ក្នុង
ចំណោមបញ្ហាទាំងអស់ដែលមាតាបិតាជួបប្រទះនៅពេលដែលកូនរបស់
គាត់ធំឡើងឈានដល់វ័យជំទង់
ទំនាក់ទំនងស្នេហារបស់ពួកគេអាចជារឿងដ៏ពិបាកបំផុតក្នុងការដោះស្រាយ
។ អារម្មណ៍មួម៉ៅដោយសារអរម៉ូន
តម្រូវការក្នុងការចាកចេញពីការគ្រប់គ្រងរបស់ឪពុកម្តាយ
និងសម្ពាធពីមិត្តភក្តិ
សុទ្ធតែអាចធ្វើឱ្យការណាត់ជួបនិងស្នេហាលើកដំបូងប្រែក្លាយទៅជាពេល
វេលាដែលគ្មានភាពរីករាយ
មិនថាគេជាក្មេងជំទង់ដែលមានទំនួលខុសត្រូវខ្ពស់ឬដាក់ខ្លួន
កម្រិតណានោះទេ។
ចូរសាកល្បងការណែនាំខាងក្រោមដើម្បីដោះស្រាយបញ្ហាទំនាក់ទំនងស្នេហា
ទាំងនោះជាមួយកូនៗវ័យជំទង់របស់អ្នក។
១. ត្រៀម
ខ្លួនសម្រាប់ថ្ងៃដែល កូនរបស់អ្នកប្រកាសប្រាប់ថាគេមានស្នេហា។
ឪពុកម្តាយដែលស្ថិតក្នុងភាពមិនព្រមទទួលស្គាល់ថាកូនរបស់ពួកគេធំ
ដឹងក្តីហើយ
គឺបានត្រឹមតែបង្កឱ្យមានការឈឺចាប់ដែលមិនអាចជៀសរួចដែលកើតមាន
ជាមួយនឹងការខំប្រឹងបញ្ឈប់វាតែប៉ុណ្ណោះ។
២. រក្សា
គំនិតភាគច្រើនពី ជម្រើសមិត្តភក្តិរបស់កូនទុកក្នុងចិត្ត
លុះត្រាតែអ្នកជឿថាកូនរបស់អ្នកស្ថិតក្នុងគ្រោះថ្នាក់ចំពោះមិត្តភាព
មួយនោះ។
ការរិះគន់ពីមិត្តភក្តិរបស់ពួកគេអាចធ្វើឱ្យពួកគេកាន់តែរឹងទទឹងនិង
ពិបាកនឹងចុះសម្រុងជាមួយអ្នក។