About Me

THIS SITE IS UNDER CONSTRUCTION

Friday, June 17, 2011

កំពត: រមណីយដ្ឋាន ១៣ កន្លែងទទួលភ្ញៀវបានជិត៤ម៉ឺននាក់ នាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម

នាឱកាស​បុណ្យចូលឆ្នាំ​ចិន​-វៀតណាម​កន្លងទៅនេះ​នៅ​រមណីយដ្ឋាន​ទាំង​១៣​ កន្លែង​ទូទាំង​ខេត្ត (ទឹកឈូ​, កែប​ថ្មី​, ភ្នំ​បូកគោ​, ភ្នំ​កំពង់ត្រាច​, ប្រាសាទភ្នំ​ឈ្ងោក​, ភ្នំ​ស​, ព្រែក​អម្ពិល​, ប្រាសាទភ្នំ​ខ្យង​, ភ្នំ​ដូង​, ទំនប់​ម្លិ​ច​, ទំនប់​ប្រទាក់ក្រឡា​, អន្លង់​ធំ និង មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​) មាន​ភ្ញៀវ​ប្រមាណ ៣៨.៧៦៩​នាក់ ក្នុងនោះ​ភ្ញៀវ​បរទេស​ចំនួន ៧១៨​នាក់ បានមក​កម្សាន្ត​ធ្វើឱ្យ​ចំនួន​នេះ​កើនឡើង​រហូត ,០៥៣ ភាគរយ បើ​ប្រៀបធៀប​នឹង​ឱកាស​ដូចគ្នា​នៃ​ឆ្នាំ​២០១០ ដែល​តែមាន​ភ្ញៀវ​សរុប ១៨.៨៧៥​នាក់ ភ្ញៀវ​បរទេស ៦៧៨ នាក់
   
តាម​ស្ថិតិ​របស់​មន្ទីរ ទេសច​រណ៍​បានឱ្យដឹងថា រយៈពេល​បួន​ថ្ងៃ (ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១១) នៅ​រមណីយដ្ឋាន​ទាំង ១៣ កន្លែង​មាន​ភ្ញៀវ​មកលេង​ចំនួន ៣៨.៧៦៩​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​ចំនួន ៣៨.០៥១​នាក់ និង ភ្ញៀវ​អន្តរជាតិ​ចំនួន ៧១៨​នាក់ ដោយ​ចំនួន​នេះ​មានការ​កើនឡើង ,០៥៣ ភាគរយ​បើ​ប្រៀ​ធៀប​នឹង​ឱកាស​ដូចគ្នា​នៃ​ឆ្នាំ​២០១០​។ កត្តា​ដែលនាំឱ្យ​ភ្ញៀវ​មានការ​កើនឡើង​ត្រូវបាន​មន្ត្រី​ទេសចរណ៍​អះអាងថា បញ្ហា​ការស្ថាបនា​ផ្លូវជាតិ​លេខ​៣​ជិត​សម្រេច​រួចរាល់​នោះ​ជា​មូលហេតុ​ បង្កលក្ខណៈ​ងាយស្រួល សម្រាប់​ភ្ញៀវ​ធ្វើដំណើរ​មកលេង​កម្សាន្ត​នា​ឆ្នាំនេះ ពិសេស​ចំពោះ​រមណីយដ្ឋាន​ភ្នំ​បូកគោ​ដែល​ការធ្វើ​ផ្លូវ​បានល្អ​រហូតដល់ ៩០ ភាគរយ​ទៅហើយនោះ ធ្វើឱ្យ​រមណីយដ្ឋាន​មួយ​នេះ​ទទួលភ្ញៀវ​បាន​រហូតដល់ ២៣.៦៨៤​នាក់ ក្នុងនោះ​ភ្ញៀវ​បរទេស​ចំនួន ៣៧០​នាក់ ។​

ទាក់ទិន​នឹង​ រមណីយដ្ឋាន​ភ្នំ​បូកគោ​នេះដែរ លោក យ៉ង ភី​រម្យ នាយក​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​ប្រាប់​ឱ្យដឹងថា អំឡុងពេល​បុណ្យចូលឆ្នាំ​ចិន​-វៀតណាម ភ្នំ​បូកគោ​មាន​រថយន្ត​តូចធំ​ឡើង​ទៅលេង​ចំនួន .២៥៧ គ្រឿង និង ម៉ូតូ​ជាង .២០០ គ្រឿង មនុស្ស ១៧ នាក់​ស្លាប់​និង​របួស ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​-វៀតណាម ។​

នាឱកាស​បុ​ណ​ចូលឆ្នាំ​ចិន -វៀតណាម​កន្លងទៅនេះ​នៅ​ទូទាំង​ខេត្តកំពត​មាន​មនុស្ស ៣​នាក់​បាត់​បង់ជីវិត និង ១៤​នាក់​រងរបួស ធ្ងន់​-ស្រាល ដោយ​មូលហេតុ​ដែលនាំឱ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ទាំងនោះ​បណ្តាលមកពី​ អ្នកបញ្ជា​យានយន្ត​សេព​គ្រឿង​ស្រវឹង ។​
លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថ្លាង ភី​រិ​ន ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១១ នេះ​ថា នាឱកាស​បុណ្យចូលឆ្នាំ​ចិន​-វៀតណាម​នេះ​នៅ​ទូទាំង​ខេត្ត​មាន​ករណី​ គ្រោះថ្នាក់​ចរាចរ​កើតឡើង​ចំនួន ៦​លើក បណ្តាលឱ្យ​មនុស្ស ៣​នាក់ (ស្រី​ម្នាក់​) បាត់បង់​ជីវិត , ៨​នាក់ (ស្រី​៣​នាក់​) រងរបួស​ធ្ងន់ និង ៦​នាក់ (ស្រី​ម្នាក់​) រងរបួស​ស្រាល មូលហេតុ​ដែលនាំឱ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរ​ទាំង​ប៉ុន្មាន​លើក​នេះ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ដាក់​ការបន្ទោស​លើ​អ្នី​ក​បញ្ជា​យានយន្ត​ក្រេប គ្រឿង​ស្រវឹង​មុនពេល​បើកបរ   លោក​បញ្ជាក់​ផងដែរ​ថា ចំនួន​គ្រោះថ្នាក់​នេះ​បើ​ប្រៀបធៀប​នឹង​ឱកាស​ដូចគ្នា​ក្នុង​ឆ្នាំមុន​មានការ ថយចុះ​ច្រើន​ដោយសារ​អ្នកប្រើប្រាស់​ផ្លូវ​សព្វថ្ងៃ​កាន់តែ​យល់​ច្បាប់​ ស្តីពី​ចរាចរ និង មានការ​អត់ឱន​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក

No comments:

CASINO





MOBILE MAGAZINE