ក្នុងខណៈដែលអ្នកមានអារម្មណ៍ពុះពោរ ដោយកំហឹងមើល ឃើញ អ្វីៗសុទ្ធតែខ្មៅងងឹតនោះ ស្ថានភាពនេះងាយនឹងបង្កអន្ដរាយខ្លាំង ណាស់។ ហេតុនេះគួរព្យាយាមរំលត់ហិង្សាទាំង ប៉ុន្មាន តាមវិធី១០យ៉ាងខាងក្រោម...។
១ - រាប់ពីមួយដល់ដប់ ចាប់ផ្ដើមវីធីដំបូងគឺយើងរាប់លេខក្នុង ចិត្ដ ពេលដែលយើង ខឹងអ្នកណា ម្នាក់យើងត្រូវ រាប់ពីមួយដល់ដប់ ឬលើសពីដប់ទៅក៏កាន់តែល្អ ទៀតព្រោះការ រាប់ លេខធ្វើឱ្យយើងមានសមាធិ (គឺសេចក្ដីស្ងប់កាយស្ងប់ចិត្ដ) ហើយថែមទាំង មានពេលពិចារណាគិតដល់អ្វីដែលអ្នកដទៃបន ធ្វើជាមួយយើង ។ ២ -កុំអំពល់ទុក្ខ បញ្ហាដែលកើតឡើងរាល់ថ្ងៃនេះមួយ ភាគដោយសារតែ យើងគិត ពី ខ្លួនឯងពេកប្រសិន បើយើងផ្លាស់ប្ដូរការគិត កុំជាប់ជំពាក់វិលវល់ ក្នុងវដ្ដសង្សារ ពេលនោះមិនថារឿងអ្វីក៏ ដោយ ក៏អាចក្លាយទៅរឿងតូចតាចបានទាំងអស់ ។ ៣ - គួរចេះបំភ្លេចទុក្ខ បញ្ហាដែលកើតឡើងរាល់ថ្ងៃនេះមួយ ភាគដោយសារតែយើងគិតពីខ្លួន ឯងពេកប្រសិន បើយើងផ្លាស់ប្ដូរការគិត កុំជាប់ជំពាក់វិលវល់ ក្នុងវដ្ដសង្សារ ពេល នោះមិនថារឿងអ្វីក៏ ដោយ ក៏អាចក្លាយទៅរឿងតូចតាចបនទាំងអស់ ។ ៤ - គិតច្រើនពេកទេដឹង? ការគិតច្រើនជាចំណែកមួយធ្វើឱ្យកើត ជម្ងឺស្ដ្រេសបាន បើមានរឿង រ៉ាវយ៉ាងនេះយ៉ាង នោះហើយចេះតែយក មកគិតរហូតដល់ដេក មិនលក់បក់ មិន ល្ហើយនោះ សាកប្ដូរគិតពីរឿងពិបាក ទៅជារឿងស្រួលៗវិញមើល ពីព្រោះការគិត នោះ ជាផ្លូវកំណត់ជីវិតរបស់យើង ។ ៥ - ហាត់សមាធិ ការធ្វើសមាធិធ្វើឱ្យចិត្ដស្ងប់នោះមាន ច្រើនវិធីចង់ដើរ ឬអង្គុយធ្វើ សមាធិក៏បាន។ កាល ណាគឺមានសតិ កាលណាមានសតិ គឺមានមានបញ្ញាបើកាល ណាមានឫាមានផ្លូវដោះស្រាយ។ ៦ - ស្គាល់គេស្គាល់ឯង ជួនកាលយើងគ្រាន់តែសំឡឹងត្រឹមតែ មើលទម្លាប់ពីអ្នកជិត ខាងយើង ក៏អាចរស់នៅក្នុង សង្គមជាមួយគេបាន ប៉ុន្ដែយើងត្រូវចេះរម្ងាប់អារម្មណ៍យើងផង ហើយយើងអាចជ្រាបបានថាគេជាមនុស្សប្រភេទយ៉ាងណាៗប្រសិនបើយើងទទួល យកមិនបានអ្នកត្រូវរស់នៅឆ្ងាយពីគេទើប ប្រសើរហើយ អាចចៀសឆ្ងាយ ពីបញ្ហា ទៀតផង។ ៧ - សុំទោសគឺជាពាក្យប្រើបានរហូត ប្រសិនបើយើងធ្វើខុសការប្រើពាក្យសុំ ទោសនោះវាជារឿងធម្មតា បំ ផុតមិនមែនជារឿង ពិបាកទេព្រោះពាក្យនេះមិនធ្វើឱ្យយើងអាប់ឱន ដែរឱ្យតែ យើងទទួលស្គាល់កំហុសដែលខ្លួនយើងបានប្រព្រឹត្ដថែមទាំងសុំអាចឱ្យស្ថានការណ៍ អាក្រក់ក្លាយជាល្អបាន។ យើងមិនគួរប្រើពាក្យ ទោសបែបប៉ប៉ាច់ប៉ប៉ោចទេ ព្រោះ ជាទំលាប់មិន ល្អ ធ្វើអ្វីត្រូវចេះប្រយ័ត្នប្រយែង ។ ៨ - ញញឹមជានិច្ច ស្នាមញញឹមអាចធ្វើឱ្យពិភពលោកនេះ ស្រស់ស្អាតបាន ប្រៀបដូច ពាក្យ ថា “បើអ្នក ញញឹមដាក់ពិភពលោកនោះពិភពលោកក៏ញញឹម រកអ្នកវិញដែរ”ទោះ បីអ្នកទៅកន្លែងណាក៏ដោយ ឱ្យតែមានស្នាមញញឹមអ្នក ដែលនៅជុំវិញក៏មាន អារម្មណ៍សប្បាយផងដែរ។ ៩ - ដកដង្ហើមវែងៗ ការដកដង្ហើមចេញចូលវែងយូរៗនិងធ្វើ ឱ្យយើងមានសតិគិត រឿងរ៉ាវ ដែលកើតឡើង ហើយធ្វើឱ្យរាងកាយយើអាចបន្ធូរបន្ថយពីកំហឹង។ ដូច្នេះ មុននឹង សម្រេចចិត្ដ ធ្វើអ្វីក្នុងពេលដែល មានអារម្មណ៍ខឹងសាកល,ងដកដង្ហើមចូលវែងៗ ហើយដក ដង្ហើមចេញយឺតៗនិងធ្វើឱ្យអារម្មណ៍ល្អ សុខភាពសប្បាយចិត្ដកាន់តែ ប្រសើរឡើង។ ១០ - មិនគេចកែ ប្រសិនបើយើងមិនអាចដោះស្រាយ បញ្ហាចំពោះមុខបាន បើយើងដើរ ចេញពី បញ្ហាគឺ យើងមិនព្រមទទួលយកការពិត។ត្រូវប្រើស តិពិចារណាឱ្យគ្រប់ ជ្រុងជ្រោយ ដើម្បីដោះស្រាយ បញ្ហានិងស្ដាប់គំនិតគំ និតអ្នកដទៃផងទើបអាចកែ សម្រួលបញ្ហា បាន ប្រសិន បើអ្វីដែលគេនិយាយ ប៉ប៉ាច់ប៉ប៉ោចមិន បាច់កង្វល់ នា ំតែខាតពេល ។
No comments:
Post a Comment