ខ្លោងទ្វារវត្តមួយស្ថិតនៅខាងស្តាំដៃមុននឹងទៅដល់រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកឈូប្រហែលជិត ២ គីឡូម៉ែត្រ នោះមានឈ្មោះថា “ វត្តស្នំប្រាំពីរ ” ។ ធ្វើដំណើរប្រមាណប្រហែល ៥០០ ទៅ ៦០០ ម៉ែត្រ ដែលនៅតាមផ្លូវចំរដូវក្តៅហែងនៃខែចេត្រ តាមបែបចន្ទ្រគតិ បញ្ជាក់ពីការខិតជិតមកដល់នូវពិធីបណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ សូរសៀងរៃកណ្តឹងលាន់ឮកងរំពង ទម្លាក់សំឡេងពីចុងព្រឹក្សា ធ្វើឱ្យជនានុជនទាំងឡាយពោរពេញដោយក្តីរំភើបឥតឧបមា និង មានអារម្មណ៍ជ្រះថ្លាជាមួយនឹងទិដ្ឋភាពនៃទីកន្លែង គោរពបូជាក្នុងមាគ៌ាព្រះពុទ្ធសាសនា ។ ទីអារាមនេះស្ថិតក្នុងទឹកដីភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។ អ្វីដែលប្លែកសម្រាប់អ្នកទាំងឡាយទើបចូលដល់ទីនេះជាលើកដំបូងនោះ គឺរូបសំណាកស្រីក្រមុំចំនួន ៧រូប ដាក់តាំងក្នុងសាលាធម្មសភា ខុសពីកន្លែងដទៃមិនធ្លាប់មានសោះ ។ ពិតហើយនៅទីនេះប្រាកដជាមានការជាប់ពាក់ព័ន្ធរវាងទីអារាមជាមួយនឹងរឿងរ៉ាវរបស់ក្សត្រ ទើបបានឈានដល់បន្សល់ទុកនូវពាក្យ “ ស្នំ ” ក្នុងឈ្មោះរបស់វត្តលើទីអារាមដែលកសាងឡើងតាំងពីឆ្នាំ១៤០១ នៃគ្រិស្តសករាជ ពោលគឺមានអាយុកាល ៦១០ ឆ្នាំមកហើយ រហូតដល់ថ្ងៃនេះ ។
ទោះបីគ្មានឯកសារណាមួយបញ្ជាក់ជាផ្លូវការក្តី តែមានការអះអាងថា មុននឹងកកើតឡើងនូវទីអារាមនេះ បញ្ហាបានជាប់ពាក់ព័ន្ធនឹងបារមីភ្នំព្រះកំចាយ ។ អាស្រមមួយត្រូវបានរៀបចំសម្រាប់គោរពបូជាពីសំណាក់បរិស័ទដែលមានជំនឿនោះ សព្វថ្ងៃស្ថិតនៅខាងត្បូងកន្លែងលេងទឹកនៃរមណីយដ្ឋានធម្មជាតិទឹកឈូ មានដាក់ស្លាកឈ្មោះនៅខ្លោងទ្វារថា “ បារមីភ្នំព្រះកំចាយ ” ជាទីដែលព្រះអង្គក្លាយជាថ្មដាប្រាំបីថ្នាក់ បន្ទាប់ពីវិញ្ញាណដកចេញផុតអំពីកាយក្រោយផ្ចាញ់មាររត់ខ្ចាត់ខ្ចាយរួចមក ។ យ៉ាងណាមិញក្នុងទឹកដីឃុំម៉ាក់ប្រាងក៏មានភូមិមួយឈ្មោះថា “ ភូមិស្នំប្រាំពីរ ” ហើយទីកន្លែងនៃវត្តស្នំប្រាំពីរស្ថិតក្នុងទឹកដីរបស់ភូមិនោះ។ ភូមិសាស្ត្រនេះប្រកបដោយសក្តានុពលជាច្រើនដែលអ្នកស្រុកពឹងផ្អែក រួមមាន ៖ ចម្ការទុរេន ល្មុត មង្ឃុត សាវម៉ាវ ... រមណីយដ្ឋានធម្មជាតិទឹកឈូ ជាពិសេសនៅ ពេលដ៏ឆាប់ៗនេះនឹងមានវារីអគ្គិសនីកម្លាំងជាង ១៩៤ មេហ្គាវ៉ាត់ សម្រាប់ចែកចាយដល់បណ្តាខេត្តមួយចំនួននៅទូទាំងប្រទេសផងដែរ។
ងាកមកក្នុងបរិវេណសាលាឆាន់នៃវត្តស្នំប្រាំពីរវិញ ទីនេះមានរូបសំណាកដាក់តាំងជាច្រើនដូចជា ស្តេច អាម៉ាត្យជិះសេះ ដំរី និង រូបសំណាកស្រីស្នំឈរតម្រៀបគ្នាចំនួនប្រាំពីរនាក់។ ទិដ្ឋភាពបែបនេះត្រូវបានអះអាងថា ធ្វើឡើងដើម្បីរំលឹកអំពីប្រវត្តិនៃការកកើត នូវទីអារាមដែលមានអាយុកាល ៦១០ ឆ្នាំ របស់ស្តេច និង ក្រុមស្រីស្នំដូចក្នុងរូបសំណាកទាំងនោះ ។ តាមសំដីរៀបរាប់របស់លោកតា អាចារ្យវត្តដំណាលថា វត្តស្នំប្រាំពីរនេះកសាងឡើងក្នុងឆ្នាំ១៤០១ នៃគ្រិស្តសករាជ ដោយស្នាព្រះហស្ថរបស់ស្តេចមួយអង្គជាមួយស្រីស្នំក្រមការ ដើម្បីឧទ្ទិសតបស្នងសងគុណដល់បារមីនៃភ្នំព្រះកំចាយ ។ ដើមឡើយមានស្តេចមួយអង្គព្រះនាមមុនីវង្ស (ខ្លះថាព្រះអង្គម្ចាស់ នន្ទ) បាននាំមន្ត្រី ស្នំ ក្រមការ មកសង់ជាដំណាក់នៅម្តុំដីបាក់ (ស្ថិតនៅខាងកើតស្ថានីយបូមទឹកសព្វថ្ងៃ) ដោយបង្កើតជាចម្ការដំណាំ រួមមានៈ ស្វាយ ដូង មង្ឃុត ស្វាយចន្ទី ចេក ល្ហុង ខ្នុរ ..នៅទីនោះដែលមានឈ្មោះថា ភូមិកន្ទួតព្រៃ។ នាថ្ងៃមួយស្តេចជិះដំរីទៅប្រពាធព្រៃដែលរួមដំណើរដោយសព្វមន្ត្រី ស្រីស្នំ ក្រមការ រហូតដល់ភ្នំមាសភ្នំប្រាក់ ។ ពេលទៅដល់ទីនោះស្រីស្នំម្នាក់ឈ្មោះនាង ស បានរើស មាស និង ប្រាក់ដាក់ក្នុងហោប៉ៅបំណងយកទុកពេលត្រឡប់ចូលវាំងវិញ ។ ដោយដំណើរផ្លូវឆ្ងាយមានភាពហេវហត់អស់កម្លាំង ក៏នាំគ្នាសម្រាកនៅទីនោះ ហើយនាង ស បានរៀបចំកន្លែងថ្វាយស្តេចផ្ទុំ។ ខណៈនោះស្រាប់តែឮសំឡេងចេញពីរូងពស់ត្បាល់មួយយ៉ាងធំថា “ មកនេះដោយទាំងអង្ករទាំងអង្កាមតែម្តងហើយ ឆាប់ចេញទៅ...” ។ ជាមួយនឹងសំឡេងនេះមិនឃើញមានម្ចាស់ ឬ សត្វអ្វីនោះទេ ម្ល៉ោះហើយទើបស្តេចរៀបចំដំណើរយ៉ាងប្រញាប់ប្រញាល់វិលត្រឡប់វិញ ដោយចុះតាមជ្រោះមួយដែលមានទឹកហូរបែកផ្លូវជាពីរសំដៅឆ្ពោះកាត់ភ្នំកំចាយ ។ លុះដល់ត្រង់ចំណុចជ្រោះនេះ នាង ស បានលូកយកមាស និង ប្រាក់ពីក្នុងហោប៉ៅមកមើលស្រាប់តែឃើញក្លាយជាដុំថ្មទាំងអស់ ទើបបោះចោលចូលទៅក្នុងទឹកជ្រោះនោះ ហើយក្បួនដំណើរបានមកដល់ព្រះដំណាក់នៅចំណុចដីបាក់ភូមិកន្ទួតព្រៃវិញ ។
លោកតាអាចារ្យដំណាលរឿងបន្តទៀតថា មិនយូរប៉ុន្មានក៏កើតមានគ្រោះទឹកជំនន់ ខ្យល់ព្យុះបោកបក់បំផ្លាញផលដំណាំខ្ទេចខ្ទី បែកបាក់ព្រះរាជដំណាក់រហូតស្តេចមិនអាចទប់បាន ក៏ត្រូវទឹកហូរកួចនាំរសាត់ទៅជាប់នឹងប្រកៀបដើមស្វាយនៅក្បែរខាងក្រោមខ្សែទឹកជាប់ព្រំប្រទល់ដីចម្ការរបស់យាយប៉ែ តាសំ ឯមន្ត្រី ស្រីស្នំ ក្រមការក៏និរាសព្រាត់ប្រាសអស់ ។ ដោយឡែកក្រុមគ្រួសារយាយ ប៉ែ តាសំ ក៏ទទួលរងនូវការបោកបក់ដោយខ្យល់ព្យុះ ទឹកជំនន់ផងដែរ តែតាសំបានរុះជញ្ជាំងចងជាប់គ្នាឱ្យកូនទាំងអស់ជិះពីលើរហូតទឹកស្រកនាំកូនចូលភូមិវិញទាំងគ្មានគ្រោះថ្នាក់អ្វីឡើយ ។ ក្រោយពីគ្រោះភ័យស្ងប់ស្ងាត់ទៅ ស្តេចក៏ជួបជុំជាមួយមន្ត្រី ស្រីស្នំ ក្រមការវិញ តែបានផ្លាស់ប្តូរកន្លែងមកនៅចំណុចព្រៃក្រាំង ដោយនៅទីនេះស្តេចបញ្ជាឱ្យសង់បង្គន់សម្រាប់ស្រីស្នំទាំងប្រាំពីរឆ្ងាយពីដំណាក់ ដែលមកដល់សព្វថ្ងៃហៅថា “ត្រពាំងអាចម៌ ” ។ ការមកស្នាក់នៅទីនេះគ្រោះអាក្រក់ចង្រៃចេះតែបន្តកើតមាន ស្តេចក៏នាំស្រីស្នំទាំងប្រាំពីរនាក់ បន់ស្រន់សំដៅទៅលើបារមីភ្នំព្រះកំចាយសុំសេចក្តីសុខ ជាមួយការសន្យាថានឹងសង់វត្តជូនឱ្យតែបានដូចបំណងប្រាថ្នា ។ តាំងពីក្រោយ ពេលបន់ស្រន់មកសេចក្តីសុខក្សេមក្សាន្តបានកើតមានចំពោះស្តេច មន្ត្រី ស្រីស្នំ ក្រមការ និង ប្រជារាស្ត្រទាំងអស់ ទើបស្តេចបញ្ជាដល់ ស្រីស្នំទាំងប្រាំពីរឱ្យសង់វត្តមួយឡើងដោយដាក់ឈ្មោះថា “វត្តស្នំប្រាំពីរ ” ជាការលាបំណន់ឧទ្ទិសដល់បារមីភ្នំព្រះកំចាយក្នុងឆ្នាំ១៤០១ ដែលមានចៅអធិការព្រះនាម យស នាង គង់នៅ ។ លោកតាអាចារ្យនិទានរំលឹកឱ្យដឹងផងដែរថា កាលពេលបន់ស្រន់សុំសេចក្តីសុខពី បារមីភ្នំព្រះកំចាយដោយសន្យាសង់វត្តជូននោះ ក៏មានលើកយកឈ្មោះយាយដែង តាដឹង ធ្វើជាសាក្សីដ៏ស័ក្តសិទ្ធិ ដឹងឮ ទើបពេលសង់វត្តរួចរាល់ ស្តេចបញ្ជាឱ្យសង់អាសនៈ នៅផ្នែកឦសាន ឧទ្ទិសជូនយាយដែង តាដឹងទៀត។ ចំណែកអាសនៈបារមី ភ្នំព្រះកំចាយត្រូវបានសាងសង់លើភ្នំតូចមួយនៅក្បែររមណីយដ្ឋានទឹកឈូ ។
លោកតាអាចារ្យបន្តទៀតថា ក្រោយពីប្រទេសជាតិស្ថិតក្នុងភាពសុខដុមរម្យនា ស្តេចបាននាំមន្ត្រី ស្រីស្នំ ក្រមការចូលវាំងវិញ ដោយបន្សល់ទុកនូវវត្តមួយឈ្មោះថា “ វត្តស្នំប្រាំពីរ ” រហូតមកដល់បច្ចុប្បន្ននេះ ។
ទោះបីជាបាននិទានជាហូរហែរមកនេះក្តី លោកតាអាចារ្យ និយាយការពារថា អ្វីដែលគាត់ដឹង និង រ៉ាយរ៉ាប់ទាំងប៉ុន្មានខាងលើមិនមានឯកសារសំអាងទេ គឺគ្រាន់តែឮតៗគ្នាប៉ុណ្ណោះ អាចឯកសារខុសពីនេះក៏ថាបាន ពិសេសដូចជាឈ្មោះស្តេច ឫ រជ្ជកាលស្តេចអង្គ ណាមួយជាដើម។ តែក្រោយឆ្នាំ១៩៧៩ ក្រោមគំនិតផ្តួចផ្តើមរបស់ព្រះចៅអធិការគឹម សំបូរ និងគណៈកម្មការអាចារ្យវត្ត ទើបសម្រេច បង្កើតរូបសំណាកតំណាងស្រីស្នំទាំងប្រាំពីរទុកជានិម្មិតបញ្ជាក់ថាវត្តនេះកើតឡើងក្រោមស្នាដៃស្រីស្នំប្រាំពីរនាក់ ដើម្បីកុំឱ្យមានការភ្ត័នច្រឡំ ព្រោះកន្លងមកអ្នកខ្លះហៅវត្តនេះថា “វត្តស្នាំប្រាំពីរ ”, ខ្លះហៅថា “ វត្តស្នាំអម្ពិល ” ដែលគ្មានន័យខ្លឹមសារអ្វីសោះ ឯខ្លះទៀត ហៅមានន័យថា “ ស្នំទីប្រាំពីរ ” ទៅវិញ។
ទាក់ទិននឹងបារមីនៃភ្នំព្រះកំចាយវិញ លោកស៊ិន ហុង អាយុ ៥៧ឆ្នាំ ជាមន្ត្រីប៉ូលិសចូលនិវត្តន៍រស់នៅជិតអាស្រមស្ថិតនៅក្បែរបរិវេណរមណីយដ្ឋានទឹកឈូ និង ជាអ្នកថែរក្សាផ្ទាល់បានរៀបរាប់ឱ្យដឹងថា លោកមានស្រុកំណើតនៅភ្នំពេញឯណោះទេ តែមកធ្វើជាប៉ូលិស និង ប្រចាំការប៉ុស្តិ៍ទឹកឈូ ។ ក្នុងឆ្នាំ១៩៩៤ លោកបានសុបិនឃើញគេមកប្រាប់ថា នៅក្បែរនេះមានកន្លែងបារមីភ្នំកំចាយ ដែល ពីមុនធ្លាប់មានអាស្រមសម្រាប់ធ្វើពិធីគោរពបូជា។ ដោយសារការសុបិននោះញឹកញាប់ពេកលោកក៏ស្វែងរកព្រោះត្រង់កន្លែងនេះ ទោះជិតប៉ុស្តិ៍ក្តី តែព្រៃក្រាសមើលអ្វីមិនយល់ទេ ទើបប្រទះឃើញផ្ទាំងថ្មដាប្រាំបីថ្នាក់ ព្រមទាំងឃើញស្នាមជើងសរសរបួនព័ទ្ធជុំវិញថ្មនោះ។ ចំពោះថ្មដាប្រាំបីថ្នាក់នេះ តាមការអះអាងថាជាព្រះកំចាយដែលបានប្រែរូប បន្ទាប់ពីញ្ញាណត្រូវដកហូតរសាត់ទៅឆ្ងាយនោះ ។ យល់ហេតុការណ៍បែបនេះ លោកក៏បានចាត់ចែងធ្វើអាស្រមឡើងវិញ ទុកសម្រាប់ជាកន្លែងគោរពបូជារបស់អ្នកមានជំនឿទាំងឡាយ ហើយលោកក៏ថែរក្សា និង អុជធូបជាប្រចាំរៀងមក ។ ពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រពិត ឬ យ៉ាងណានោះលោកមិនប្រាកដទេ ព្រោះមិនមានឯកសារ តែតាមគេនិយាយតៗគ្នាថា ត្រង់កន្លែងនេះដើមឡើយជាសមុទ្រ ដូចជាថ្មមួយផ្ទាំងនៅខាងក្រោយនោះនៅមានជាប់សម្បកសត្វ សមុទ្រជាតឹកតាង (ចង្អុលប្រាប់ថ្មមួយផ្ទាំងធំក្រោយអាស្រម)។ នាសម័យមួយ (អាចមុនសម័យអង្គរ) ព្រះកំចាយមកគង់នៅតំបន់នេះ ហើយថ្លែងសរផ្ចាញ់មារឱ្យបរាជ័យវិនាសខ្ចាត់ខ្ចាយ។ លោកស៊ិន ហុង បន្តដំណើររឿងទៀតថា ក្រោយពីព្រះកំចាយផ្ចាញ់មារបានសម្រេចជោគជ័យ ហើយវិញ្ញាណរបស់ព្រះអង្គបានដកចេញរសាត់បាត់ទៅទីឆ្ងាយ ទើបកាយរបស់ព្រះអង្គក្លាយជាថ្មដាប្រាំបីថ្នាក់បន្សល់ទុកមកដល់សព្វថ្ងៃ ហើយឫសគល់ពិតប្រាកដនៃកំណើតភ្នំកំចាយ គឺត្រង់កន្លែងទីអាស្រមបារមីភ្នំព្រះកំចាយនេះឯង ។ លោកបញ្ជាក់ឱ្យ ដឹងផងដែរថា កាលឆ្នាំ១៩៦៤ នៅអាស្រមនេះមានលោកតា សាន គង់នៅជាធុតុង្គតែឯងហើយក្រោយមកមិនដឹងនិមន្តទៅណាទេ៕

No comments:
Post a Comment