About Me

THIS SITE IS UNDER CONSTRUCTION

Friday, June 17, 2011

ឆ្នេរសមុទ្រកម្ពុជាមានសំណាងធំ

ឆ្នេរសមុទ្រ​កម្ពុជា​បាន​ជាប់​ជា​សមាជិក​ក្លឹប​ឆ្នេរ​ស្អាត​ជាងគេ​លើ ពិភពលោក​ហើយ​បន្ទាប់ពី​បាន​ចុះ​ជា​បេក្ខភាព​ប​ញ្ជូ​ល​ឆ្នេរ​នេះ​កាលពី​ឆ្នាំ ២០១០​កន្លង​នៅ​ទីក្រុង​ហា​ឡុង​ប្រទេស​វៀតណាម​និង​បន្ទាប់មក​លោក​Jerome Bignonប្រធាន​ក្លឹប​ឆ្នេរ​ពិភពលោក​ក៏​បានមក​ពិនិត្យមើល​ឆ្នេរ​កម្ពុជា កាលពី​ខែវិច្ឆិកា​ឆ្នាំ២០១០​។​នេះ​បើតាម​ការអះអាង​របស់​មន្ត្រី​ក្រសួង ទេសចរណ៍​កម្ពុជា​។​

    មន្ដ្រី​ក្រសួង​ទេសចរ​ណ៏​បាន​ប្រាប់​អ្នកកាសែត​កាលពី​ចុង​សប្តាហ៍​នេះ​ថា ឆ្នេរសមុទ្រ​កម្ពុជា​ដែល​ជាប់​ជា​សមាជិក​ក្លឹប​ឆ្នេរ​ស្អាត​ជាងគេ​នៅលើ ពិភពលោក​នេះ ដោយ​ឆ្លង កាត់​ការបោះឆ្នោត​នៅ​ប្រទេសបារាំង​ហើយ​គេ​នឹងធ្វើ​វិ​ញ្ញាប​ន​ប័ត្រ​ជា ផ្លូវការ​យកទៅដាក់​នៅ​ឯ​មហាសន្និបាត​លើក​ទី​៧​នៅ​ប្រទេស​សេ​ណេ​ហ្កា​ល់ នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១១​នេះ ដើម្បី​ប្រកាស​ជា​ផ្លូវការ​។​ការ​បាន​ជាប់​ជា​សមាជិក​ក្លឹប​នេះ ក៏មាន​ការខិតខំ​ប្រឹង​ប្រែង​ពី​សំណាក់​នៃ​អង្គការ​UNESCO ប្រចាំ​នៅ​កម្ពុជា​ផងដែរ​។​
    ឆ្នេរសមុទ្រ​កម្ពុជា​ដែល​បាន​ជាប់​ជា​សមាជិក​ក្លឹប​ឆ្នេរ​ពិភពលោក​នេះ គឺជា​ឆ្នេរ​ជាប់​លំដាប់​ពិភពលោក​លើក​ទី​៣៣​នៃ​បណ្ដា​ឆ្នេរសមុទ្រ​នៅតាម ប្រទេស​នានា លើ​ពិភពលោក​។​ឆ្នេរសមុទ្រ​កម្ពុជា មាន​ប្រវែង​ប្រមាណ​៤៥០​គីឡូ​ម៉េ​ត្រ ស្ថិតនៅក្នុង​ខេត្ដ​៤​ភាគខាងត្បូង​នៃ​ប្រទេស​កម្ពុជា​មានដូចជា​ខេត្ដ កោះកុង ខេត្ដ​ព្រះសីហនុ ខេត្ដ​កំពត​និង​ខេត្ដ​កែប​។​

   លក្ខខណ្ឌ​ដែលជា​ប់​ជា​សមាជិក​ឆ្នេរ​មានដូចជា​ឆ្នេរ​ត្រូវតែ​ជា​ផ្នែក​មួយ នៃ​គំរោងការ ការពារ​មាន​តំបន់​ធម្មជាតិ​ដែល​ផ្ដល់នូវ​ភាព​ទាក់ទាញ​។​សារ​ប្រ​យោជ​ន៏ របស់​ឆ្នេរ​ត្រូវ បានទទួល​ស្គាល់​ក្នុង​តំបន់​និង​ថ្នាក់ជាតិ​។​មាន​សកម្មភាព​ខាង​សេដ្ឋកិច្ច និង​មាន​សក្ដានុភាព​បំរើឱ្យ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​។​ក៏ប៉ុន្ដែ​ទោះ បាន​ជាប់​ជា​សមាជិក​ហើយ​ក្ដី​ក៏​ក្រសួង​ទេសចរ​ណ៏​និង​ក្រសួង​ពាក់ព័ន្ធ​និង អជ្ញាធរ​ខេត្ដ​ត្រូវមាន​ភារកិច្ច​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​ឱ្យបាន​ស្អាត ជាង​នេះ​។​ពិសេស​ការកាត់បន្ថយ​នូវ​កាកសំណល់​រឹង និង​រាវ​ដែល​ហូរ​ចូល​សមុទ្រ​ការដោះស្រាយ​សំណង់​មិន​ស្របច្បាប់​នៅតាម​តំបន់ ឆ្នេរ​ក្នុង​ខេត្ដ​មួយចំនួនទៀត​។​

No comments:

CASINO





MOBILE MAGAZINE