About Me

THIS SITE IS UNDER CONSTRUCTION

Friday, June 17, 2011

កូនយំមូលហេតុអ្វី ?

សំឡេង​យំ​របស់​កូនតូច អាច​បណ្តាល​មកពី​បញ្ហា​ជា​ច្រើន​យ៉ាង ដែល​កើតឡើង​ចំពោះ​កូន​តូច ។ ការ​លួង​កូនតូច​ឲ្យ​ប៉ាត់​យំ​ទៅវិញ និង​មាន​អារ​ម្មរណ៍​ល្អ ស្ថិតនៅលើ​បច្ចេកទេស​របស់​ឱ​ពុក​ម្តាយ​ទាំងឡាយ ។ ប្រសិនបើ​អ្នក​បាន​ដឹង​ពី​មូលហេតុ ដែល​ធ្វើ​ឲ្យ​កូន​តូចយំ​នោះ អ្នក​អាច​ដោះស្រាយ និង​លួង​កូន​កុំឲ្យ​យំបាន​លឿន ...​។​
I-
យំ​ព្រោះតែ​ឃ្លាន​
អាការ​ដែល​ក្មេង​ឃ្លាន មិន​ពិបាក​សង្កេត​នោះទេ ។ កូនតូច​ធ្វើ​មាត់​ដុចជា​កំពុងបឹ​តហើយ​យកដៃ​ដាក់ចូល​ទៅ​ក្នុងមាត់ ឬក៏​ត្បុល​ចូល​ក្នុង​ដើមទ្រូង​ម្តាយ ថែមទាំង​មាន​សំឡេង​យំ​ខ្លីៗ ដែល​មាន​ចង្វាក់​ចុះឡើងៗ ។​
-
​វិធី​ដោះស្រាយ : នេះ​បញ្ជាក់ថា ដល់ពេល​ដែល​ត្រូវបំ​បៅដោះ ឬ​ផ្តល់​ទឹកដោះគោ​ដល់​កូន ទោះបីជា​កូន​មិនសូវ​ជា​ឃ្លាន​ប៉ុន្មាន​ក៏ដោយ ។ អ្នក​មា្តយ​គួរ​បំបៅ​ទឹកដោះគោ​ឲ្យ​កូន ដោយ​ឲ្យ​កូន​ជា​អ្នក​កំណត់​ពេលវេលា​ដោយ​ខ្លូន​ឯង ។ ការ​ដែល​ឲ្យ​កូន​បាន​បៅ នៅ​ពេក​ដែល​កូន​ត្រូវ​បៅ​និង ធ្វើឲ្យ​កូន​មាន​អារម្មរណ៍ល្អ​ជាង​មុន ។​
II-
យំ​ព្រោះ​ឈឺ​ពោះ​
ធ្វើការ​សង្កេត​ថា កូន​មាន​អាការ​ទល់លាមក ឬ​ហើមពោះ បន្ទោបង់​តិចៗ តែ​ញឹក មិន​នៅ​ស្ងៀម ឬក៏​អ៊ែន​ខ្នង​បន្ទាប់ពី​បៅ​រួច ពោះ​មូល​ប៉ោង ពេល​ដែល​គោះ​ទៅ​មាន​សំឡេង​ប៉ូ​កៗ​ព្រម​ម​ទាំង​មាន​សំឡេង​យំ ដែល​អាច​មាន​ចង្វាក់​យំ​រូ​ច​ឈប់ រួច​ក៏​ចាប់ផ្តើម​យំ​សារជាថ្មី ។​
-
វិធី​ដោះស្រាយ : ក្រៅពី​លាប​ប្រេងកូឡា នៅ​ពោះ​ជុំវិញ​ផ្ចិត ឬ​ការ​ឲ្យ​ថ្នាំ​ដេញ​ខ្យល់​ហើយ អ្នក​អាច​ជួយ​កូន​ដោយ​ប្រើ​វិធី​ដូចខាងក្រោម : ១- ដាក់​កូន​ឲ្យ​ផ្ងា​រ និង​ដាក់​ជើង​ឲ្យស្រប​គ្នា ។​
២- រុញ​ជើង​កូន​ទាំង​ពីរ​ចូល​ទៅ​រក​ពោះ ប្រហែល​១០​វិនាទី ។​
៣- ទាញ​ជើង​កូន​ឲ្យ​ត្រង់ ដោយ​ថ្នមៗ ហើយ​ធ្វើ​ដដែលៗ​ប្រហែលជា​៣-៤​ដង ។​
វិធី​នេះ​នឹង​ធ្វើ​ឲ្យ​កូន​បញ្ច​ញ​ខ្យល់​បាន​ស្រូល ហើយ​អី្វ​ដែល​សំខាន់​គឺ ត្រួវ​ត្រួតពិនិត្យ​តៅ​លើ​ទឹកដោះគោ និង​អាហារ​បន្ថែមថា តើ​មាន​ចំណែក​ដែល​ធ្វើឲ្យ​កូន​មាន​បញ្ហា​ហើមពោះ​ឬទេ ?
III-
យំ​ព្រោះ​មិន​ស្រួល​ខ្លូន​
បណ្តាលមកពី​កន្ទប​សើ​ម ដេល​សង្កេតបាន​ដោយ​កូនធ្វើការ​ប្រែខ្លួន​ចុះឡើងៗ និង​មាន​សំឡេង​យំ​ដែល​ខ្លាំង​ទៅៗ រួម​ជាមួយនេង​ការ​មិន​ស្រួលខ្លួន ដែល​កើត​ពី​អាកាសធាតុ​ក្តៅ ឬ​ត្រជាក់​ខ្លាំងពេក ។ អ្នក​មា្តយ​អាចធ្វើការ​ពិនិត្យបាន ដោយ​យក​ដៃ​ស្ទាប​ផ្នែក​ខាងក្រោយ​-​ក ថា​ក្តៅ​ឬ​ត្រជាក់​ឬ​អាច​សង្កេត​បាន​ពីស​សៃឈាម​តូចៗ​ឆ្មា​រ ដែល​នៅ​ល​លើ​ខ្លូន​កូន ។ ប្រសិនបើ​ឃើញ​ច្បាស់ អាច​បញ្ជាក់បាន​ថា កូន​ចាប់ផ្តើម​ត្រជាក់ ។​
-
ប្រសិនបើ​កន្ទប​សើម ត្រូវ​ធ្វើការ​ប្តួរ​កន្ទប​ថ្មីដែល​ស្ងូត ។ ប្រសិនបើ​កួន​មាន​អាការ​ក្តៅ​គួរ​ឲ្យ​កូន​ស្លៀកពាក់​ខោអាវ​ស្តើងៗ តែ​ប្រសិនបើ​កូន​ត្រជាក់​ត្រួវឲ្យ​កូន​ស្លៀកពាក់​ខោអាវ​ក្រាស់ៗ ប៉ុន្តែ​ខោអាវ​ដែល​ស្លៀក​នោះ​ត្រួវ​សមល្មម មិន​ចង្អៀត​ឬ រលុង​ពេក ។​

IV-
យំ​ព្រោះ​បន្ទោ​បង់​
នៅ​ពេល​កូន​បន្ទោបង់ វា​បេង​សាង​បូ​វ​ភាព​រំខាន ធ្វើឲ្យ​កូន​មាន​ភាព​ស្អិតខ្លូន ស្អុះ​ស្អាប់ និង​បង្ក​ឲ្យមាន​មេរោគ ។ ចំពោះ​សំឡេង​យំ​របស់​កូន​យំ​ហើយ​ឈប់ ឈប់​ហើយ​ចាប់ផ្តើម​យំ​សារជាថ្មី ។ សង្កេត​ពី​ទឹកមុខ​របស់​កូន​មើល​ទៅ​ដូច​ជា តានតឹង​ធ្វើឲ្យ​មុខជួរ ឬ​ជ្តួញ​ចិញ្ចើម ។
-
វិធី​ដោះស្រាយ : អ្នក​អាច​ជួយ​ឲ្យ​កូន​បន្ទោបង់​ស្រួល​ដោយ​ដាក់​កូន​ឥរិយាបថ​កោង ហើយ​ចាប់ផ្តើម​អង្អែល​ពោះ​ពីឆ្វេង​ទៅ​ស្តាំ ក្នុង​រាង​ជា​អក្សរ​យូ​ផ្កាប់ ។ ទន្ទឹម​នោះ​អ្នក​គួរ​បញ្ចេញ​សំឡេង ដើម្បី​សម្រូល​ដល់​ករ​បន្ទោបង់ ។ ប៉ុន្តែ ប្រសិនបើ​អ្នក​ធ្វើ​តាម​វិធី​ខាងលើ​ហើយ នៅតេ​មិន​បានផល ចូរ​សាកល្បង​ប្រើ​វិធី​នេះ​.... ។​
-
លួងលោម​ដោយ​ប្រើ​សំឡេង​ច្រៀង​បំពេរ របស់​ម្តាយ​នឹង​ធ្វើ​ឲ្យ​កូន មាន​អារ​ម្មរណ៍​ជិតដិត​និង​ស្និត​ស្នាល ។​
-
ផ្លាស់ប្តូរ​បរិយាកាស ដោយ​ចៀសវាង​នូវ​វត្ថុ​អ្វី​ដែល​អាច​ធ្វី​ឲ្យ​កូន​យំ ។
-
លើក​កូន​យក​មកបី ដើម្បី​ផ្តល់​ភាពកក់ក្តៅ និង​បង្ហាញ​ការយកចិត្តទុកដាក់ ជួយ​ឲ្យ​ក្មេង​តូច​បន្ថយ​ការ​យំ និង​នៅ​ស្ងប់ស្ងៀម​បាន ។
-
និយាយ​ជាមួយ​កូន និង​លួងលោម​កូន​ដោយ​សំឡេង​ស្រទន់ និង​ផ្អែមល្ហែម ៕

No comments:

CASINO





MOBILE MAGAZINE