ក្នុងឱកាសបុណ្យជាតិ និងបុណ្យអន្តរជាតិធំៗកន្លងមកមានភ្ញៀវក្នុងស្រុកនិងភ្ញៀវបរទេសរាប់ម៉ឺន រាប់សែននាក់បាននាំគ្នាសម្រុកចូលទៅងូតទឹកលេងកំសាន្តនៅរមណីយដ្ឋានធម្មជាតិពពុះពេជ្រចិន្តា និងរមណីយដ្ឋានកសិដ្ឋានជ្រលងបុព្វតាដែលវិនិយោគដោយក្រុមហ៊ុនឯកជន។
ការធ្វើដំណើរទៅកំសាន្តនៅរមណីយដ្ឋានទាំង ២ នេះ មានសភាពងាយស្រួលក្រោយពេលដែលក្រុមហ៊ុនចិនធ្វើផ្លូវជាតិលេខ ៥៧ ដោយក្រាលកៅស៊ូរួចមក។
លោកមេឃុំផ្លូវ មាស ស្រុករតនមណ្ឌលបានបញ្ជាក់ថា រមណីយដ្ឋានកសិដ្ឋានជ្រលងបុព្វតាមានផ្លូវតែមួយជាមួយរមណីយដ្ឋានសេកសក ដែលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិអាចធ្វើដំណើរទៅលេងកំសាន្ត និង ងូតទឹកលេងជាមួយគ្រួសារយ៉ាងត្រជាក់ចិត្ត។ ចំណែករមណីយដ្ឋានពពុះពេជ្រចិន្តា ស្ថិតនៅជិតជាងគេមានចម្ងាយតែ ៤៥,៣៦ គីទ្បូម៉ែត្រ ហើយបត់ឆ្វេងចូលតាមផ្លូវដីក្រហមតែ ២គីទ្បូម៉ែត្រនឹងទៅដល់ទីដៅ។
លោកសំ សៀក អភិបាលស្រុករតនមណ្ឌលមានប្រសាសន៍ថា រមណីយដ្ឋានធម្មជាតិទាំង ៤ របស់ស្រុកមាន ៣ កន្លែងវិនិយោគឱ្យទៅផ្នែកឯកជនជាអ្នកគ្រប់គ្រង ហើយគេបានកែលំអនិងធ្វើការអភិវឌ្ឍន៍ឱ្យមានសោភ័ណភាពស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្តយ៉ាងច្រើនកុះករ។ នៅក្នុងរមណីយដ្ឋាននីមួយៗ គេរក្សាទុកដើមឈើធំដើម្បីឱ្យមានម្លប់ត្រជាក់សម្រាប់ឱ្យភ្ញៀវសម្រាកអង្គុយលេងជាមួយគ្រួសារ និង មានសាងសង់ជាខ្ចូសសម្រាប់ជួលនិងមានកន្លែងសម្រាប់ឱ្យក្មេងៗជិះប៉េដាទ្បូលេងកំសាន្តព្រមទាំងមានអាហារដ្ឋានទៀតផង។ នៅរមណីយដ្ឋានទាំងអស់ក្រុមហ៊ុនឯកជនបានសាងសង់ជារូបសំណាកដូចជា សត្វផ្សេងៗដើម្បីទាក់ទាញភ្ញៀវហើយមានផ្ទាំងថ្មធំៗដុះក្នុងទឹកស្ទឹងសម្រាប់អង្គុយងូតទឹកលេងកំសាន្ត។
នៅកសិដ្ឋានជ្រលងបុព្វតាភ្ញៀវទេសចរណ៍អាចទិញផ្លែឈើហូបពីចម្ការនៅទីនោះដូចជា ផ្លែស្វាយ ផ្លែតាង៉ែន និង មានស្ពានឈើឬស្សីដើរឆ្លងស្ទឹងទៅត្រើយម្ខាង។
លោកម៉ក់ ស៊ុនណារ៉ា អនុប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន ចូលឆ្នាំខ្មែរ និង ថ្មីៗនេះ គឺចូលឆ្នាំសកល មានភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ បាននាំគ្នាពពាក់ពពូនមកលេងកំសាន្តនៅរមណីយដ្ឋានដែលមានទាំងប៉ុន្មាននៅក្នុងស្រុករតនមណ្ឌលមានចំនួនរាប់ម៉ឺន រាប់សែននាក់ ជាហេតុធ្វើឱ្យផ្លូវចូលទៅកាន់រមណីយដ្ឋានទាំងនេះមានការស្ទះចរាចរណ៍រាប់ម៉ោង។ លោកបានបន្តថា មន្ទីរមានគម្រោងណែនាំឱ្យម្ចាស់រមណីយដ្ឋានដែលវិនិយោគពីរដ្ឋត្រូវយកចិត្តទុកដាក់ធ្វើការពង្រីកផ្លូវចូលទៅរមណីយដ្ឋានឱ្យបានធំទូលាយ ដែលអាចឱ្យរថយន្តចៀសគ្នាបានហើយ។ បើយកល្អ គឺត្រូវធ្វើផ្លូវចូលផ្សេង និង ផ្លូវចេញផ្សេង ដើម្បីកុំឱ្យស្ទះចរាចរណ៍តទៅទៀត ពិសេសត្រូវរៀបចំថែរក្សាអនាម័យដោយដាក់ធុងសម្រាមឱ្យបានច្រើននៅតាមមាត់ទឹក ដើម្បីឱ្យភ្ញៀវដាក់សម្រាមដោយហាមមិនឱ្យចោលសម្រាមផ្តេសផ្តាស់ចូលក្នុងទឹកស្ទឹងនាំឱ្យប៉ះពាល់បរិស្ថានធម្មជាតិ៕

No comments:
Post a Comment