About Me

THIS SITE IS UNDER CONSTRUCTION

Friday, June 17, 2011

ប្រាសាទកោះកេរ ជាចំណុចទាក់ទាញភ្ញៀវទេសចរបំផុត

ពិតមែនតែ​ប្រាសាទ​ កោះកេរ ស្ថិតនៅ​ឆ្ងាយ​ពី​យើង​គ្រប់គ្នា​ក៏ដោយ​ក៏​ប្រាសាទបុរាណ​មួយ​នេះ ដែលមាន​អាយុកាល​ជាង ១០០០ ឆ្នាំ​មកហើយ​នោះ​ ត្រូវបានគេ​សម្លឹង​មើលឃើញថា ជា​ចំណុច​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាងសំខាន់​មួយ ដែល​អាច​មិន​ឲ្យ​គេ​បំ​ភ្លេច​វា​បានឡើយ ។​

    ប្រាសាទ កោះកេរ បើ​យើង​ធ្វើដំណើរ​ពី​ខេត្តសៀមរាប​មាន​ចំងាយ​ប្រមាណ ១៤០ គីឡូម៉ែត្រ ប៉ុន្តែ​បើ​យើង​ធ្វើដំណើរ​ពី​ខេត្តព្រះវិហារ​មាន​ចំងាយ​ប្រមាណ ១០០ គីឡូម៉ែត្រ ប្រាសាទ​ កោះកេរ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កោះកេរ​ជើង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ ។​

    មន្ត្រី​អាជ្ញាធរ​ស្រុក​គូលែន​ប្រចាំការ​ទី​នោះបាន​បញ្ជាក់ថា ក្នុង​ទឹកដី​ស្រុក​គូលែន​មាន​រមណីយដ្ឋាន​មួយ​ គឺ​ប្រាសាទ កោះកេរ ព្រោះ​វា​អាច​ស្រូប​ទាញ​ភ្ញៀវទេសចគ្រប់​ជាតិ​សាសន៍​ឲ្យ​ចូលទៅ​កម្សាន្ត​នៅ​ទី​នោះបាន​យ៉ាង​រីករាយ និង​សុវត្ថិភាព​បំផុត ។​

    អ្វីដែល​មានការ​ទាក់ទាញ​បំផុត​សំរាប់​ប្រាសាទ កោះ​កេរ​ គឺ​បច្ចុប្បន្ន​យើង​មាន​ផ្លូវ​មួយ​ខ្សែ​កសាង​ពី​ខេត្តសៀមរាប ទៅដល់​ប្រាសាទ និង​មួយ​ខ្សែ​ទៀត​ពីខេត្តព្រះ វិហារ​ទៅដល់​ប្រាសាទ​ដូចគ្នា ហើយ​ផ្លូវ​នោះ​ភ្ញៀវទេសចរ​ជាតិ​ នឹង អន្តរជាតិ​អាចធ្វើ​ដំណើរ​បាន​យ៉ាង​ល្អ​បំផុត​ហើយ​មាន​សុវត្ថិភាព​បំផុត ។​

    មន្ត្រី​ក្រុមហ៊ុន​សំណង់​ខាំ​សុមេធ​មួយរូប​ដែល​ប្រចាំការ​នៅ​តំបន់​នោះបាន​បញ្ជាក់ប្រាប់​​ដែរ​ថា ការធ្វើដំណើរ​ទៅកាន់​តំបន់​នោះ​របស់​ភ្ញៀវទេសចរ គឺ​សំខាន់​ក្រុមហ៊ុន​បាន​កសាង​ផ្លូវ​បានល្អ ហើយ​ទី​២ យើង​មាន​បង្គន់​អនាម័យ​កន្លែង​សម្រាក​របស់ភ្ញៀវ ហើយ​និង​ទី​៣ កន្លែង​បំរើសេវា​កម្ម​ដល់​ភ្ញៀវ​មាន​ភាព​ប​ដិ​ស​ដ្ឋា​កិច្ច ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​គេ​មិនអាច​បំភ្លេចបាន​នូវ​សេវាកម្ម​ទាំងនោះ ។​

    ក្រុមមន្ត្រី​ដដែល​បាន​បញ្ជាក់ថា ក្នុង​មួយថ្ងៃ​ទៅមួយថ្ងៃ​គេ​ពិនិត្យឃើញថា ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ​បាន​អញ្ជើញ​ទៅ​ទស្សនា​ច្រើន ដែល​មន្ត្រី​នោះបាន​វាយតំ​លៃ​ថា​ មាន​ថ្ងៃ​សៅរ៍ និង​ ថ្ងៃអាទិត្យ​មាន​ភ្ញៀវ​ជាតិ និង អន្តរជាតិ​បាន​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​នោះ​យ៉ាងច្រើន ។​

    មន្ត្រី​ក្រុមហ៊ុន​ខាំ​សុមេធ​បាន​បន្តថា កាលពីមុន​ប្រាសាទ កោះកេរ​ មិនមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ទៅ​ឃើញ ស្គាល់​ថា​នៅ​ទីកន្លែង​ណា​ឡើយ

ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ក្រោយពី​មានការ​បើកចំហរ​ជើងមេឃ​របស់​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន មានប្រសាសន៍ថា កំណាត់​ផ្លូវ​ពី​សៀមរាប​ទៅ​តំបន់​ទីប្រជុំ​ប្រាសាទ កោះកេរ បាន​ត្រូវ​កសាងឡើង​យ៉ាង​ត្រឹមត្រូវ ដើម្បី​បំរើសេវា​កម្ម​ភ្ញៀវទេសចរ និង​បំរើ​ឲ្យ​ប្រជាជន​ធ្វើដំណើរ​ឆ្លងកាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​តាមរយៈ​ផ្លូវ​សំខាន់​មួយ​នោះ ។​

    ក្រុមមន្ត្រី​ខាងលើ​បានបញ្ជាក់​ទៀតថា មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន​បានធ្វើការ​កោតសរសើរ​ថា តំបន់​នោះ​ជា​ចំណុច​ទាក់ទាញ​ដោយ​ការរៀបចំ​បានល្អទាំង​ផ្លូវ បន្ទប់​អនាម័យ កន្លែង​អង្គុយលេង សេវាកម្ម​ទេសចរណ៍ ហើយ​អ្នក​ប្រកប​អាជីវកម្ម​មាន​ទឹកមុខ​រីករាយ ហើយ​លក់ដូរ​ភ្ញៀវ​មាន​តំលៃ​សមស្រប​មិន​ធ្វើ​ឲ្យ​ភ្ញៀវទេសចរគ្រប់រូប​មានការ​រៀងចាល គេ​បាន​និយាយថា ការកោតសរសើរ​នោះ​ធ្វើ​ឲ្យ​ក្រុម​ភ្ញៀវ​អាចមក​ទស្សនា​ប្រាសាទ​បាន​ច្រើន​នៅ​រៀងរាល់ឆ្នាំ​ចំពោះ​ភ្ញៀវទេសចរ​ម្នាក់ៗ ។​

    មន្ត្រី​ដដែល​បាន​បញ្ជាក់ថា មុនពេល​ភ្ញៀវ​គ្រប់រូប​ធ្វើដំណើរ​ទៅដល់​តំបន់​ប្រាសាទ កោះកេរ ភ្ញៀវ​គេ​មានការ​ចាប់អារម្មណ៍​ទៅហើយ លើ​ការ​គយគន់​នូវ​ព្រៃ​ប្រឹក្សា​ដែលដុះ​នៅ​អម​សងខាង​ផ្លូវ​ ។​

    លោក​សឺ​ង គង់ អគ្គនាយករង​អាជ្ញាធរ​អប្សរា​បានបញ្ជាក់​ប្រាប់​​ថា នៅ​តំបន់​ប្រាសាទ កោះកេរ ត្រូវមាន​ការរៀបចំ​បាន​ស្អាត​នូវ​បរិស្ថាន អនាម័យ ការលក់ដូរ ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​គ្រប់​រូបគេ​ចាប់អារម្មណ៍ និង​កោតសរសើរ​ដោយ​ក្តី​រីករាយ ។​

លោកគង់បានបញ្ជាក់​ទៀតថា នៅ​ប្រាសាទ​ កោះកេរ អាជ្ញាធរ​ត្រូវបានធ្វើ​ការស្តារ និង​កែរ​លម្អរ​កស្សិណ​ព័ទ្ធជុំវិញ​បាន​យ៉ាង​ល្អ​ស្អាត ហើយ​បណ្តាញ​ផ្លូវ​ដើរ​នៅ​តំបន់​ប្រជុំ​ប្រាសាទ​ កោះកេរ ក៏​យើង​រៀបចំ​បានល្អ​មិន​ឲ្យ​ភ្ញៀវទេសចរ​ខកចិត្ត​ឡើយ លោក​បន្តថា ចំណុចនេះ​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​មិនអាច​បំភ្លេច​បានឡើយ​នូវ​ទឹកដី​ប្រវត្តិសាស្ត្រ​នៃ​រមណីយដ្ឋាន​ កោះ​កេរ របស់​យើង​នេះ

No comments:

CASINO





MOBILE MAGAZINE