រមណីដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅទឹកធ្លាក់ភ្នំខៀវ មានទីតាំងនៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន តាមផ្លូវជាតិលេខ១០ មានចម្ងាយប៉ុន្មាន៨០គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ។ អ្នកទេសចរអាចងូតទឹកកម្សាន្តនៅទីនោះបានគ្រប់រដូវ ប៉ុន្តែ នៅរដូវវស្សា មានទឹកធ្លាក់ខ្លាំង និងហូរត្របាញ់ខ្មួលខ្មាញ់ ឯរដូវប្រាំង ទឹកហូរតិចៗ ។
រមណីដ្ឋានទឹកធ្លាក់នេះបានបង្កើតឡើងនៅឆ្នាំ២០០៥ ក្រោមការវិនិយោគទុនរបស់ក្រុមហ៊ុន ពៅ សេងហាក់ ដែលមានរយៈពេល៣០ឆ្នាំ បានចាប់ផ្តើមបើកឲ្យភៀវចូលមកកម្សាន្ត តាំងពីឆ្នាំ២០០៦មកម្ល៉េះ ។ ទឹកធ្លាក់នេះ មានប្រភពមកពីភ្នំខៀវ ដែលលាតសន្ធឹងជាប់ព្រំប្រទល់ដែនកម្ពុជា-ថៃ ជាទឹកដីស្ថិតក្រោមការគ្រប់គ្រងរបស់ពួកខ្មែរក្រហមកាលពីដំបូង។ អ្នកទេសចរដែលមកកម្សាន្តនៅទីនេះត្រូវបង់ប្រាក់ ៧.០០០រៀល សម្រាប់រថយន្តធុនធំ, ៥.០០០រៀល សម្រាប់រថយន្តតូច, ឯម៉ូតូ, ១០០០រៀល ដោយពុំគិតចំនួនមនុស្សជិះទេ ។ ក្រៅពីការងូតទឹកកម្សាន្ត អ្នកទេសចរអាចទិញម្ហូបអាហារ ដែលមានលក់នៅទីនោះ បរិភោគបានដោយងាយ ហើយក៏មានវត្ថុអនុស្សាវរីយ៍ផ្សេងៗ ធ្វើពីវល្លិ និងផ្តៅផលិតដោយដៃប្រជាកសិករ នៅមូលដ្ឋាននេះ សម្រាប់លក់ជូនផងដែរ ។
ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងលោកអភិបាលខេត្តប៉ៃលិន ទើបរមណីដ្ឋានទឹកធ្លាក់នេះ ទទួលការគាំទ្រពីអ្នកទេសចរគ្រប់មជ្ឈដ្ឋាន ។ សូម្បីតែជនបរទេស ក៏មកកម្សាន្តជាហូរហែដែរ ពិសេស នៅរដូវបុណ្យទានធំៗ ដូចជា បុណ្យចូលឆ្នាំខ្មែរ, ភ្ជុំបិណ្ឌ, ចូលឆ្នាំចិន ជាដើម ។ ដោយឡែក នៅឱកាសបុណ្យភ្ជុំបិណ្ឌ នាឆ្នាំ២០១០នេះ ទឹកធ្លាក់ភ្នំខៀវ បានទទួលអ្នកកម្សាន្តជាមធ្យមមានរថយន្តតូចធំ ប្រមាណជាជាង២០០គ្រឿង និងម៉ូតូជាង ៦០០គ្រឿង ឯអ្នកជិះវិញគឺពេញៗ សរុបទៅមានមនុស្សមកទីនេះរាប់ពាន់នាក់ឯណោះ ។
ទឹកធ្លាក់ភ្នំខៀវ មាន៧ជាន់ នៅជាន់ទី៧ ដែលមានចម្ងាយប្រមាណ៨០០ម៉ែត្រពីជាន់ទី៦ ពុំសូវមានអ្នកទេសចរទៅដល់ទេ ព្រោះត្រូវដើរកាត់ព្រៃ ។
ភ្ញៀវទេសចរណ៍ជាច្រើនដែលពួកគាត់បានមកកម្សាន្តនៅទីនេះ អារម្មណ៍ប្លែកភ្នែកណាស់ ព្រោះអ្វីៗ មានលក្ខណៈធម្មជាតិពិតៗ រួមទាំងបរិស្ថាន ក៏មានការកែលម្អ គួរឲ្យទាក់ទាញ ។ ពួកគាត់ធុញទ្រាន់នឹងបរិយាកាសដ៏អាប់អួ នៅទីក្រុង ដែលឮតែសន្ធឹកចរាចរណ៍ទ្រហឹងអឺងអាប់ ជាមួយនឹងផ្សែងដែលចេញពីយានយន្ត គ្រប់ប្រភេទ និងរោងចក្រ លុះមកជួបទិដ្ឋភាពដ៏ត្រកាល ឮសំឡេងទឹកធ្លាក់ឈូៗ ហូរត្របាញ់បែកផ្កាត្រែង ធ្វើឲ្យអារម្មណ៍របស់ពួកគាត់បានជួបទិដ្ឋភាពដ៏កម្រនេះ ប្រែក្លាយជាស្រស់់ស្រាយសប្បាយភ្លេចក្តីកើតទុក ដែលដក់នៅជាប់ក្នុងសតិជាយូរមកហើយនោះ។
គួរបញ្ជាក់ថា កាលពីសម័យសង្គ្រាម ខេត្តប៉ៃលិន គឺជាតំបន់ប្រទាញប្រទង់រវាងកងកម្លាំងរដ្ឋាភិបាល នឹងកងទ័ពខ្មែរក្រហម ឯតំបន់ទឹកជ្រោះសំខាន់ៗ បានក្លាយជាជម្រកសត្វព្រៃ និងរងគ្រាប់កាំភ្លើងផ្លោងគ្រប់ធុន ។ មកទល់ពេលនេះស្រុកទេសបានសុខសន្តិភាពពេញលេញតំបន់ទឹកធ្លាក់ភ្នំខៀវ ក៏បានក្លាយទៅជារមណីដ្ឋានម្តងវិញ ដែលនឹងកំពុងតែទាក់ទាញអ្នកទេសចរឲ្យទៅកម្សាន្ត ជាហូរហែរ ៕

No comments:
Post a Comment