ទោះបីថាសត្វស្លាបខុសគ្នាឆ្ងាយពីមនុស្សយើងយ៉ាងណាក៏ដោយ ប៉ុន្តែមានសត្វស្លាបមួយចំនួនមានភាពវៃឆ្លាតអាចយល់និងចេះនិយាយភាសាមនុស្សបានរហូតរាប់ពាន់ពាក្យ ។ មានសត្វស្លាបតែមួយចំនួនតូចប៉ុណ្ណោះដែលមានសមត្ថភាពអាចនិយាយបានគឺសេកសម្បុរប្រផេះមកពីទ្វីបអាហ្វ្រិក សេកប្រភេទនេះមានរង្វង់ក និងសារិកាកែវវង (សារិកាភ្នំ)
យើងធ្លាប់ឮគេនិយាយថាទាល់តែយកចិញ្ចៀនកោសអណ្តាតសេកនោះទើបវាអាចនិយាយបាននេះគឺជាការពុំពិតទាល់តែសោះពាក្យនេះគឺសំដៅចំពោះន័យថាដើម្បីឲ្យសត្វវាអាចនិយាយបាន យើងត្រូវរកវិធីបង្ហាត់វាឲ្យបានហ្មត់ហ្មងបំផុត មិនមែនត្រូវយកចិញ្ចៀនទៅកោសអណ្តាតវានោះទេ គឺជាការយល់ច្រឡំមួយ ។
សព្វថ្ងៃនេះមានបណ្តាក្រុមហ៊ុនមួយចំនួនបានប្រកបរបបង្ហាត់ពូជសេក សារិកា សំរាប់លក់ឲ្យអ្នកដែលមានបំណងទិញយកទៅចិញ្ចឹមជាការកំសាន្ត ដូចជានៅប្រទេសភូមា ថៃជាដើម ។
សត្វទាំងនោះមិនមែនត្រូវបានគេចាប់មកពីព្រៃទេ គឺគេនាំចូលពូជមកពីប្រទេសផ្សេងដូចជា ភូមា, លាវ ជាដើម នៅប្រទេសកម្ពុជាយើងសត្វសារិកាភ្នំនៅមានដែរ តែមិនមានចំនួនច្រើនទេ ហើយពិបាករកផង ។ សព្វថ្ងៃនេះគេនិយមចិញ្ចឹមសារិកាភ្នំ (មើលរូប) ដែលមានរូបរាងស្រឡូន សង្ហារ មានដុះសិរពណ៌លឿងនៅក្រោយ ក និងនៅសងខាង ក ។
បើយើងមានបំណងចិញ្ចឹមសត្វទាំងនេះ និងបង្ហាត់ឲ្យវាចេះនិយាយគួរតែទិញពេលវានៅតូចៗ មិនត្រូវទិញពេលវាធំហើយនោះទេ បើអាចទិញបានញីឈ្មោលនោះទើបជាការប្រសើរ ។យើងអាចប្រើវិធីបង្ហាត់វាច្រើនយ៉ាងឯវិធីដែលល្អបំផុតនោះគឺការចាក់សម្លេងតាមកាសែត ឬ ជាពាក្យនិយាយឲ្យវាធ្វើត្រាប់តាមបាន ។រឿងសំខាន់ជាងគេគឺត្រូវឲ្យវាស្គាល់ពីឈ្មោះរបស់វាឲ្យច្បាស់និងអាចឲ្យវាឆ្លើយតបមកវិញ។
No comments:
Post a Comment