សេកសក គឺជាឈ្មោះរមណីយដ្ឋានធម្មជាតិមួយក្នុងចំណោមរមណីយដ្ឋានជាច្រើន ស្ថិតក្នុងស្រុករតនមណ្ឌល ដែលភ្ញៀវទៅលេងកំសាន្តម្តងហើយមិនអាចបំភ្លេចបាន ហើយចង់ទៅកំសាន្តម្តងទៀត។
រមណីយដ្ឋានសេកសកភ្ញៀវអាចធ្វើដំណើរយ៉ាងស្រួលតាមផ្លូវជាតិលេខ ៥៧ ដែលចាក់ក្រាលកៅស៊ូរាបស្មើមានចម្ងាយពីទីរួមខេត្តបាត់ដំបងប្រមាណ ៥៤,៥៦ គីទ្បូម៉ែត្រ។ ពេលទៅដល់រង្វង់មូលភូមិភ្ជាវ ឃុំ
ត្រែង ស្រុករតនមណ្ឌល រួចបត់ឆ្វេងចូលតាមផ្លូវក្រាលកៅស៊ូទៅក្នុងប្រមាណ ៨,២ គីទ្បូម៉ែត្រ នឹងបានឃើញស្លាកសញ្ញាដាក់ថាស្វាគមន៍រមណីយដ្ឋាន សេកសក។
លោកផាត់ ណារុន អភិបាលរងស្រុករតនមណ្ឌលបានបញ្ជាក់ថា រមណីយដ្ឋានបរិស្ថានធម្មជាតិ សេកសក ស្ថិតក្នុងភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ។ នៅក្នុងស្រុករបស់លោកមានរមណីយដ្ឋានជាច្រើនសម្រាប់បម្រើឱ្យការកំសាន្ត ដល់ភ្ញៀវទេសចរណ៍ជាតិនិង អន្តរជាតិ។ ដោយទ្បែកនៅស្រុករតនមណ្ឌលមានរមណីយដ្ឋានចំនួន ៦ មានរមណីយដ្ឋានធម្មជាតិ ពពុះពេជ្រចិន្តា, រមណីយដ្ឋានធម្មជាតិ ជ្រលងបុព្វតា, រមណីយដ្ឋានធម្មជាតិ កោះស្នេហ៍, រមណីយដ្ឋានធម្មជាតិ សេកសក, ល្អាងភ្នំបាដាក និង ល្អាងទាក់ទ្រាំង ។
រៀងរាល់ឆ្នាំមិនថាជាថ្ងៃបុណ្យជាតិ ឬ ថ្ងៃឈប់សម្រាកទេ គេសង្កេតឃើញមានភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិមកលេងកំសាន្តនៅរមណីយដ្ឋានទាំង ៦ នេះមិនសូវលោះទេ គ្រាន់តែមានចំនួនច្រើន ឬ តិច។ ពិសេសនៅឱកាសបុណ្យទានធំៗដូចជា បុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំចិន ចូលឆ្នាំខ្មែរ ...ជាដើម គឺមានភ្ញៀវមកលេងកំសាន្តរាប់ម៉ឺនរាប់សែននាក់ជាហេតុធ្វើឱ្យ ស្ទះចរាចរណ៍ជាញឹកញាប់ ទោះបីជាមានការអន្តរាគមន៍ពីសមត្ថកិច្ចក៍ដោយ។
លោកម៉ក់ ស៊ីនណារ៉ា អនុប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា រមណីយដ្ឋាន សេកសក នេះបានមកពីឈ្មោះម្យ៉ាងដែលពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា គឺសត្វសេក។ សត្វនេះ វាមានពណ៌ប្លែកពីគេដោយនៅត្រង់កវាមានពណ៌ ស ដូចនេះហើយទើបប្រជាពលរដ្ឋតែងតែហៅសត្វនេះថា សេកស ក។ រហូតមកដល់សព្វថ្ងៃនេះបានក្លាយទៅជា សេកសក។ លើសពីនេទៅទៀតដោយសារតែភាពល្បីល្បាញនៃតំបន់រមណីយដ្ឋាននេះ បទចម្រៀងជាច្រើនបទក៍បានតែងនិពន្ធរៀបរាប់ពីតំបន់នេះ ដែលច្រៀងដោយអ្នកចម្រៀងល្បីឈ្មោះនៅក្នុងអំទ្បុងទសវត្សរ៍ឆ្នាំ១៩៦០ ។ ហើយបច្ចុប្បន្នរមណីយដ្ឋានស្ថិតនៅក្រោមការវិនិយោគរបស់ក្រុមហ៊ុនឯកជន មួយ។ នៅទីនេះមានទឹកធ្លាក់ថ្លាឆ្វង់នៅក្នុងរដូវវស្សា និង រដូវប្រាំងព្រមទាំងមានផ្ទាំងថ្មធំៗដុះនៅក្នុងទឹក ដែលមានសណ្ឋានដីរាបស្មើ ទីធ្លាធំទូលាយ មានសួនសិប្បនិម្មិត ព្រៃឬស្សី និង មានតូបតូចៗជាច្រើន ដែលសាងសង់ទ្បើងសម្រាប់ឱ្យភ្ញៀវជួលសម្រាកកាយជួបជុំគ្រួសារ មានកំពង់ទឹកច្រើនកន្លែង មានចំណតរថយន្ត ម៉ូតូធំទូលាយនិងផ្លូវចេញ ចូលដាច់ដោយទ្បែកពីគ្នា។
លោកម៉ក់ ស៊ីនណារ៉ា បានបន្តថា រមណីយដ្ឋានបរិស្ថានធម្មជាតិសេកសកមានលក្ខណៈពិសេសដូចជា ព្រៃដុះក្រាស់ដែលផ្តល់ម្លប់ ដល់ភ្ញៀវទេសចរណ៍។ក្រៅពីនេះនៅមានការរៀបចំកែលំអសោភ័ណភាពសម្រាប់ឱ្យ កូនចៅភ្ញៀវមកលេងកសាន្ត ដូចជា រៀបចំកន្លែងថ្មីៗ ជាច្រើនមានស្រះសម្រាប់ចែវទូកលេង មានប៉េដាទ្បូជិះ និង មានរូបសំណាកជាច្រើនសម្រាប់ទាក់ទាញភៀវទេសចរណ៍មានព្រៃដុះរ៉បមាត់ ស្ទឹងបានផ្តល់នូវទស្សនីយភាពយ៉ាងល្អប្រពៃ។ ភ្ញៀវទេសចរណ៍អាចងូតទឹកលេងកំសាន្តនៅទីនេះយ៉ាងត្រជាក់ចិត្ត និង ស្រូបយកខ្យល់អាកាសបរិសុទ្ធ ព្រមទាំងមានជណ្តើរបេតុងសមាប់ចុះទៅលេងទឹកទៀតផង។
លោកតន់ ប៊ុនរឿន នាយកមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា មន្ទីរមានផែនការការពារព្រៃឈើ សត្វព្រៃដែលមាននៅទីនេះរក្សាផ្ទាំងថ្មនៅក្នុងស្ទឹង ដើម្បីធ្វើឱ្យសោភ័ណភាពកាន់តែស្រស់បំព្រងជាពិសេសសំអាតបរិស្ថាននិង អានាម័យ។ ហាមឃាត់ការចោលសម្រាមចូលទៅក្នុងទឹកស្ទឹង ហាមមិនឱ្យសាងសង់សំណង់អនាធិបតេយ្យនៅតាមមាត់ស្ទឹងនិងការទន្ទ្រានយក ដីរមណីយដ្ឋានធ្វើជាកម្មសិទ្ធ។ ក្រៅពីនេះត្រូវយកចិត្តទុកដាក់ពង្រីកផ្លូវចូលទៅរមណីយដ្ឋានឱ្យបានធំ ទូលាយ រៀបចំតូបអង្គុយ ឬ ដេកលេងលំហែកាយបន្ថែមទៀតនិងអាហាដ្ឋានដែលមានលក្ខណៈជារចនាបថខ្មែរ រៀបចំដាក់ធុងសម្រាមនិងប្រព័ន្ធអានាម័យ សំអាតច្រាំងតាមមាត់ស្ទឹងឱ្យមានសោភ័ណភាព គួរបង្កើតផ្ទះសំណាក់សម្រាប់ការលំហែកាយជាលក្ខណៈគ្រួសារ និង ដាំដើមឈើបន្ថែមសម្រាប់ជាម្លប់៕

No comments:
Post a Comment