ទឹកធ្លាក់ លេងប៉ូលប្រះ មានទីតាំងនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ចម្ងាយប្រមាណ ១២-១៣ គីឡូម៉ែត្រពីទីរួមខេត្តដោយធ្វើដំណើរតាមផ្លូវលំ កំពុងតែទាក់ទាញបានភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើនទៅៗ មិនថារដូវប្រាំង ឬរដូវវស្សា ជាមួយនិងទឹកជ្រោះលេកប៉ូកប្រ៉ះ មានទឹកជ្រោះ ធម្មជាតិ ព្រៃ ភ្នំ ខ្យល់អាកាសល្អស្រស់ត្រកាលនិងមានភ្នំ ជាច្រើន ។
ទឹកជ្រោះលេកប៉ូកប្រះមានល្បាក់ទឹកធ្លាក់កំពស់ប្រហែល ៨ម៉ែត្រ និងមុខកាត់ទទឹងប្រហែល ៣៩ម៉ែត្រ នៅរដូវវស្សា និងរដូវប្រាំងមុខកាត់ទទឺងប្រហែល ២០ម៉ែត្រ តែប៉ុណ្ណោះ ។ ជាមួយធម្មជាតិយ៉ាងស្រស់ត្រកាល អមដោយព្រៃព្រឹក្សាលតាវល្លិ៍ ខៀវស្រងាត់ ទឹកជ្រោះហូរធ្លាក់ពីចង្កេះភ្នំ លាន់សំឡេងឈូៗ! ធ្លាក់មកក្រោមបែកផ្កាត្រែង រួចហូរបន្តតាមគន្លងគន្លៀតថ្មប្រលែងនឹងហ្វូងមច្ឆា មានបក្សាបក្សីហិចហើរឆ្វៀលឆ្វាត់ ផ្តិតបានជាទិដ្ឋភាពគួរឲ្យពិចពិលរមិលមើលមិនចេះធុញទ្រាន់ ។
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចចុះងូតទឹកដ៏ត្រជាក់ប្រលែងគ្នាលែងគ្នាលេងយ៉ាងសប្បាយ ឬ ជិះដំរីគយគន់ទេសភាព តាមខ្សែទឹកហូរពិតជាត្រជាក់កាយសប្បាយអារម្មណ៍នាំមកនូវសុភមង្គល ក្នុងជីវិតពិតៗ ។
លោក ង៉ិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ពីមុនផ្លូវពីភ្នំពេញ មកកាន់ខេត្តមណ្ឌលគិរី ដែលមានចម្ងាយ៥២០គីឡូម៉ែត្រ មានភាពលំបាកខ្លាំងណាស់ ជាពិសេស ផ្លូវទៅកាន់តំបន់ទឹកធ្លាក់ យ៉ាប់មែនទែន ។ តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានជំរុញ និងអភិវឌ្ឍន៍ផ្លូវជាតិបានរួចរាល់ធ្វើឲ្យការទៅមកមានភាពងាយស្រួល និងអំណោយផលដល់តំបន់ទេសចរណ៍ទាំងឡាយ ដែលខេត្តមណ្ឌលគិរី ដែលកំណើតពីធម្មជាតិសម្រាប់កែលម្អប៉ុណ្ណោះ ។
លោកប្រធានមន្ទីរទេសចរណ៍បញ្ជាក់ថា លេងប៉ូកប្រះ គឺជាភាសាព្នង ដែលមានន័យថា ជាទឹកដីពិសិដ្ឋគួរគោរពបូជា គឺមានឈ្មោះបែបនេះយូរយារណាស់មកហើយ ពុំអាចកែជាភាសាខ្មែរបានឡើយ ។ សព្វថ្ងៃទោះបីជាជនជាតិព្នងទទួលអរិយធម៌ វប្បធម៌ ដូចខ្មែរកណ្តាលក្តី ក៏ប្រពៃណីទំនៀមទម្លាប់ជនជាតិព្នង នៅតែរក្សាទុក ជាពិសេសឈ្មោះភូមិ-ស្រុក រមណីដ្ឋានជាដើម ។
តំបន់ទឹកធ្លាក់ លេងប៉ូកប្រះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាលបើមកដល់ខេត្តមណ្ឌលគិរី ពួកគេតែងបង្ហូសទៅកម្សាន្តនៅតំបន់ទឹកធ្លាក់ លេងប៉ូកប្រះ មិនសូវខានទេ ។
ថ្ងៃអនាគតតំបន់ទឹកធ្លាក់ លេងប៉ូកប្រះ នឹងទទួលបានភ្ញៀវទេសចរកាន់តែកើនឡើងដែលផ្តល់ប្រភពចំណូលដល់ថវិកាជាតិ ក៏ដូចជាផ្តល់ជីវភាពដល់បងប្អូនរកស៊ីលក់ដូរ បរដំរី ជាដើម ឲ្យកាន់តែប្រសើរឡើង ៕

No comments:
Post a Comment