About Me

THIS SITE IS UNDER CONSTRUCTION

Friday, June 17, 2011

កុមារខ្វះភាពកក់ក្ដៅអាចងាចរកអបាយមុខ

អ្នកស្រាវជ្រាវ​បានធ្វើការ​សិក្សា​ទៅលើ​កុមារ​ចំនួន​ជាង ៣.៥០០ នាក់ អាយុ​ពី ១១-១៤ ឆ្នាំ​ពី​សាលារៀន​ចំនួន ១៥ កន្លែង​នៅ​ភាគ​ឥសាន​ប្រទេស​អង់គ្លេស គេ​រកឃើញថា កុមារ​អាយុ ១៣ ឆ្នាំ ដែល​តែងតែ​ផឹក​ភេសជ្ជៈ​ដែលមាន​សមាសធាតុ​ផ្សំ​របស់​ជាតិ​ស្រវឹង តែងតែមាន​ឱកាស​មាន​ភេ​ទស​ម្ព័​ន​មិន​សម​នឹង​វ័យ ដោយ​ផឹក​កាន់តែច្រើន ឱកាស​មាន​ភេទ​សម្ព័ន្ធ​របស់​ពួកគេ គឺ​កាន់តែច្រើន​ដែរ ។​
ក្រៅពីនេះ អ្នកស្រាវជ្រាវ​ក៏បាន​សិក្សា​គ្របដណ្ដប់​ទៅលើ​អារម្មណ៍​របស់​កុមារ ដែល​ប្រើប្រាស់​ជីវិត​រស់នៅក្នុង​ផ្ទះ និង​សាលារៀន ដោយបាន​សាកសួរ​អារម្មណ៍​របស់​កុមារ ពាក់ព័ន្ធ​នឹង​ភាពកក់ក្ដៅ​នៅក្នុង​គ្រួសារ ទំនាក់ទំនង​ជាមួយ​ឪពុកម្តាយ​រួមទាំង​អារម្មណ៍​ដែល​ប្រើប្រាស់​ជីវិត​ក្នុង​សាលារៀន ទំនាក់ទំនង​ក្នុង​ការរៀន និង​ការបង្រៀន រវាង​គ្រូ​និង​សិស្ស និង​អារម្មណ៍​ចំពោះ​ច្បាប់ វិន័យ​ផ្សេងៗ​នៅក្នុង​សាលារៀន ។​
លទ្ធផល​បាន​បង្ហាញថា កុមារ​ដែល​មិន​ចូលចិត្ត​សាលារៀន មានឱកាស​ច្រើនជាង ២ ដង ក្នុងការ​មាន​ភេទ​សម្ព័ន្ធ​មិន​សម​នឹង​វ័យ និង​មាន​ទំនោរ​ក្លាយជា​អ្នក​ផឹក​យ៉ាង​ជោកជាំ ។ ក្រៅពីនេះ​គេ​រកឃើញថា កុមារ​ដែលជា​អ្នក​ផឹក និង​មាន​ភេទ​សម្ព័ន្ធ​មិន​សម​នឹង​វ័យ​បែបនេះ តែងតែ​ខ្វះ​ភាពកក់ក្ដៅ​ទាំង​ក្នុង​គ្រួសារ និង​ការប្រើប្រាស់​ជីវិត​នៅក្នុង​សាលារៀន ។ ដូច្នេះ​មូលដ្ឋានគ្រឹះ​សំខាន់​របស់​កុមារ គឺ​ការ​មាន​ក្រុមគ្រួសារ​ដ៏​កក់ក្ដៅ និង​ឋិត​ក្នុង​បរិយាកាស​សាលារៀន​ដ៏​សមស្រប ៕

No comments:

CASINO





MOBILE MAGAZINE