ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរចេញពីទីក្រុងភ្នំពេញ ឆ្ពោះភាគខាងជើង តាមផ្លូវជាតិលេខ៦(អា)និងផ្លូវជាតិលេខ៧ ចម្ងាយប្រហែលជា ១២២ គីឡូម៉ែត្រ នោះនឹងទៅដល់ទីរួមខេត្តកំពង់ចាម ។ នៅចម្ងាយ ២.២ គីឡូម៉ែត្រ ពី ទីរួមខេត្តកំពង់ចាម គេនឹងមើលឃើញកំពូលប្រាសាទមួយដែលជារមណីយដ្ឋានផង និងបូជនីយដ្ឋានប្រវត្តសាស្ត្រផងនោះគឺ ប្រាសាទនគរបាជ័យ ។
ធ្វើដំណើរចូលតាមច្រកទ្វារវត្តនៅខាងស្តាំដៃប្រហែល ២០០ ម៉ែត្រ នឹងទៅដល់ប្រាសាទនគរបាជ័យ ។ ប្រាសាទនេះ ត្រូវបានកសាងឡើងនៅពាក់កណ្តាលសតវត្សរ៍ទី ១១ អំឡុងរជ្ជកាលព្រះបាទ សុរិយវរ្ម័នទី ២ ហើយព្រះបាទ អោប៉ី ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។
ប្រាសាទនគរបាជ័យ ខេត្តកំពង់ចាម អាចបែងចែកជាបួនផ្សេងៗគ្នា ដែលត្រូវបានដាក់ឈ្មោះស្របទៅតាមសំណង់អគារ គឺអគារវែងនៃប្រាសាទនេះមានប្រវែង ៤២១ ម៉ែត្រ និងទំហំ ៣៧១ ម៉ែត្រ ដែល ស្ថាបនាឡើងពីថ្មបាយក្រៀម មានកម្ពស់ប្រវែង ៩ ម៉ែត្រ និងប្រវែង ២.៤ ម៉ែត្រ។ ផ្នែកភាគច្រើននៃប្រាសាទត្រូវបាន បំផ្លិចបំផ្លាញដោយពេលវេលា។ នៅផ្នែកខាងក្នុងប្រាសាទអ្នកអាចនឹងឃើញរចនាសម្ព័ន្ធដូចជា តោប្រាំមួយ នាគពីរ និង រូបអ្នកតា ២ អគារវែងទី១។ អគារវែងទី ២ ក៏ជារចនាសម្ព័ន្ធស្ថាបត្យកម្មដ៏ស្រស់ស្អាតមួយផងដែរ ដែលរូមមានរូបសំណាក តេជោ ដំឌិន ចំនួនពីរ អ្នកតាពីរដែលមួយៗមានកម្ពស់ ១.៦ ម៉ែត្រ និងស្រះទឹកពីរដែលមួយៗមានទំហំ ២០ ម៉ែត្រ។ ប្រាសាទ ដែលសំខាន់បំផុត គឺប្រាសាទវែងទី ៣ ជាទីដែលអ្នកអាចនឹងមើលឃើញរូបសំណាក ព្រះនារាយន៏ ដៃប្រាំបី ដែលស្ថិត នៅក្បែរច្រកទ្វារចូល។ រីឯរូបសំណាកព្រះនរាយន៏ដៃបួន ស្ថិតនៅផ្នែកខាងឆ្វេងដៃនៃប្រាសាទនគរបាជ័យ ខេត្តកំពង់ចាម។ ចុងក្រោយ គឺ ប្រាសាទវែងទី ៤ ដែលស្ថាបនាឡើងពីថ្មបាយក្រៀម ដែលអាចចូលទៅដល់ពីទិស ១២ ។ នៅពាក់កណ្តាលអគារ អ្នកនឹងឃើញដំបូលខ្ពស់ដែលធ្វើពីថ្មភក់ ដែលមានរូបសំណាកព្រះពុទ្ធអង្គ។
ប្រាសាទនគរបាជ័យ គឺជាប្រាសាទមួយ ក្នុងចំណោមប្រាសាទចម្បងៗនៅខេត្តកំពង់ចាម ដែលមានការទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជាសម្រាប់ទៅលេងកម្សាន្ត ព្រោះទីនេះវាជាទីកន្លែងដ៏ស្រស់ស្អាតគួរឲ្យទាក់ទាញ។ជាងនេះទៅទៀត បូជនីយដ្ឋានប្រវត្តិសាស្ត្រ នេះអាចឱ្យយានយន្តស្ទើរតែគ្រប់ប្រភេទចូលទៅដល់បាន។
ខេត្តកំពង់ចាមពោរពេញទៅដោយទីកន្លែងដែលអាចឱ្យយើងមើលឃើញទេសភាពស្រស់ស្អាត រួមផ្សំនឹង បូជនីយដ្ឋានប្រវត្តិសាស្ត្រមួយចំនួន។ ទីកន្លែងប្រវត្តិសាស្ត្រនៃខេត្តនេះ សុទ្ធតែមានអាយុកាលចាស់ ហើយមានប្រវត្តិ និងតំណាលរឿងផ្ទាល់របស់វា៕

No comments:
Post a Comment