ប្រាសាទបំណន់ ឬ ប្រាសាទបាណន់ ដែលបច្ចុប្បន្នជារមណីយដ្ឋានវប្បធម៌ទាក់ទាញភ្ញៀវទេសចរណ៍ផង ហើយក៏ជាកន្លែងមានបារមីសក្តិសិទ្ធិដែលប្រជាពលរដ្ឋខ្មែរតែងនាំគ្នាមកគោរពបូជា និង ធ្វើការបន់ស្រន់ផ្សេងៗ ដែលទទួលបានលទ្ធផលគួរជាទីពេញចិត្ត ។
ប្រាសាទ បាណន់ ជារមណីយដ្ឋានវប្បធម៌ទេសចរណ៍ធម្មជាតិដែលមានប្រាង្គប្រាសាទបុរាណមួយឈ្មោះ ប្រាសាទ បាណន់ ស្ថិតនៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់នៅខាងត្បូងទីរួមខេត្តបាត់ដំបង មានចម្ងាយប្រមាណ ២០,២០ គីទ្បូម៉ែត្រ ។ ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិអាចធ្វើដំណើរតាមយានយន្តគ្រប់ប្រភេទលើផ្លូវក្រាលកៅស៊ូយ៉ាងស្រួល ដោយប្រើពេលប្រហែលជាកន្លះម៉ោង នឹង ទៅដល់គោលដៅ ។
លោកតុប តាន់លាង ប្រធានមន្ទីរវប្បធម៌ខេត្តបានឱ្យដឹងថា ប្រាសាទ បាណន់ នេះបានសាងសង់ទ្បើងនៅពាក់កណ្តាលសតវត្សរ៍ទី១១ និងចុងសតវត្សរ៍ទី១២ ។ ព្រះរាជាដែលបានកសាងមុនគេ គឺព្រះបាទឧទយាទិត្យាវរ័ន្មទី២ (១០៥០-១០៦៦) ក្រោយមកត្រូវបានបញ្ចប់ដោយព្រះបាទជ័យវរ័ន្មទី៧ (១១៨១-១២១៩) ។ ប្រាងប្រាសាទនេះ សង់នៅលើកំពូលភ្នំបាណន់តម្រៀបគ្នាមានលក្ខណៈដូចប្រាសាទអង្គរវត្ត ប៉ុន្តែជាសំណង់ដាច់ៗពីគ្នាធ្វើពីឥដ្ឋថ្មបាយក្រៀម និង ថ្មភក់ ។ បើតាមឯកសាររបស់លោក HENRY MOUHOT ជាជនជាតិបារាំងដែលជាអ្នកស្រាវជ្រាវរកឃើញអង្គរវត្តបានរាយការណ៍ពី ១៤០ កន្លងទៅថា ទឹកនៅក្នុងល្អាងដ៍សក្តិសិទ្ធិ ដែលគេផឹកវាទៅនាំឱ្យដឹងពីអតីតកាល អនាគត និងបច្ចុប្បន្នកាល ។ ឈ្មោះល្អាងក្នុងសម័យនោះគេហៅថា គុហារព្រះទឹក ឬ (ល្អាងទឹកសក្តិសិទ្ធិ) ។
លោកប្រធានមន្ទីរវប្បធម៌បន្តថា លក្ខណៈពិសេសរបស់រមណីយដ្ឋាននេះ គឺមានប្រាសាទនៅលើកំពូលភ្នំ នៅឯជើងភ្នំមានគូទឹកនិងល្អាងសំខាន់ចំនួន ២ គឺល្អាងមួយឈ្មោះល្អាងអង្គរបិទមាសមានន័យថា ជញ្ជាំងគ្របដណ្តប់ដោយមាសទោះបីគេមិនឃើញមានមាសនៅទីនោះក៏ដោយ តែគេអាចមើលឃើញទឹកបញ្ចេញពន្លឺភ្លឺផ្លេកៗស្រក់ពីដំបូលល្អាង និង ល្អាងមួយទៀតឈ្មោះល្អាងឈួង ហៅថា ឈួងអាជ័យ ។ នៅជើងភ្នំនិងកំពូលភ្នំមានព្រៃឈើតូចធំដុះចម្រុះគ្នាយ៉ាងច្រើនដែលផ្តល់ជាម្លប់ដ៏ត្រជាក់ ។ ភ្ញៀវទេសចរណ៍អាចក្រាលកន្ទេលអង្គុយ ឬ ដេកលេងក្រោមដើមឈើស្តាប់សម្លេងសត្វរៃយំយ៉ាងពិរោះ និង ស្រូបយកខ្យល់អាកាសបរិសុទ្ធបំបាត់ការនឿយហត់ ។ នៅទីធ្លាច្រកចូលមានអាហារដ្ឋាននិងតូបលក់ផលិតផលកសិកម្មដែលអ្នកស្រុកផលិតបាន ពិសេស គឺមានសណ្តាប់ធ្នាប់និងសន្តិសុខល្អ ។ បើភ្ញៀវចង់ទ្បើងទៅទស្សនាប្រាសាទបាណន់ ឬ ចង់ធ្វើការបន់ស្រនអ្វីគេអាចទ្បើងតាមកាំជណ្តើរដែលធ្វើពីថ្មបាយក្រៀមមានចំនួន ៣៥៨ កាំ និងមានបង្កាន់ដៃនាគចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំប្រាសាទ ហើយមានកន្លែងឈប់សម្រាកជើងចំនួន ២ កន្លែងផង ។
ព្រឹទ្ធាចារ្យម្នាក់អាយុជាង ៧០ឆ្នាំ បាននិយាយថា ប្រាសាទ បាណន់នេះ មានទាក់ទងនឹងរឿងព្រេងនិទានព្រះចៅរាជកុល នាងរំសាយសក់និងក្រពើអាធន ។ ពេលដែលចៅរាជកុល ធ្វើដំណើរតាមសំពៅត្រទ្បប់មកជួបនាងរំសាយសក់វិញ នៅភ្នំប្រទឹក ឬ ភ្នំប្រាសាទ ក៏ត្រូវនាងជាប្រពន្ធដើមប្រើក្រពើអាធនមកគាស់សំពៅឱ្យក្រទ្បាប់ ហើយនាងរំសាយសក់បានឃើញក៏ធ្វើការបួងសួងដល់ទេវតាដែលថែរក្សាភ្នំប្រាសាទ សុំឱ្យជួយព្រះរាជកុល ឱ្យរួចពីគ្រោះថ្នាក់នឹងថ្វាយភ្នំប្រាសាទនេះ ។ ដោយអំណាចការបន់ស្រន់នោះ នាងនឹងប្តីក៏ទទួលបានសុខសប្បាយហើយក៏ថ្វាយភ្នំនោះដើម្បីលាបំណន់ ។ តាំងពីនាងបន់មកភ្នំប្រាសាទនោះគេហៅថា ភ្នំបំណន់ ហើយសព្វថ្ងៃគេហៅថាភ្នំ បាណន់ វិញ ។
នៅជើងភ្នំនេះមានរូងជាច្រើនធំទូលាយអាចឱ្យមនុស្សចេញចូលបានដោយស្រួល ដំបូលរូងមានរាងដូចដំបូលទូក មានកន្លែងទឹកស្រក់ មានតម្រងទឹកថ្មរាងដូចត្បាល់បុក
អង្ករទំហំប្រហែលប៉ុនល្អី រូងនោះមានទំហំហែល ១២ ម៉ែត្របួនជ្រុង ជញ្ជាំងថ្មពុំមានចម្លាក់អ្វីទេ ។ ប៉ុន្តែខាងត្បូងតម្រទឹកក្បែរជញ្ជាំងមានព្រះពុទ្ធរូបបាក់បែកជាច្រើន ។ ពន្លឺព្រះអាទិត្យចាំងចូលទៅក្នុងរូងនោះតាមប្រហោងមួយនៅលើដំបូល ។ ផ្លូវដែលចូលទៅក្នុងរូងតូចចង្អៀតអាចចូលម្តងម្នាក់ហើយមានសភាពងងឹតសូន្យត្រូវកាន់ភ្លើងចន្លុះសម្រាប់បំភ្លឺ នឹង ដើរជាជួរបន្តកន្ទុយគ្នា ទើបអាចចូលទៅដល់កន្លែងទឹកស្រក់នោះ ។
អ្នកស្រុកបាណន់បាននិយាយថា ជួនកាលតម្រងទឹកថ្មនោះមានទឹកចេញ ជួនកាលមានទឹកតែត្រឹមពាក់កណ្តាលគេទាយថា បើតម្រងថ្មមានទឹកពេញប្រផ្នូលថា មានស្រូវបរិបូណ៌ បើទឹកកន្លះថា អ្នកស្រុកធ្វើស្រូវមិនបាន ។ ទឹកដែលគេឃើញក្នុងតម្រងនោះថ្លាឆ្វង់ ហើយអ្នកដែលទៅដល់ទីនោះមិនដែលខានក្បង់យកទឹកនោះមកលុបលាងក្បាល និង មុខមាត់ដើម្បីសុំសេចក្តីសុខសប្បាយ ។ រាល់ៗឆ្នាំអ្នកស្រុកតែងតែធ្វើពិធីគោរពបូជានៅលើភ្នំបាណន់នោះ ជាពិសេសពេលចូលឆ្នាំខ្មែរគេនាំគ្នាធ្វើនៅលើភ្នំនូវពិធីផ្សេងៗដូចជា ពិធីពូនភ្នំខ្សាច់ និង និមន្តលោកបង្សុកូលជាដើម ហើយមានថ្វាយភ្លេងពិណពាទ មានរបាំ ប្រដាល់ មានរៀបការក្លែងក្លាយ និង មានចែកទានដល់អ្នកក្រីក្រទុរគតផង ៕

No comments:
Post a Comment