អង្គរធំ គឺជារាជធានីចុងក្រោយ និងឋិតថេរយូរអង្វែងបំផុត នៃចក្រភពខ្មែរ។ ទីក្រុងនេះ ត្រូវបានស្ថាបនាឡើងនៅចុងសតវត្សរ៍ ទី១២ ដោយព្រះបាទ ជ័យវរ្ម័នទី៧។ វាគ្របដណ្តប់ទៅលើទីតាំងទំហំ ៩ គីឡូម៉ែត្រ ដែលនៅក្នុងនោះមានបូជនីយដ្ឋានផ្សេងៗស្ថិតនៅតាំងពីសម័យបុរាណរួមទាំងបូជនីយដ្ឋានទាំងឡាយ ដែលត្រូវបានស្ថាបនាឡើងដោយព្រះបាទ ជ័យវរ្ម័ន និងអ្នកស្នងរបស់ទ្រង់។ នៅចំពាក់កណ្តាលនៃទីក្រុង គឺជាទីតាំងប្រាសាទបាយ័ន របស់ព្រះបាទ ជ័យវរ្ម័ន ព្រមទាំងតំបន់សំខាន់ៗដទៃ ទៀត ដែលហ៊ុំព័ទ្ធជុំវិញតំបន់សញ្ជ័យបួនជ្រុងរបស់ទីក្រុង ដែលស្ថិតនៅកៀកប៉ែកខាងជើង។
អង្គរធំត្រូវបានស្ថាបនាឡើងជារាជធានីនៃចក្រភពរបស់ព្រះបាទ ជ័យវរ្ម័នទី៧ និងជាមជ្ឈមណ្ឌលនៃគម្រោងសាងសង់ដ៏ធំសម្បើមរបស់ទ្រង់។ អក្សរចារិកដែលត្រូវបានគេរកឃើញនៅក្នុងទីក្រុង សំដៅយកព្រះបាទ ជ័យវរ្ម័នជាកូនកម្លោះ និងទីក្រុង ជាកូនក្រមុំ។
ទោះបីយ៉ាងណា អង្គរធំហាក់ពុំមែនជារាជធានីខ្មែរដំបូងនៅក្នុងតំបន់នោះឡើយ។ ចាប់តាំងពីបីសតវត្សរ៍មុន យ៉ាសូដារ៉ាភូរ៉ា សាដៀហារាផុរា គឺជាជម្ឈមណ្ឌលដែលស្ថិតនៅឆ្ងាយបន្តិចពីភាគខាងជើង ហើយអង្គរធំបានត្រួតលើតំបន់នេះ។ ប្រាសាទបុរាណធំៗដែលគួរឱ្យកត់សម្គាល់នៅខាងក្នុងទីក្រុង គឺជាអតីតទីតាំង ប្រាសាទបាពួន និងប្រាសាទភិមានអាកាស ដែលត្រូវបានដាក់បញ្ចូលទៅក្នុងព្រះបរមរាជវាំង។ ជនជាតិខ្មែរ មិនបានគូសបញ្ជាក់ឱ្យបានច្បាស់លាស់ពីភាពខុសគ្នាណាមួយ រវាង រាជធានីអង្គរធំ និងរាជធានីយ៉ាសូដារ៉ាភូរ៉ា នោះឡើយ: សូម្បីតែនៅក្នុងសតវត្សរ៍ទី១៤ សិលាចារិកបានប្រើឈ្មោះដើម។ នាមនៃ អង្គរធំ ត្រូវបានគេនិយមប្រើចាប់តាំងពីសតវត្សរ៍ទី១៦។
ប្រាសាទចុងក្រោយដែលគេដឹងថា ត្រូវបានស្ថាបនាឡើងនៅក្នុង រាជធានីអង្គរធំ គឺ នាំងាលារតហា ដែលត្រូវបានឧទ្ទិសនៅក្នុងឆ្នាំ១២៩៥។ តាំងពីពេលនោះមក រចនាសម្ព័ន្ធដែលកើតមានឡើងបានបន្តកែប្រែពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែការបង្កើតថ្មីមួយចំនួន គឺជាសម្ភារៈដែលអាចមានការខូតខាត និងមិនអាចនៅសេសសល់ឡើយ។ នៅក្នុងសតវត្សរ៍ក្រោយៗមក អង្គរធំ បន្តនៅជារាជធានីនៃអាណាចក្រមួយដែលអន់ថយ រហូតដល់ទីក្រុងនេះត្រូវបានបោះបង់ចោលក្នុងពេលណាមួយមុនឆ្នាំ១៦០៩ ជាពេលដែលអ្នកទេសចរជនជាតិលោកខាងលិចសម័យដើមមួយរូបបានសរសេរថា ជាទីក្រុងដែលគ្មានមនុស្សរស់នៅ។
ក្រុងអង្គរធំបានរំកិលខ្លួនមកដល់សតវត្សរ៍ទី១២-២១នេះ បានលេចមុខមាត់នៅក្នុងពិភពលោក ដែលគេស្គាល់តាមរយៈភ្ញៀវទេសចរណ៍មកទស្សនាមានចំនួនរាប់លាននាក់ក្នុងមួយឆ្នាំៗ និងបានបង្កើនប្រាក់ចំណូលជូនជាតិ ប្រជាពលរដ្ឋផងដែរ។ ជាងនេះទៅទៀត អង្គរធំ ជានិមិត្តរូបនៃជនជាតិខ្មែរដែលមានអរិយធម៌ វប្បធម៌រុងរឿងនៅក្នុងទឹកសុវណ្ណភូមិនគរគោកធ្លក៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment