ប្រាសាទបាគងមានទីតាំងស្ថិតនៅភូមិរលួសនៃឃុំគូ។ ភាគខាងកើតគឺជាច្រកចេញចូល មានព្រះវិហារសម័យទំនើបមួយ ស្ថិតនៅខាងស្តាំដៃនៃច្រកទ្វារចូលទិសខាងកើត ទៅកាន់ប្រាសាទបាគង។
ប្រាសាទបាគងត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី៩ (ឆ្នាំ៨៨១) ដោយព្រះបាទឥទ្ទ្រវរ្ម័នទី១ ដែលឧទ្ទិសទៅដល់ព្រះសិវៈ (ហិណ្ឌូ) ដែលយកលំនាំតាមរចនាបទសិល្បៈព្រះគូ។ ត្រូវបានស្ថាបនាឡើងនៅលើភ្នំ ហ៊ុំព័ទ្ធក្នុងតំបន់ដែលមានរាងចតុកោណកែង ដោយជញ្ជាំងរបងចំនួនពីរជាន់ មានមូលដ្ឋានបាតក្រាមរាងការ៉េ ដែលមានប្រាំជាន់៖ ជាន់ទី១ ឬ ផ្នែកខាងក្រៅ- ជាតំបន់ដែលត្រូវបានហ៊ុំព័ទ្ធជុំវិញដោយ (មិនមែននៅលើផ្លង់) (៩០០ និង ៧០០ ម៉ែត្រ ឬ ២,៩៥៣ និង ២,២៩៧ ហ្វីត ) ស្នាមភ្លោះដែលមានខឿន និង ផ្លូវដើរកាត់ទឹកបួនជ្រុង ដែលត្រូវបានខ័ណ្ឌចែកដោយបង្កាន់ដៃ ជាន់ទី២- ជាវាំងចំណារតូចជាងមុន មានប៉មច្រកចូលធ្វើពីថ្មភក់ និងថ្មបាយក្រៀម នៅចំផ្នែកកណ្តាលផ្នែកនីមួយៗនៃជញ្ជាំង។ នៅផ្នែកខាងក្នុងវាំងចំណារទីមួយមានប៉មចំនួន២២។
បន្ទាប់ពីបានឆ្លងកាត់ប៉មច្រកចូលនៅទិសខាងកើត គេត្រូវធ្វើដំណើរតាមផ្លូវឆ្លងទឹកដែលត្រូវបានតាក់តែងដោយពស់ល្បាលប្រាំបីកាត់តាមស្នាមភ្លោះ។
សាលច្រកចូលនៅផ្នែកម្ខាងៗសណ្តូកស្របទៅនឹងជញ្ជាំងទិសខាងកើត។ សាលទាំងនោះប្រហែលជាទីកន្លែងឈប់សម្រាកសម្រាប់អ្នកទេសចរ។ អគាររាងការ៉េដែលកសាងពីថ្មចំនួនពីរនៅជ្រុងប៉ែកឦសាន និងអាគ្នយ៍ ត្រូវបានកត់សម្គាល់ដោយជួរនៃរន្ធមូលៗ និងទីចំហនៅភាគខាងលិច។ ចន្លោះរន្ធនៅក្នុងបំពង់ផ្សែងសបញ្ជាក់ឲ្យឃើញថា អគារទាំងពីរនេះបម្រើឲ្យឈាបនដ្ឋានបូជាសព។ កាលពីដើមមានប្រភេទឈាបនដ្ឋានបែបនេះមួយ នៅជ្រុងទិសពាយ័ព្យ និងនិរតី ប៉ុន្តែបច្ចុប្បន្នអគារទាំងនេះត្រូវបានបំផ្លាញទាំងស្រុង។ នៅជ្រុងនីមួយៗនៃផ្លូវដើរកាត់ទឹកផុតពីសាលច្រកចូលបន្តិច មានអគាររាងការ៉េចំនួនពីរដែលមានទ្វារបួន។ ចំណែកឯសិលាចារិកនៃប្រាសាទត្រូវបានប្រទះឃើញនៅក្នុងតួប្រាសាទមួយផ្នែកខាងស្តាំដៃ។
ចេញឆ្ងាយពីផ្លូវដើរកាត់ទឹកមានអគារទ្រវែងធ្វើពីថ្មភក់ពីរស្ថិតនៅសងខាង ដែលបើកចំហទៅកាន់ផ្លូវដើរកាត់ទឹក អគារទាំងនេះប្រហែលធ្លាប់ជាឃ្លាំងផ្ទុកឥវ៉ាន់ ឬជាបណ្ណាល័យ។ នៅប៉ែកខាងជើង និងខាងត្បូងនៃឃ្លាំងឥវ៉ាន់មានប៉មការពាររាងការ៉េកសាងពីថ្មចំនួនមួយ មានប៉មការពារចំនួនពីរៗបន្ថែមទៀតនៅចំផ្នែកកណ្តាល វេទិកាដែលសរុបមានចំនួនប្រាំបី នៅលើប៉មទាំងអស់ត្រូវបានតាក់តែងឡើងដោយឥដ្ឋដែលមានបិទទ្រនាប់កំបោរសយ៉ាងក្រាស់។ ប៉មដែលមានទ្វារមួយបើកចំហទៅទិសខាងកើត និងទ្វារបញ្ឆោតបី មានជណ្តើរនៅប៉ែកនីមួយៗ ដែលមានតាក់តែងដោយតោក្រាបនៅបាតក្រោម។
ទ្វារទៅកាន់ទិសខាងកើតនៃវេទិកាមានលក្ខណៈយ៉ាងអស្ចារ្យដែលធ្វើរឡើងពីថ្មភក់ពីរជាន់ ច្រកទ្វារចូល និងទ្វារបញ្ឆោតត្រូវបានកាត់ជាលក្ខណៈថ្មភក់មួយជាន់ លំអរក្បាច់នៅលើទ្វារបញ្ឆោតមានលក្ខណៈល្អស្អាតបំផុត ជាពិសេសក្បាច់ដែលនៅលើប៉មផ្នែកខាងស្តាំជួរខាងមុខ ជាទ្វារបញ្ឆោតដែលមានបង្កាន់ដៃយ៉ាងល្អវិសេស។ ជ្រុងនៃប៉មត្រូវបានតុបតែងដោយអ្នកថែការពារប្រុសស្រី នៅខាងក្នុងអង្កែ (លុងជញ្ជាំង)។
ដំរីទំហំខ្នាតតូចតម្រៀបគ្នាជាជួរ តាមជ្រុងនៃជាន់ទីបីបាតខាងក្រោម នៅជាន់ទីបួនត្រូវបានសម្គាល់ដោយប៉មតូចៗដែលធ្វើពីថ្មភក់ចំនួនដប់ពីរ។ ជាន់ទីប្រាំត្រូវបានបង្កើតឡើងដោយក្បាច់សូនរូប ជាមួយនឹងចម្លាក់មនុស្សលើជាយជញ្ជាំង (ដែលអាចមើលឃើញដោយភ្នែកទទេ) ហើយចម្លាក់ដែលនៅទិសខាងកើតមានទ្រង់ទ្រាយល្អជាងគេបំផុត៕

No comments:
Post a Comment