រមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំប្រុសភ្នំស្រីនិងការអភិវឌ្ឍន៍
ភ្នំស្រី Phnom Srei
ភ្នំប្រុស Phnom Pros
ភ្នំស្រី Phnom Srei
ភ្នំប្រុស Phnom Pros
ភ្នំប្រុសភ្នំស្រី ស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុក កំពង់សៀម ខេត្តកំពង់ចាម ។ ភ្នំទាំងពីរនេះនៅឃ្លាតពីគ្នាប្រមាណ ៥០០ម៉ែត្រនៅទិសពាយ័ព្យមានចម្ងាយ ៧ គីឡូម៉ែត្រពីក្រុងកំពង់ចាម ។ ភ្នំពីរនេះវាមានទំនាក់ទំនងនឹងរឿងព្រេងបុរសនិងស្ត្រីនាំគ្នាពួនដីឲ្យក្លាយភ្នំក្នុងពេលវេលាដំណាលគ្នា តាំងពីព្រលប់រហូតដក់ផ្កាយព្រឹករះ ហើយក្រុមណាពួនភ្នំបានខ្ពស់ជាងគឺជាអ្នកឈ្នះ រីឯអ្នកចាញ់ ជាអ្នកចូលស្តីដណ្តឹង តែទីបំផុតភាគីខាងស្ត្រីបានទទួលជោគជ័យ គឺតម្រូវឲ្យបុរសចូលស្តីដណ្តឹងនារីតាំងពីដើមរៀងមករហូតដល់សព្វថ្ងៃនេះ។ ទាក់ទងភ្នំប្រុសភ្នំស្រីនេះ មានរឿងព្រេងមួយដំណាលពីស្តេចស្រីមួយអង្គព្រះនាមស្រីអយុធ្យាសោយរាជ្យនៅនគរខ្មែរ។ ពេលព្រះនាងសោយរាជ្យគ្មានបុរសណាម្នាក់ហ៊ានដណ្តឹងស្រីៗយកធ្វើជាភរិយាឡើយ ម្លោះហើយទើបព្រះនាងរកដណ្តឹងបុរសដែលមានរូបសម្បត្តិល្អជាទីគាប់ព្រះហរទ័យមកធ្វើជាព្រះស្វាមី។ ចំណែកស្រីៗដែលនៅក្រោមព្រះរាជឱវាទព្រះនាងក៏ទៅដណ្តឹងប្រុសៗធ្វើជាប្តីតាមព្រះនាងដែរ។
ក្នុងរជ្ជកាលនោះគួរឲ្យវេទនាចំពោះស្រីខ្លះដែលមានរូបអន់ៗទៅរកដណ្តឹងប្រុសគេនាំគ្នាប្រកែកមិនព្រមទទួលពួកគេរើសតែស្រីណាដែលមានរូបសម្រស់ស្រស់ស្អាតទើបយកជាភរិយា។ ធ្វើដូច្នេះអស់មួយរាជ្យស្តេចស្រីអយុធ្យា។ លុះដល់រាជ្យស្តេចក្រោយៗមកទៀតពួកស្រីៗជំនុំគ្នាថា “ធ្វើបែបនេះដូចជាមិនសមសោះខ្លួនយើងជាស្រីដែលដើរទៅស្តីដណ្តឹងប្រុសធ្វើជាប្តីដូច្នេះ។ យើងនឹងធ្វើការភ្នាល់គ្នាជាមួយពួកប្រុសៗ គឺនាំគ្នាលើកដីចាក់ពូនជាភ្នំម្ខាងឲ្យបានមួយ។ បើខាងប្រុសៗចាញ់យើងត្រូវឲ្យប្រុសៗជាអ្នកមកស្តីដណ្តឹងយើងធ្វើជាប្រពន្ធវិញ”។ លុះគិតដូច្នេះហើយក័នាំគ្នាទៅបបូលពួកប្រុសៗលើកភ្នំចុះខសន្យាជាមួយគ្នាហើយពួកគេក៏បានចាត់មេកំណែនកេណ្ឌមនុស្សស្រីឲ្យបានច្រើន។ ចំណែកខាងបុរសក៏មាន
មេកំណែនប្រកាសប្រាប់ប្រុសៗជាច្រើននាក់ដែរ។ បន្ទាប់ពីប្រមូលគ្នាជាក្រុមហើយមេដឹកនាំខាងស្រីនិងខាងប្រុសនិយាយនិងគ្នាថា “យើងទាំងអស់គ្នាត្រូវជញ្ជូនដីធ្វើភ្នំចាប់ពីពេលព្រលប់រហូតដល់ផ្កាយព្រឹករះទើបឈប់”។ គិតព្រមគ្នាដូច្នេះហើយ ក៏នាំគ្នាចាប់ផ្តើមជញ្ជូនដី ខ្លះកាប់ដី ខ្លះទូល ខ្លះរែក ខ្លះសែង តាមបច្ចេកទេសរៀងៗខ្លួន។ រាត្រីកាលចូលមកដល់ខាងស្រីៗបានជញ្ជូនដីអស់វេលាជាច្រើនម៉ោងក៏ប្រើវិធីមួយ គឺនាំគ្នាបង្ហូតគោមតូចមួយយ៉ាងខ្ពស់នៅជ្រុងឦសាន។ ចំណែកខាងប្រុសៗក្រឡេកឃើញស្មានតែផ្កាយព្រឹករះមែន ក៏បបួលគ្នាឈប់ធ្វើការនាំគ្នានិន្ទ្រាលក់អស់គ្មានសល់ម្នាក់។ រីឯខាងស្រីៗនាំគ្នាបន្តលើកដីដរាបដល់ផ្កាយព្រឹកមែនទែនរះទើបឈប់។ ដល់មាន់រងាវកឺតពូកប្រុសៗក៏ភ្ញាក់ឡើងឃើញផ្កាយព្រឹករះក៏លាន់មាត់ថា “ពួកយើងទាំងអស់គ្នាខុសហើយ ផ្កាយព្រឹកទើបតែនឹងរះទេ!” ហើយនាំគ្នាក្រឡេកមើលទៅភ្នំស្រីៗមានទំហំខ្ពស់ជាងភ្នំរបស់ខ្លួន ក៏មានសេចក្តីអៀនខ្មាសដោយចាញ់ល្បិចកលស្រីៗ។ ចាប់តាំងពីពេលនោះមក ប្រុសៗចូលទៅស្តីដណ្តឹងស្រីៗធ្វើជាភរិយាតរៀងមករហូតដល់សព្វថ្ងៃនេះ។
ការអធិប្បាយរឿងព្រេងភ្នំប្រុសភ្នំស្រីដោយយ៉ៗខ្លីៗត្រឹមនេះ យើងសូមនាំអារម្មណ៍អស់លោកអ្នកទៅទស្សនានិងការអភិវឌ្ឍន៍ក៏ដូចជាសមិទ្ធផលនានានៅក្នុងទីតាំប្រវត្តិសាស្ត្រ ទំនៀមទំលាប់បុរសចូលស្តីដណ្តឹងស្ត្រី ដែលអាជ្ញាធរគ្រប់ជាន់ថ្នាក់ រួមគ្នាស្ថាបនា កសាងប្រែក្លាយទៅជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រក្នុងចំណោមរមណីយដ្ឋានជាច្រើនទៀតរបស់ខេត្តកំពង់ចាមដែលមានមនុស្សរស់កុះករ។
ភ្នំប្រុស: នៅទន្ទឹមនឹងរូបចំលាក់សត្វហង្សជាន់ផែនដីយើងប្រទះឃើញខ្លោងទ្វារដ៏ប្រណិតមួយដែលប្រកបដោយក្បូរក្បាច់រចនាឥតខ្ចោះ គឺជាច្រកឡើងទៅកាន់ភ្នំប្រុស ឬ ភ្នំសុវណ្ណគិរីរតនៈជាមួយផ្លូវឡើងក្រាលកៅស៊ូអមដោយបង្កាន់ដៃរូប ពស់នាគរាជមានចម្ងាយប្រមាណ ៣០០ ម៉ែត្រ។ នៅលើផ្លូវនេះយានយន្តគ្រប់ប្រភេទអាចធ្វើដំណើរឡើងទៅលើកំពូលភ្នំបាន។ ប៉ុន្តែចូរប្រយ័ត្នសត្វស្វាខាំប្រសិនបើនាំកូនចៅទៅលេងជាមួយ គឺកុំឱ្យពួកគេដើរ ឬ ទៅលេងជិតស្វាទាំងនោះ។ ព្រោះពួកវាភាគច្រើនជាស្វាដែលគេចិញ្ចឹមបង្ក្រាបលែងបានក៏យកវាមកលែងចោល។
លោក ប៉ុល ចន ប្រធានគណៈកម្មការវត្តបានឱ្យដឹងថា សមិទ្ធផលស្ទើរតែទាំងអស់ដែលយើងបានឃើញនា ពេលនេះសុទ្ធតែបានកកើតឡើងនៅក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ។ ពិសេសផ្លូវឡើងក្រាលកៅស៊ូ
និង ខ្លោង ទ្វារពីមុនគ្មាន គឺគ្រាន់តែជាផ្លូវលំធ្វើដំណើរដោយថ្មើជើងឡើងយ៉ាងលំបាក។ អ្វីដែលនៅសល់មកទល់សព្វថ្ងៃមានថ្មផ្តែរសតវត្សរ៏ទី៦-៧ និងថ្មបាយក្រៀមសតវត្សរ៏ទី១០-១១ ប៉ុន្មានបន្ទះបានរក្សាទុកនៅលើកំពូលភ្នំប្រុស។ ចេតិយបុរាណកម្ពស់ ៣៣ ម៉ែត្រ ដែលបានសង់ឡើងតាំងពីកើតវត្តនេះដំបូងនៅឆ្នាំ១៩១៨ មានព្រះនាមចៅអធិការវត្ត កែវ សូ ។ នៅលើកំពូលចេតិយនោះមានតម្កល់សុទ្ធប៉ុនផ្លែរត្រយូងចេកដែលនាំឱ្យវត្តនេះមានឈ្មោះ “សុវណ្ណគិរីរតន” ឬ វត្តភ្នំប្រុស។ ប៉ុន្តែចេតិយនេះបានត្រូវបំផ្លាញបែកបាក់ទាំងស្រុងនៅក្នុងរបបប៉ុលពតនាឆ្នាំ១៩៧៧។ ចំណែកចេតិយដែលសង់ចំកន្លែងដែលខ្ពស់ជាងមុន ៣ម៉ែត្រនេះគឺសង់នៅក្រោយឆ្នាំ១៩៧៩ ទាំងអស់ គឺសង់នៅឆ្នាំ២០០៣ ដែលមានការជួយឧបត្ថម្ភពីលោក មុត ខៀវ និង ភរិយារបស់គាត់។
បន្ទាប់ពីបញ្ចប់ការទស្សនាទេសភាព និង ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធលើកំពូលភ្នំសុវណ្ណគិរីរតន ឬ ភ្នំប្រុស បន្តដំណើរទស្សនាទៀត គឺ យើងអាចធ្វើដំណើរដោយថ្មើជើងចុះតាមកាំជណ្តើរក៏បាន ឬ ក៏ធ្វើដំណើរតាម យានយន្តចុះតាមផ្លូវឡើងមកវិញក៏បានយើងនឹងឃើញផ្លូវលំមួយបត់ទៅខាងឆ្វេងតាមជើងភ្នំប្រុស នឹងឃើញមានសមិទ្ធផលជាច្រើនគួរជាទីគយគន់ និង គោរពប្រណិប័តន៍មានសួនច្បារព័ទ្ធជុំវិញបណ្ណាល័យដែលមានកំពូលរូបព្រហ្មមុខបួន រូបព្រះអង្គគង់ ...ជាដើម។
លោកប្រធានគណៈកម្មការវត្តបានបន្តថា សមិទ្ធផលដ៏វិចិត្រទាំងអស់នៅកន្លែងបរិវាសកម្ម ហៅសមាធិដ្ឋានដែលយើងឃើញសព្វថ្ងៃនេះក៏ទើបបានកសាងថ្មីស្ទើរទាំងស្រុងក្រោមការជួយឧបត្ថម្ភដោយ ផ្ទាល់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោកជំទាវ ព្រមទាំងសប្បុរសជនមួយចំនួនទៀត ។ សមាធិដ្ឋានបានចាប់ផ្តើមសាងសង់ដំបូងនៅឆ្នាំ១៩៥២ ដោយលោក អុង ឃឹម ដែលមានស្រុកកំណើតនៅកោះ ប៉ែនស្រុកកំពង់សៀម។ ប៉ុន្តែសមិទ្ធិផលកាលពីសម័យនោះបានត្រូវបាត់បែកស្ទើរទាំងអស់ គឺនៅសល់តែកន្លែងសមាធិដ្ឋានមួយខ្នងប៉ុណ្ណោះ។
ភ្នំស្រី: ស្ថិតនៅទិសឦសាននៅលើកំណាត់ផ្លូវលំដែលមានចម្ងាយប្រមាណ ៥០០ ម៉ែត្រពីភ្នំប្រុសយើងនឹងមើលឃើញកំពូលភ្នំស្រីមានកម្ពស់ខ្ពស់ជាងភ្នំប្រុស។ ក្នុងដំណើរថ្មើជើងតាមជណ្តើរចំនួន ២១៧ កាំ និងក៏មានបង្កាន់ដៃរូបនាគអមសងខាងដែរ។ នៅលើភ្នំមួយនេះក៏មិនខុសពីភ្នំប្រុសនោះដែរ គឺមានសំណង់ជាសមិទ្ធផលច្រើនស្អេកស្អះនៅលាយឡំសំណង់មួយចំនួនមិនទាន់សង់រួចរាល់។
លោកតា ធុច ស្រឿង អាយុ ៧១ឆ្នាំ ជាសមាជិកគណៈកម្មការម្នាក់ដែលគ្រប់គ្រងភ្នំស្រីបានមានប្រសាសន៍ថា ក្រៅពីសមិទ្ធផលទើបបានសង់ថ្មីក្រោមការជួយឧបត្ថម្ភរបស់សប្បុរសជនសុទ្ធតែមានសរសេរឈ្មោះ និង កំពុងសង់មិនទាន់ហើយដោយសារអស់ថវិកានេះ គឺនៅមានសល់សំណង់ចាស់មានវិហារមួយខ្នងដែលសង់នៅចន្លោះឆ្នាំ១៩៥៦-១៩៥៧ និងចេតិយខាងក្រោយវិហារមានអាយុប្រហែល ២.០០០ឆ្នាំ។ ប៉ុន្តែសំណង់ដ៏ ចំណាស់ទាំងអស់ត្រូវបានជួសជុលជាអន្លើៗទើបបាននៅគង់វង្សដល់សព្វថ្ងៃ។ លោកតាបន្តថា ភ្នំស្រីមានកម្ពស់ប្រហែលជាង ១១០ ម៉ែត្រ ឡើងតាមកាំជណ្តើរចំនួន ២១៧ កាំនេះតែមួយគត់ គឺគ្មានផ្លូវផ្សេងទេ។
លោក ស្រី កានឿន ប្រធានមន្ទីរធម្មការ និង សាសនាខេត្តកំពង់ចាមបានឱ្យដឹងដែរថា អាជ្ញាធរខេត្តកំពង់ចាម លោក ហ៊ុន ណេង មានគម្រោងអភិវឌ្ឍន៍ និង ប្រែក្លាយភ្នំប្រុស ភ្នំស្រីឱ្យទៅជាតំបន់រមណីយដ្ឋាន ប្រវត្តិសាស្ត្រដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកកម្សាន្តខេត្តកំពង់ចាមកាន់តែច្រើនថែមទៀត៕

No comments:
Post a Comment