About Me

THIS SITE IS UNDER CONSTRUCTION

Saturday, June 18, 2011


គួរអប់រំចិត្ដ ដើម្បីក្ដីសុខ

តាមពុទ្ធភាសិតមួយឃ្លាដែលចែងទុកមក មានសេចក្ដីថា ការហាត់អប់រំចិត្ដដែល " លំបាក " និង
ដែល " ស្រាល " បានហើយ រមែងនឹងធ្លាក់ទៅក្នុងអារម្មណ៍ដែលគួរឱ្យគាប់ចិត្ដជាអំពើល្អ ព្រោះថា ជាចិត្ដ
ដែលបាន រម្ងាប់យ៉ាងប្រពៃហើយ 
        - ចិត្ដដែលលំបាក៖ 
        មានន័យថា ចិត្ដជាភាវៈដែលបង្គាប់បញ្ជាបានដោយលំបាកណាស់ ប្រៀបបីដូចជា មនុស្សដែល ឌឺ ចចេស មានៈ ប្រដៅមិនស្ដាប់អ៊ីចឹង គឺទឹកចិត្ដនោះលំបាកក្នុងការប្រដៅហាត់ពត់លត់ដំ។
        - ចិត្ដដែលស្រាល៖ 
        តែងតែធ្លាក់ទៅក្នុងអារម្មណ៍ដែលគួរឱ្យទាក់ទាញ ត្រូវចំណុចចិត្ដ មានន័យថា ចិត្ដទន់ជ្រាយ ឆាប់ចុះ
ចាញ់ ងាយចំពោះអារម្មណ៍​ ដែលគួរឱ្យប្រាថ្នាពីខាងក្រៅ នៅពេលជួបប្រទះនឹងវត្ថុណា ដែលជាទីត្រូវចិត្ដ គាប់ចិត្ដហើយ វាតែងតែទន់ទោរទៅរកអំណាចអូសទាញនៃវត្ថុទាំងនោះភ្លាម ដោយគ្មាន កម្លាំងរឹងប៉ឹងណា
មួយនឹងពិចារណាឱ្យឃើញពីភាពសមគួរ ឬមិនសមគួរឡើយ។
        ប៉ុន្ដែមិនថា ចិត្ដជាភាវៈដែលលំបាកគ្រប់គ្រង ឬទន់ជ្រាយប៉ុណ្ណាទេ អ្នកដែលមានបញ្ញានៅតែអាច ដោះស្រាយបាន អាចបង្ក្គាប់សង្កត់ចិត្ដរបស់ខ្លួនឯងបាន អាចប្រែចិត្ដពីទន់ជ្រាយ ទៅជារឹងប៉ឹងបាន គួរជាទី ទុកចិត្ដ សំខាន់ស្ថិតនៅត្រង់ថា ត្រូវមានបញ្ញាគ្រប់គ្រាន់ ជួយជំរុញឱ្យប្រព្រឹត្ដទៅ ទើបជម្នះលើទឹកចិត្ដមានៈ
រឹងរូសនោះបាន ចុងក្រោយអ្នកប្រាកដជារកឃើញនូវសេចក្ដីសុខសាន្ដ ដែលខ្លួនប៉ងប្រាថ្នា 


No comments:

CASINO





MOBILE MAGAZINE