ភ្ញៀវទេសចរណ៍អាចធ្វើដំណើរដោយយានយន្តគ្រប់ប្រភេទតាមផ្លូវជាតិលេខ ៥៧ ដែលក្រាលកៅស៊ូយ៉ាងស្អាតឆ្ពោះទៅកាន់ខេត្តប៉ៃលិន ក្នុងចម្ងាយផ្លូវប្រមាណ ៣៤,៦ គីទ្បូម៉ែត្រពីទីរួមខេត្តបាត់ដំបង នឹងបានទៅដល់ស្រុករតនមណ្ឌលរួចបត់ឆ្វេងធ្វើដំណេរីប្រមាណជា ៨,៣ គីទ្បូម៉ែត្របន្តទៀត អស់លោកអ្នកទៅដល់រមណីយដ្ឋានដ៍ស្រស់ត្រកាលមួយមានឈ្មោះថា រមណីយដ្ឋានកោះស្នេហ៍ ដែលស្ថិតក្នុងភូមិស្វាយជួរ ឃុំអណ្តែកហែប ស្រុករតនមណ្ឌល។
លោកសំ សៀក អភិបាលស្រុករតនមណ្ឌលបានឱ្យដឹងថា រមណីយដ្ឋានកោះស្នេហ៍មិនទាន់មានការអភិវឌ្ឍន៍ពីផ្នែកឯកជន ឬ ក៍ស្ថាប័នជំនាញទេសចរណ៍ទេ។ ប៉ុន្តែចំពោះអ្នកដែលស្គាល់គេតែងតែនាំគ្រួសារ ឬ គូស្នេហ៍ថ្មីថ្មោងទៅលេងកំសាន្តមិនដែលដាច់ ពិសេសនៅរដូវបុណ្យទានធំៗដូចជា បុណ្យចូលឆ្នាំចិន និង បុណ្យចូលឆ្នាំខ្មែរ ដែលងាយស្រួលធ្វើដំណើរ ព្រោះជារដូវប្រាំង។ បើរដូវវស្សាពិបាកធ្វើដំណើរបន្តិច ដោយបែកភក់ ព្រោះជាផ្លូវលំមួយកំណាត់ និង ផ្លូវស្រែមួយកំណាត់។
រមណីយដ្ឋាននេះមានទេសភាពស្រស់ស្អាត មានអាកាសធាតុត្រជាក់ ខ្យល់អាកាសបរិសុទ្ធ ពិសេសទៅទៀត គឺមានទឹកស្ទឹងសម្រាប់ហែលលេងយ៉ាងសប្បាយរីករាយជាមួយគូស្នេហ៍ ក្រុមគ្រួសារនៅពេលសម្រាកពីការនឿយហត់។
លោកម៉ក់ ស៊ីនណារ៉ា អនុប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា តំបន់ទេសចរណ៍នៅខេត្តបាត់ដំបងត្រូវបានបែងចែកជា ៧ ប្រភេទផ្សេងៗគ្នាទៅតាមទីតាំងក្នុងស្រុកនីមួយៗដូចជា ទី១- ប្រភេទរមណីយដ្ឋានបាសាទបុរាណមាន ៤ , ទី២- ប្រភេទវត្តបុរាណមាន ៧, ទី៣- ប្រភេទភូមិទេសចរណ៍វប្បធម៌មាន ១, ទី៤- ប្រភេទសារមន្ទីរមាន ១, ទី៥- ប្រភេទភ្នំ ឬ ល្អាងមាន៩, ទី៦- ប្រភេទរមណីយដ្ឋានធម្មជាតិមាន១៦ និង ទី៧- ប្រភេទតំបន់លិចទឹកបឹងទន្លេសាបមាន ១ សរុបទាំងអស់មាន ៣៩ កន្លែង។
ចំណែករមណីយដ្ឋានកោះស្នេហ៍ គឺជាប្រភេទរមណីយដ្ឋានធម្មជាតិមានភាពល្បីល្បាញសម្រាប់ការដើរលេងកម្សាន្តនៅពេលបុណ្យទានធំៗដូចជា បុណ្យចូលឆ្នាំចិន ចូលឆ្នាំខ្មែរ ជាដើម ព្រោះវាជារមណីយដ្ឋានដែលផ្តល់នូវភាពងាយស្រួលសម្រាប់ការកំសាន្តលំហែកាយងូតទឹកលេង និង ស្រូបយកខ្យល់អាកាសបរិសុទ្ធ វាកើតទ្បើងពីធម្មជាតិស្របតាមមាត់ស្ទឹងសង្កែ។
បច្ចុប្បន្នរមណីយដ្ឋាននេះត្រូវបានគ្រប់គ្រងដោយម្ចាស់ចំការម្នាក់ឈ្មោះទេស ហេង។
លោកម៉ក់ ស៊ីនណារ៉ា បានបន្តថា រមណីយដ្ឋានកោះស្នេហ៍ជាកន្លែងកំសាន្តដែលមានលក្ខណៈល្អប្រសើរ ដោយមានដើមឈើធំៗជាច្រើនដុះប្របតាមមាត់ស្ទឹងបានជាម្លប់ត្រឈឹងត្រឈៃសម្រាប់ការសម្រាកកាយ មានទីតាំងធំទូលាយ មានថ្មគ្រួស និង មានផ្ទៃទឹកដ៍ស្រស់ស្អាត គួរជាទីគយគន់។ លើសពីនេះទៅទៀតវាមានគុម្ពព្រិចដុះលាយទ្បំជាមួយរុក្ខជាតិផ្សេងៗស្របតាមមាត់ស្ទឹងផងដែរ។
ចំណែកលោកតន់ ប៊ុនរឿន នាយកមន្ទីរទេសចរណ៍បានបញ្ជាក់ថា មន្ទីរជំនាញមានផែនការ ៣ យ៉ាង គឺ ទី១- ការការពារធនធានទឹកដែលមានស្រាប់ ការពារថ្មដែលដុះនៅក្នុងបាតស្ទឹង ការពារធនធានធម្មជាតិ ព្រៃឈើនិងថែរក្សាសោភ័ណភាពនិងអានាម័យ។ ទី២- ការហាមឃាត់មិនឱ្យចោលសម្រាមពាសវាលពាសកាល ហាមដុតព្រៃនៅរដូវប្រាំង ហាមបង្ហូរទឹកកខ្វក់ចូលក្នុងស្ទឹង ហាមសាងសង់សំណង់
ផ្សេងៗដោយគ្មានការអនុញ្ញាត ហាមទន្ទ្រានយកដីរមណីយដ្ឋានិងហាមការបរបាញ់សត្វនិង ទី៣- ការកែលំអដោយត្រូវនាំគ្នាដាំដើមឈើបន្ថែមសម្រាប់ជាម្លប់ និង ដាក់ស្លាកឈ្មោះដើមឈើនីមួយៗ ពង្រីកកន្លែងដាក់រថយន្តនិងម៉ូតូឱ្យរៀបរយល្អនិងធ្វើកាំជណ្តើរចុះទៅលេងទឹកឱ្យមានសុវត្ថិភាពដល់ភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ៕

No comments:
Post a Comment