About Me

THIS SITE IS UNDER CONSTRUCTION

Friday, June 17, 2011

ទឹកធ្លាក់បាក់ខន មានភ្ញៀវទេសចរតិចតួចដែលបានស្គាល់វា


ទឹកធ្លាក់​បាក់​ខន មាន​ភ្ញៀវទេសចរ​តិចតួច​ណាស់​ដែល​បាន​ស្គាល់​និង​ឮឈ្មោះ​របស់​វា បាក់​ខន គឺជា​រមណីយដ្ឋាន​ធម្មជាតិ មួយ​ដែល​ជាទី​ចាប់អារម្មណ៍​បំផុត​បើ​ភ្ញៀវទេសចរ​បាន​ទៅដល់
   
រមណីយដ្ឋាន ធម្មជាតិ បាក់​ខន​មាន​ទីតាំង​ស្ថិតនៅ​ឃុំ​កំពុង​ស្រឡៅ​II ស្រុក​ឆែប ខេត្តព្រះវិហារ រមណីយដ្ឋាន​មួយ​នេះ គឺជាប់ និង​ខេត្ត​ចំប៉ា​សាក់​ ប្រទេស​ឡាវ ដែល​ខ័​ណ្ឌ​ដោយ​ទន្លេ​ល្ពៅ បើ​យើង​ធ្វើដំណើរ​ទៅកាន់​រមណីយដ្ឋាន ទឹកធ្លាក់​ធម្មជាតិ​បាក់​ខន យើង​អាចធ្វើ​ដំណើរ​ទៅបាន​ដោយ​ធ្វើដំណើរ​ពី​ខេត្តស្ទឹងត្រែង មាន​រយៈ​ចម្ងាយ​ប្រមាណ ៧០ គីឡូម៉ែត្រ តែបើ​យើង​ធ្វើដំណើរ​ពី​ស្រុក​ឆែប ខេត្តព្រះវិហារ​ទៅកាន​បាក់​ខន មាន​រយៈ​ចំងាយ​ប្រមាណ ៨០ គីឡូម៉ែត្រ ប៉ុន្តែ បើ​យើង​ធ្វើដំណើរ​ពី​ស្រុក​គូលែន​វិញ គឺមាន​រយៈ​ចំងាយ ១៨០​គីឡូម៉ែត្រ

    ការធ្វើដំណើរ​ទៅបាន​ដល់​រមណីយដ្ឋាន​បាក់​ខន គឺ​អាស្រ័យ ដោយសារ​យើង​មាន​ផ្លូវ​ក្រួស​ក្រហម​មួយ​ខ្សែ​កសាង​ទៅ​តំបន់​នោះ​រយៈពេល​ ប្រហែល មួយឆ្នាំ​មុន ដែលជា​គតិបណ្ឌិត និង​ការចង្អុលបង្ហាញ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ផ្តល់​បទបញ្ជា​ឲ្យ​កងវិស្វកម្ម តេ​ជោ​ហ៊ុនសែន សៀមរាប ដែលមាន​លោក​មេបញ្ជាការ ឧ​ត្ត​ម​សេនីយ៍​ទោ ខេង សុ​មេក ជា​អ្នក​កសាង ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​អតីតកាល​រយៈពេល មួយឆ្នាំ​មុននេះ​ប្រហែលជា​យើង មិនអាច​ធ្វើដំណើរ​ទៅដល់​រមណីយដ្ឋាន បាក់​ខន​បានឡើយ ព្រោះ​ពេលនោះ​មិនទាន់បាន​អភិវឌ្ឍន៍​ផ្លូវ​នៅឡើយ​ទេ

   ពិតមែនតែ​បាក់​ខន យើង​បាន​ទៅ​ឃើញ ហើយ​កោតសរសើរ​មិន​ដាច់​ពី​មាត់​ថា​ជា​រមណីយដ្ឋាន​ធម្មជាតិ​គ្មាន​ពីរ​ក៏ដោយ ក៏ប៉ុន្តែ ទីនេះ​មិនទាន់មាន​ការអភិវឌ្ឍ​អ្វីមួយ​សំរាប់​ជាការ​ស្រូប​ទាញ​ភ្ញៀវ​ទេស​ចេរ នៅឡើយ​ទេ គឺ​អាជ្ញាធរ​មូលដ្ឋាន​បានត្រឹមតែ​គិត និង មាន​គំរោង​អភិវឌ្ឍ​តែប៉ុណ្ណោះ
 
  ភ្ញៀវ​ទេសចរណ៍​អាច​ទៅលេង​រមណីយដ្ឋាន​បាក់ខន បានតែ​រដូវប្រាំង​ប៉ុណ្ណោះ ទើប​អាច​មើលឃើញ​ទឹកធ្លាក់​ពី​ភាពស្រស់ស្អាត​របស់​វា តែបើ​នៅ​រដូវ​រដូវវស្សា​វិញ យើង​មិនអាច​មើលឃើញ​ទឹកធ្លាក់​បានឡើយ ព្រោះ​ទឹកទន្លេ​ល្ពៅ ដែល​ខ័​ណ្ឌ​ចែក​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ បាន​ឡើង​លិច​ឃើញ​ទឹក​ល្ហល្ហេវ ដាច់​កន្ទុយភ្នែក ទឹកធ្លាក់​នេះ​វា​បាន​បញ្ចេញ​សូរសំឡេង​លាន់ឮ​រាប់សិប​គីឡូ​។

    លោក ផឹង ថុង ប្រធាន​ក្រុមប្រឹក្សាឃុំ​កំពង់​ស្រឡៅ​II បាន​និយាយប្រាប់​យើង​នៅ​កន្លែង​ទឹកធ្លាក់​បាក់​ខន​ថា អាជ្ញាធរ​ឃុំ គឺមាន​គំរោង​អភិវឌ្ឍន៍​ឲ្យ​ទីនោះ​មាន​បរិស្ថាន​ល្អ​ស្អាត ក្លាយទៅជា​រមណីយដ្ឋាន ដ៏​ទាក់ទាញ​មួយ​សំរាប់​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ ភ្ញៀវទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ​មាន​តិចតួច​បំផុត ហើយ​គឺជា​ភ្ញៀវ​ក្នុងស្រុក​ដែល​ភាគច្រើន​ធ្វើដំណើរ​មកពី​ខេត្ត​ស្ទឹង​ត្រែ ព្រោះ​វា​មាន​រយៈ​ចំងាយ​ជិត​ជាង​ខេត្តព្រះវិហារ  ភាគច្រើន​នៅ​ថ្ងៃ​សៅរ៍ និង ថ្ងៃអាទិត្យ ដែល​គេ​គ្រប់គ្នា​ជិះ​ម៉ូតូ​មកលេង ហើយ​នាំគ្នា​វិចបាយ​មក​ពិសារ​នៅ​ទីនោះ​ហើយ​ពេល​ថ្ងៃត្រង់ ឬ​ពេល​ល្ងាច​ទើប​ត្រឡប់​ទៅវិញ
  
 លោក​ប្រធាន​ក្រុមប្រឹក្សាឃុំ​កំពង់​ស្រឡៅ​II បាន​បន្តថា ទីនោះ​នៅ​មិនទាន់មាន​ការអភិវឌ្ឍ​នៅឡើយ​ទេ តែបើ​មានការ​អភិវឌ្ឍ​យើង​និង​មានការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ពិតជា​ទីនោះ​មានការ​ស្រូប​ទាញ​ភ្ញៀវទេសចរ និង ធ្វើ​ឲ្យ​ប្រជាជន​ពីរ​ឃុំ គឺ​កំពង់​ស្រឡៅ​I និង កំពង់​ស្រឡៅ​II មាន​ជីវភាព​ធូរធា​បាន​មួយកំរិត​ទៀត លើ​មុខរបរ​ប្រចាំថ្ងៃ តាមរយៈ​ការលក់ដូរ​ជូន​ភ្ញៀវទេសចរ ដែល​គេ​ទៅ​កម្សាន្ត​នៅ​ទីនោះ ។​
  
 លោក ផឹង ថុង បាន​បញ្ជាក់ថា​ការដែល​គេ​បាន​ទៅ​ស្គាល់​ឃុំ​កំពង់​ស្រឡៅ​I និង​ឃុំ​កំពង់​ស្រឡៅ​II បច្ចុប្បន្ន ដោយសារ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខេង  សុ​មេក ដែល​លោក​ទទួល​បទបញ្ជា​សម្តេច តេ​ជោ​ហ៊ុនសែន ធ្វើ​ផ្លូវ​ទៅកាន់​តំបន់​នោះ

   លោក​ប្រាប់ថា ប្រជាជន​នៅ​ឃុំ​កំពង់​ស្រឡៅ​II មាន​ចំនួន ភូមិ ស្មើ​ប្រជាពលរដ្ឋ ៣៨៣ គ្រួសារ និង មាន​មនុស្ស ១៩១៨ នាក់ លោក​បាន​ផ្តាំ​ថា​ទីនោះ​មាន​ផ្លូវ​ល្អ​ហើយ​សូម​ឲ្យ​ភ្ញៀវទេសចរ កុំ​ភ្លេច​ទៅលេង​កំពង់​ស្រឡៅ និង ទឹកធ្លាក់​បាក់​ខន ឲ្យ​បាន​ច្រើន ហើយ​ទីនោះ​មាន​ភាពល្អ​១០០​ភាគរយ សូម​ភ្ញៀវ​កុំ​ភ្លេច បើ​បាន​ទៅលេង​ម្តង​ហើយ ពិតជា​ចង់​ទៅជា​ច្រើនដង​ទៀត ព្រោះ​រមណីយដ្ឋាន​ទឹកធ្លាក់​បាក់​ខន នៅ​កំពង់​ស្រឡៅ​II គ្មាន​ពីរ​ឡើយ គឺ​ល្អ​ដាច់​គេ ស្ថិតនៅ​ជា់​ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ ៕​

No comments:

CASINO





MOBILE MAGAZINE