ល្អ​ប្រសើរ​សំរាប់​អនាគត​។​កាលណា​អ្នក​មើលថែ​ខ្លួនឯង​បាន​កាន់តែ​ ឆាប់​  អ្នក​កាន់តែ​មានគុណ​ប្រយោជន៍​ច្រើន​សំរាប់​ពេល​ដែល​អ្នក​ចាស់​ទៅ​។​
ភាព​ជា​ម្ដាយ​  និង​ សុខភាព​បន្ត​ពូជ
វ័យ​២០​ឆ្នាំ​ជា​ពេលវេលា​មួយ​ដែល​អ្នក​អាច​មានកូន​បាន​។​វា​ក៏​ជា​វ័យ​ មួយ​ដែល​អ្នក​សកម្ម​ក្នុង​ការ​រួម​​ភេទ​ផង​ដែរ​។​   ដោយសារ​តែ​ ផែនការ​គ្រួសារ​  និង​ការ​ប្រឹក្សា​យោបល់​ដែល​មាន​ពី​មុន​មក​គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​នៅ ​អំឡុង​ទស​វត្ស​នោះ​ នៅ​ក្នុង​វ័យ​ខ្ទង់​២០​ឆ្នាំ​(២០​ដល់​២៩​ឆ្នាំ​)​នេះ​ស្ត្រី​ចាប់ផ្ដើម​យក​ កូន​ជា​លើក​ដំបូង​ទោះបីជា​គេ​ចង់​ ឬ​មិន​ចង់​ក៏​ដោយ​។​  អ្វី​ដែល​យើង​គិត​ថា​វា​ជា​សារៈសំខាន់​ចំពោះ​ការ​ថែទាំ​សុខភាព​មុន​ពេល​ សំរាលកូន​គឺ​ការ​ទទួល​បាន​គុណប្រយោជន៍​សំរាប់​ទារក​ក៏​ប៉ុន្តែ​ភាព​ស្មុ​គ្រ ​ស្មាញ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​មាន​ផ្ទៃពោះ​នេះ​គឺជា​ការ​ប្រថុយទៅ​នឹង​ គ្រោះថ្នាក់​សំរាប់​អ្នក​ម្ដាយ​ទាំងឡាយ​ផង​ដែរ​។​

នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​  ភាព​ស្មុ​គ្រ​ស្មាញ​នេះ​ការ​មាន​គ្រោះថ្នាក់​គឺ​មាន​កំរិត​ខ្ពស់​។​អ្នក​ ត្រូវ​តែ​ការពារ​ការ​ឆ្លង​នូវ​មេរោគ​ផ្សេងៗ​នៅ​ពេល​រួម​ភេទ​នៅ​វ័យ​តរុណភាព​ របស់​អ្នក​។​  HIV/AIDS​ជា​ជំងឺឆ្លង​មួយ​ដ៏​គួរ​ឲ្យ​ព្រួយ​បារ​ម្ម​ណ៍​បំផុត​។​ក៏​ប៉ុន្តែ​ នៅ​មាន​ជំងឺឆ្លង​ផ្សេងៗ​ទៀត​ដែរ​  ហើយ​ការ​ឆ្លង​នូវ​ជំងឺ​ទាំងនេះ​អាច​ជា​ឥទ្ធិពល​ដែល​បំផ្លាញ​មួយ​ដែល​មាន​ រយៈពេល​ដ៏​យូរ​ទៅ​លើ​សុខភាព​និង​ការ​បង្ក​កំណើត​។​  អ្នក​គួរតែ​អនុវត្ត​នូវ​ការ​រួម​ភេទ​មួយ​ប្រកប​ទៅ​ដោយ​សុវត្ថិភាព​និង​ការ​ ធ្វើតេស្ដ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​។​
ជា​អកុសល​ស្ត្រី​មួយ​ចំនួន​នៅ​វ័យ​២០​ឆ្នាំ​នេះ​ត្រូវ​បាន​គេ​សំគាល់​ ដោយសារ​ការ​មាន​ទំលាប់​អាក្រក់ៗ​ដែល​ចាប់​កើត​មាន​តាំងពី​វ័យ​ជំទង់​ថា​ជា​ ការ​បង្ហាញ​នូវ​គ្រោះថ្នាក់​។​  ប្រសិនបើ​អ្នកមាន​លក្ខណៈ​ញៀន​បែប​នេះ​ដូច​ជា​ ការ​ជក់បារី​  គ្រឿង​ស្រវឹង​ សារធាតុ​ញៀន​ ឬ​ក៏​បញ្ហា​នៃ​ការ​ញ៉ាំ​អាហារ​ជាដើម​សូមអ្នក​ព្យាយាម​បោះបង់​វា​ចោល​ឲ្យ​អស់ ​ទៅ​។​ការ​ជួ​យស​ង្ក្រោះ​ពិតជា​មាន​ប្រសិនបើ​អ្នក​ត្រូវការ​។​ត្រូវ​បើកបរ​ ដោយ​ប្រុង​ប្រយ័ត្ន​  ពីព្រោះ​ការ​បើកបរ​ដោយ​ម៉ូតូ​ក៏​ជា​ការ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត ​ផង​ដែរ​ចំពោះ​ស្ត្រី​នៅ​វ័យ​នេះ​។​
សុខភាព​ផ្លូវចិត្ត
វ័យ​២០​ឆ្នាំ​ជា​វ័យ​ដែល​អ្នក​អាច​រួម​ភេទ​បាន​។​  អាយុ​ជា​មធ្យម​នៃ​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ចក្រភព​អង់គ្លេស​ គឺ​ នៅ​វ័យ​២៧​ឆ្នាំ​។​ ដោយសារ​តែ​ផែនការ​គ្រួសារ​ស្ត្រី​មួយ​ចំនួន​មាន​ផ្ទៃពោះ​នៅ​វ័យ​២០​ឆ្នាំ​ ទោះបីជា​ពួក​គេ​ចង់​ឬ​មិន​ចង់​ក៏​ដោយ​។​
យើង​គិត​ពី​សារៈសំខាន់​នៃ​ការ​ថែទាំ​សុខភាព​មុន​ពេល​ឆ្លងទន្លេ​គឺ​មានគុណ ​ប្រយោជន៍​ខ្លាំង​ណាស់​សំរាប់​ទារក​  ប៉ុន្តែ​ភាព​ស្មុ​គ្រ​ស្មាញ​ដែល​ទាក់ទង​ទៅ​នឹង​ការ​មាន​ផ្ទៃពោះ​អាច​ជា​ សញ្ញា​បង្ហាញ​ថា​ជា​ការ​ប្រថុយ​នឹង​គ្រោះថ្នាក់​សំរាប់​អ្នក​ម្ដាយ​ផង​ដែរ​។ ​ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ ស្ត្រី​ក្នុង​វ័យ​២០​ឆ្នាំ​នេះ​  ភាព​ស្មុ​គ្រ​ស្មាញ​ក្នុង​ពេល​មាន​ផ្ទៃពោះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ មាន​កំរិត​ខ្ពស់​តាម​ការ​ចុះបញ្ជី​។​ អ្នក​ប្រហែលជា​ឆ្លង​រោគ​តាម​រយៈ​ការ​រួម​ភេទ​ក្នុង​វ័យ​តរុណភាព​។​  AIDS​ក៏​ជា​ជំងឺ​ដ៏​គួរ​ឲ្យ​ព្រួយ​បារ​ម្ម​ណ៍​ដែរ​។​
សុខភាព​ផ្លូវចិត្ត​គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ចំពោះ​មនុស្ស​គ្រប់​វ័យ ​ ប៉ុន្តែ​វ័យ​២០​ឆ្នាំ​អាច​ជា​ពេល​វា​លា​បង្ខំ​មួយ​ដែល​អ្វីៗ​ផ្លាស់​ប្ដូរ​ នៅ​ក្នុង​ជីវិត​របស់​អ្នក​ហើយ​ក៏​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គម​ផង ​ដែរ​។​  ជា​លទ្ធផល​  ក្នុង​វ័យ​នេះ​ភាព​សោកសៅ​ជា​រឿង​ដ៏​សាមញ្ញ​មួយ​ ហើយ​ការ​ធ្វើ​អត្តឃាត​ខ្លួន​ជា​រឿង​ទី​២​ដែល​បង្ក​ឲ្យ​ស្លាប់​។​ ព័ត៌មាន​ ល្អ​គឺថា​ ភាព​សោកសៅ​អាច​ព្យាបាល​ទាំង​ការ​ប្រើ​ថ្នាំពេទ្យ​  និង​ការ​ព្យាបាល​ដោយ​ការ​តាម​បែប​ចិត្តសាស្ត្រ​។​
ជំងឺមហារីក
ក្នុង​វ័យ​២០​ឆ្នាំ​នេះ​កំរ​មាន​ស្ត្រី​កើត​ជំងឺមហារីក​ណាស់​ ។​  ទោះបីជា​យ៉ាងណា​ស​ក៏​ដោយ​  អ្នក​មិន​ក្មេង​ពេក​ទេ​   អ្នក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​និង​ការពារ​ទុកជា​មុន​ជា​ពិសេស​ការ​ព្រួយ​បារ ​ម្ម​ណ៍​អំពី​ដុំ​ខ្មៅ​ជាំៗ​នៅ​លើ​ស្បែក​។​  ចូរ​ច្បាស់​ថា​ អ្នក​បាន​ការពារ​ខ្លួន​មិន​ឲ្យ​ត្រូវ​នឹង​កំ​ដៅ​ថ្ងៃ​  ហើយ​សូម​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ប្រ​សិន​បើ​អ្នក​ឃើញ​នូវ​ប្រជ្រុយ​សាច់​ដែល ​ធ្វើ​ឲ្យ​ប្រែប្រួល​ដល់​រូបរាង​របស់​អ្នក​។​
ការ​បន្ថែម​វីតាមីន​  និង​ សារធាតុ​រ៉ែ​នៅ​វ័យ​២០​ឆ្នាំ​ស្ត្រី​ភាគច្រើន​ដែល​មិន​មាន​ផែនការ​យក​កូន​ មិន​ចាំបាច់​លេបថ្នាំ​វីតាមីន​  និង​សារធាតុ​រ៉ែ​បន្ថែម​នោះ​ទេ​  ប៉ុន្តែ​មាន​ករណី​លើកលែង​អ្នក​អាច​ត្រូវការ​វីតាមីន​ចម្រុះ​(Multivitamins) ​ប្រសិនបើ​អ្នកមាន​ឈាមរដូវ​ច្រើន​នៅ​ពេល​មាន​រដូវ​   ឬ​ មាន​ឈាម​មិន​គ្រប់គ្រាន់​ ។​Fabic​ Acid​ប្រសិនបើ​អ្នក​គិត​ថា​នឹង​ចាប់ផ្ដើម​មានគ្រួសារ​ គួរតែ​ទទួលទាន​នូវ​ fabic​ acid​បន្ថែម​(៤០០mcg​  ក្នុង​មួយ​ថ្ងៃ​)​ មុន​ពេល​អ្នក​ពរ​ពោះ​ រហូត​ដល់​អ្នកមាន​ទំងន់​១២​ស​ប្ដា​ហ៍​។​
កាល់ស្យូម​  និង​វីតាមីន​ដេ​(calcium​ and​ vitaminD)​ ប្រសិនបើ​អ្នកជា​អ្នកបួស​  ឬ​ក៏​អ្នក​មិន​បរិភោគ​អាហារ​ដែល​ធ្វើ​ពី​ជាតិ​ទឹកដោះគោ​  អ្នក​ប្រហែលជា​ត្រូ​វា​ការ​កាល់ស្យូម​ និង​  វីតាមីន​D​ប​ន្ថ​ម​។​
ការ​ចាក់​ថ្នាំ​វ៉ាក់សាំង​នៅ​វ័យ​ ខ្ទង់​ ២០​ឆ្នាំ
សូម​យកចិត្ត​ទៅ​លើ​ការ​ចាក់​វ៉ាក់សាំង​ទាំងនេះ​ក្នុងអំឡុងពេល​វ័យ​ខ្ទង់​ ២០​ឆ្នាំ​(២០​ទៅ​២៩​ឆ្នាំ​)​របស់​អ្នក​។​ ចាក់​ថ្នាំ​វ៉ាក់សាំង​HPV​ដើម្បី​ទប់ទល់​ទៅ​នឹង​ការ​បង្ក​ឲ្យ​មាន​ ជំងឺមហារីក​។​ តេ​តា​នុស​(Tetanus)​អ្នក​នឹង​ត្រូវការ​ការ​ចាក់​ថ្នាំ​ បង្ការ​ជំងឺ​តេ​តា​នុស​ជា​រៀង​រាល់​១០​ឆ្នាំ​ម្ដង​។​
ការ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​សាកសួរ​គ្រូពេទ្យ​ប្រសិនបើ​អ្នក​ត្រូវការ​ ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ផ្សេងៗ​ឬ​កា​រខក​ខានមិនបាន​ចាក់​វ៉ាក់សាំង​ កាលពី​តូច​ ។​ អ្នក​ប្រហែលជា​ខក​ខានមិនបាន​ចាក់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ក​ញ្ជ្រិ​ល​(​ ការ​មាន​ជំងឺ​នេះ​នៅ​ពេល​ដែល​អ្នកមាន​ផ្ទៃ​បី​ខែ​ដំបូង​អាច​បង្ក​ គ្រោះថ្នាក់​ដល់​គ​ត៌​ក្នុង​ផ្ទៃ​)​។​
កត្តា​ដែល​ដែល​បង្ក​ឲ្យ​ស្ត្រី​នៅ​វ័យ​២០​ដល់២៩ឆ្នាំមាន​គ្រោះថ្នាក់​ដល់​ជីវិត
តាម​ស្ថិតិ​ស្រាវជ្រាវ​នៅ​ចក្រភព​អង់គ្លេស​បាន​បង្ហាញ​ ថា​ការ​បង្ក​គ្រោះថ្នាក់​ដែល​ឈានមុខ​គេ​ក្នុង​ចំនោម​ស្ត្រី​ដែល​មាន​អាយុ​ពី ​១៥​ ទៅ​  ៣៤៖​
១​ គ្រោះថ្នាក់​ចរាចរណ៍​    ​    ​    ​    ​      ​    ​
២​ ការ​ធ្វើ​អតឃាត​  ឬ​  ជំងឺ​រាំ​រៃ​     ​    ​    ​
៣​  ជំងឺមហារីក​    ​    ​    ​    ​    ​
៤​ ការ​ញៀន​ថ្នាំ​ឬ​ការ​ប្រើ​សារធាតុ​ញៀន​
៥​ មនុស្សឃាត​
៦​ ជំងឺ​សួត​
៧​ ឆ្កួតជ្រូក​    ​    ​    ​    ​
៨​ ជំងឺ​បេះដូង​ស្លោក​ដែ​បណ្ដាល​មក​ពី​កង្វះ​ឈាម​
៩​  ជំងឺ​សរសៃឈាម​ក្នុង​ខួរក្បាល​
១០​ ជំងឺ​ពី​កំណើត។ ប្រភព​៖ គេហទំព័រ​សុខភាព

No comments:

CASINO





MOBILE MAGAZINE