About Me

THIS SITE IS UNDER CONSTRUCTION

Friday, June 17, 2011

រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ កាចាញ រង់ចាំភ្ញៀវទៅកម្សាន្ត

ទឹកធ្លាក់​កាចា​ញ មាន​ទីតាំងនៅ​ភូមិ​កា​ចាញ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ដែលមាន​ចម្ងាយ ៦​គីឡូម៉ែត្រ ពី​ក្រុង​បាន​លុង ខេត្ត​រតនគីរី វា​មាន​កម្ពស់​ទឹក​ហូរ​ធ្លាក់​ប្រហែល ១២​ម៉ែត្រ ទឹកធ្លាក់​នេះ​បាន​លាក់ខ្លួន​នៅ​ចំ​កណ្តាល​ព្រៃភ្នំ​ភ្ជាប់​ដោយ​អូរ និង​ចំការកៅស៊ូ ស្ថិតនៅ​ចន្លោះ​ពាក់កណ្ដាល​ផ្លូវ​រវាង​អូ​រកា​ទៀង និងទន្លេស្រែពក នៃ​ភូមិសាស្ត្រ​ស្រុក​លំផាត់ ខេត្ត​រតនគីរី

វា​គឺជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​មួយ​តែងតែ​ទាក់ទាញ​ភ្នែក ទេសចរ​គ្រប់ៗ​រូប​ឲ្យ​ទៅ​ទស្សនា​និង​មុជទឹក​លេង​កម្សាន្ត​នៅ​ទីនោះ​ជា​ហូរហែ
ដើម្បី​គយគន់​សម្រស់​ដ៏ ត្រកាល​នៃ​ទឹកធ្លាក់​នេះ​ឲ្យ​កាន់តែ​ប្លែក គឺ​ទេសចរ​ទាំងឡាយ​ត្រូវ​ចុះ​តាម​ជណ្ដើរ​ឈើ​ប្រមាណ ៧២​កាំ ទៅ​ក្រោម ឬ​ដើរ​កម្សាន្ត​លេង​តាម​ស្ពាន​យោល​ដែល​លាតសន្ធឹង​នៅ​ពីមុខ​ចរន្ត​ទឹកធ្លាក់ ។​នៅ​ចំណុច​ខាងក្រោម​នោះ​មាន​ដើមឈើ​ធំៗ​ដែល​អាច​ផ្ដល់​ជា​ម្លប់​ដល់​ការ អង្គុយ​សម្រាក​លំហែកាយ​លេង ឬក៏​ទទួលទាន​អាហារ​កញ្ចប់នៅ​ទីនោះ​ក៏បាន ។​ចំណែក នៅ​បរិវេណ​ខាងលើ​ក្បែរ​ចំណុច​ទឹកធ្លាក់​មាន​ទីកន្លែង​លក់ដូរ​ចំណីអាហារ ភេសជ្ជៈ រួមទាំង​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ សម្រាប់​បម្រើ​តម្រូវការ​ដល់ភ្ញៀវទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ 

No comments:

CASINO





MOBILE MAGAZINE