About Me

THIS SITE IS UNDER CONSTRUCTION

Friday, June 17, 2011

ប្រការហាមឃាត់ក្នុងការរៀបចំគ្រែដេក

ការរៀបចំ​គ្រែ​ដេក​ឱ្យ​ត្រូវ​ទីតាំង​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​មើល​ទៅ​ស្រឡះ​ ស្អាត មាន​សណ្តាប់ធ្នាប់​នោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការធ្វើឱ្យ​ជីវិត​គូ មាន​ភាពរលូន​ផ្អែមល្ហែម ដែរ ។ ផ្ទុយទៅវិញ្ញ​ប្រសិនបើ​អ្នករៀបចំ​គ្រែ​ដំណេក មិន​ត្រឹមត្រូវ​តាម​ក្បួន​ហុងស៊ុយ​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវិត​គូ​បាន ។​
​    ​ខាងក្រោម​នេះ​ជា​ប្រការ​ហាមឃាត់​ក្នុង​ការរៀបចំ​ទីតាំង​គ្រែ​ដេក​ដែល​អ្នក​គួរស្វែងយល់ ។​
​    ​១-​កុំ​បែរ​ក្បាល​គ្រែ​ (​ក្បាល​ដំណេក​) ទៅ​ចំ​មាត់ទ្វារ​បន្ទប់​ដេក ព្រោះ​ធ្វើឱ្យ​គេង​មិន​លក់ ។ ប្រសិនបើ​គ្រែ​នៅ​កណ្តាលវាល​មិន​ជាប់​នឹង​ជញ្ជាំង​ផ្នែក​ម្ខាង​ទៀត​នឹង​ ធ្វើឱ្យ​សម្ព័ន្ធភាព​ស្នេហ៍​ដែល​ស្ថិត នៅ​ទីតាំង​នេះ​ត្រូវ​បំផ្លាញ ។​
​    ​២-​កុំ​បណ្តោយ​ឱ្យ​ ទ្វារ​បើក​មក​បុក​តម្រង់​ចំ​ទៅរក​គ្រែ ប្រសិនបើ​ទ្វារ​មាន​មួយទៀត នៅ​ផ្នែក ចំហៀង​គ្រែ​នឹង​ធ្វើឱ្យមាន​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត ។ អ្នក​អាច​កែខៃ​បាន​ដោយ​ការដាក់​វត្ថុ​បាំង​ពីមុខ ដូចជា​រៀបចំ​ជា​ឆាក ឬ​ឡប់ឡែ​បាំង​បន្ទប់​នៅ​ចន្លោះ​ទ្វារ​ទាំង​ពីរ​និង​គ្រែ​ដេក ។​
​    ​៣-​កុំ​ដាក់​គ្រែ ចំ​មុខទ្វារ​ចូល​បន្ទប់​ដោយ​បែរ​ចុង​គ្រែ​(​ចុង​ជើង​)​និង​ក្បាល​គ្រែ (​ក្បាល​ដំណេក​) ចំ​ទ្វារ ព្រោះ​ការ​ធ្វើ​បែប​នេះ​ធ្វើឱ្យ​អ្នក​គេង ត្រូវ​រង​ការ​វាយ ប្រហារ​ដោយ​ថាមពល​ឈី​ខ្លាំង​ក្លាពេក ។ ដូចគ្នានេះដែរ ប្រសិនបើ​ក្បាល​របស់ អ្នក​គេង បែរ​តម្រង់​ទៅ​រក​ទ្វារ ត្រូវ​គេ​ជឿ​ថា ជាការ​គេង​របៀប​មនុស្ស​ស្លាប់ ។​
​    ​៤-​កុំ​ដាក់​ក្បាល​គ្រែ ​នៅក្រោម​ធ្នឹម ព្រោះ​វា​ធ្វើឱ្យ​ថាមពល​ពិឃាត សង្កត់ ពី​លើ​ខ្លួន​អ្នក​ដេក ដែល​អាច​បង្កើត​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដល់​សម្ព័ន្ធភាព ឬ​ជីវិត​អាពាហ៍ពិពាហ៍ ប៉ុន្តែ​អ្នក​អាច​កែខៃ​បាន​ដោយ​ការរៀប ពិ​ដាន​បិទបាំង​ធ្នឹម​ឱ្យ​ជិត​កុំឱ្យ​ថាមពល​ពិឃាត​ជះ​មក​បាន ។​

No comments:

CASINO





MOBILE MAGAZINE