ក្រោយពីមានការធ្លាក់ចុះគួរឱ្យព្រួយបារម្ភពេញមួយឆ្នាំនៃឆ្នាំ២០០៩ លើវិស័យទេសចរណ៍ ស្រាប់តែនាដំណាច់ឆ្នាំ២០១០នេះ ការកត់សម្គាល់ដោយភាពមោទនៈបានកើតឡើងវិញសម្រាប់ខេត្ត ព្រោះតែចំនួនភ្ញៀវសរុបប្រចាំឆ្នាំមានសន្ទុះយ៉ាងច្រើនបើប្រៀបធៀបរយៈពេលដូចគ្នា នៃឆ្នាំកន្លងទៅនោះ ។
តាមការអះអាង ចំនួនភ្ញៀវជាតិកើនឡើង ២៥,៤៤ ភាគរយ ខណៈដែលភ្ញៀវបរទេស កើនរហូតដល់ ៤៦,៤៦ ភាគរយបើប្រៀបធៀបនឹងតួលេខឆ្នាំ២០០៩ ។ ទាំងនេះជាមោទនភាពដែលបានកើតឡើងតាមរយៈសក្តានុពល ផ្នែកវិស័យទេសចរណ៍ដោយក្នុងខេត្តទាំងមូលមានមណ្ឌលកម្សាន្តចំនួន ១៤ កន្លែង ស្របពេលរមណីយដ្ឋានខ្លះធ្លាប់មានឈ្មោះល្បីជាយូរមកហើយ ឯកន្លែងខ្លះទើបនឹងកើតឡើងថ្មីៗ ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានរៀបរាប់ថា ជាតួលេខប្រចាំឆ្នាំភ្ញៀវទេសចរជាតិចូលមកកម្សាន្តមានចំនួន ២៣៨.១៤៧ នាក់ កើនឡើង ២៥,៤៤ ភាគរយ ដោយឆ្នាំ ២០០៩ មានចំនួន ១៨៩,៨៤៦នាក់ ។ ចំណែកភ្ញៀវអន្តរជាតិមានចំនួន ១៦.៩៤០ នាក់ កើនឡើង ៤៦,៤៦ ភាគរយ ខណៈដែលឆ្នាំ២០០៩ មានចំនួន ១១.៥៦៦ នាក់ ។ នៅទូទាំងខេត្តមានរមណីយដ្ឋានចំនួន ១៤ កន្លែង រួមមាន: រមណីយដ្ឋានភ្នំបូកគោ, ទឹកឈូ, អន្លង់ធំ, ណាតាយ៉ា រីសត ព្រែកអម្ពិល, កែបថ្មី, ភ្នំដូង, ភ្នំឈ្ងោក, ភ្នំស, សួនសត្វ, ភ្នំកំពង់ត្រាច, ភ្នំខ្យង, អន្លង់ព្រីង, ទំនប់ប្រទាក់ក្រឡា និង ទំនប់ម្លិច ។
លោកប្រធានមន្ទីរបញ្ជាក់ទៀតថា ព្រោះតែបញ្ហាធម្មជាតិ ធ្វើឱ្យកន្លែងខ្លះមានការបាត់បង់ភ្ញៀវ ជាក់ស្តែងដូចជា រមណីយដ្ឋានធម្មជាតិទឹកឈូ ចំនួនភ្ញៀវបានធ្លាក់ចុះ ដោយសារឥទ្ធិពលនៃគ្រោះធម្មជាតិ ត្បិតនាខែកញ្ញា ឆ្នាំ២០០៩ ព្រោះតែគ្រោះទឹកជំនន់បានបុកផ្តាច់ស្ពានយោលជាផ្នែកមួយបណ្តាលបាត់បង់ការទាក់ទាញភ្ញៀវ ។ បន្ថែមលើនេះទៀត សម្រាប់រដូវវស្សានៃឆ្នាំ២០១០ ទឹកភ្លៀងធ្លាក់មិនបានគ្រប់គ្រាន់ ធ្វើឱ្យក្នុងជ្រោះគ្មានទឹកសម្រាប់ផ្តល់ជូនភ្ញៀវហែលលេង ។ ប៉ុន្តែនៅមានរមណីយដ្ឋានជាច្រើនទៀតបានជំនួសមកវិញពីការបាត់បង់ភ្ញៀវទាំងនោះ ដូចជា រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំបូកគោ ក្រោយពីស្ថាបនាផ្លូវមានលក្ខណៈល្អប្រសើរ ខាងក្រុមហ៊ុន សុខា អូតែល បានបើកឱ្យមានការឡើងលេងកម្សាន្តរាល់ពិធីបុណ្យសំខាន់ៗ, រមណីយ ដ្ឋានធម្មជាតិអន្ល់ធំ របស់សហគមន៍ព្រែកត្នោតដែលទើបកើតឡើងបានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវគ្រប់ទិសទី, ទំនប់ប្រទាក់ ក្រឡា ក៏ដូចជា ទំនប់ម្លិច ដែលផ្តល់ឱកាសសម្រាប់ភ្ញៀវហែលលេងកម្សាន្ត ព្រោះជាធម្មតាភ្ញៀវពីទីជិតទីឆ្ងាយតែងតែប្រាថ្នាមកកម្សាន្ត ជាមួយទេសភាពល្អត្រកាលបែបធម្មជាតិ, ស្រស់ស្រូបយកខ្យល់បរិសុទ្ធ និង ការហែលទឹកលេងកម្សាន្ត ។
លោក សយ ស៊ីណុល បានសម្តែងនូវក្តីសុទិដ្ឋ៉ិថា ចាប់ពីឆ្នាំក្រោយៗទៅ ភ្ញៀវទេសចរនឹងមានការចាប់អារម្មណ៍ចូលមកលេងក្នុង ខេត្តកំពតកាន់តែច្រើន តាមរយៈការកកើតឡើងនូវសមិទ្ធផលសំខាន់ៗបម្រើដល់វិស័យទេសចរណ៍ ដោយថ្នាក់ដឹកនាំខេត្តនេះកំពុងយកចិត្តទុកដាក់បំផុត ពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងជំរុញអំពីពាក្យស្លោក “ ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ” ៕

No comments:
Post a Comment