ជំរុំសត្វស្លាបទឹកនៅតំបន់ព្រែកទាល់ ជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិទៅទស្សនាមិនសូវដាច់
តំបន់ជំរុំសត្វស្លាបទឹកដែលជាប្រព័ន្ធបរិស្ថានធម្មជាតិមួយគ្មានពីរ ស្ថិតនៅភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបងមានចម្ងាយជាង ៩០ គីទ្បូម៉ែត្រគេអាចធ្វើដំណើរតាមកាណូត ឬ អូប័រ ដោយប្រើពេលប្រមាណ ៧ ម៉ោងនៅរដូវវស្សា និង ១០ម៉ោងនៅរដូវប្រាំងវាអាស្រ័យទៅលើល្បឿនកាណូត ឬ អូប័រ។
លោកវៃ រ៉ង មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថានប្រចាំនៅតំបន់ព្រែកទាល់កោះជីវាំងបានឱ្យដឹងថា ជំរុំសត្វស្លាបទឹក គឺជាតំបន់កន្លែងបង្កាត់ពូជសត្វបក្សាបក្សីដ៍ធំមួយនៅអាស៊ីអាគ្នេយ៍ ជាពិសេសពពួកជីវៈចម្រុះជាច្រើនប្រភេទ ។ ចាប់ពីខែមករាដល់ខែមិថុនារៀងរាល់ឆ្នាំគេតែងសង្កេតឃើញមានហ្វូងសត្វស្លាបទឹកប្រមាណជាង ១០០ ប្រភេទ ដែលមកតាំងសំបុកនៅទីនេះ ។ សព្វថ្ងៃនេះមានមន្ត្រីធ្វើការងារអភិ
រក្សសត្វស្លាបមានចំនួនជាង ៣០ នាក់ ដោយទទួលប្រាក់បៀវត្សរ៍ពីរាជរដ្ឋាភិបាល និង ពីអង្គការ WCS-UNDP ។ មន្ត្រីទាំងអស់ត្រូវចែកវេនគ្នាយាមការពារសត្វស្លាបទាំងនោះ ក្រែងមានជនខិលខូចលបលួចចូលមកចាប់សត្វនិងលួចពងសត្វ ។ នៅជំរុំសត្វស្លាបទឹកនេះមានសត្វស្លាបសំខាន់ៗ និង កម្រចំនួន ១២ ប្រភេទ រួមមានសត្វទុងប្រផេះ, រនាល ស, ត្រដក់ធំ, ត្រដក់តូច, ក្រៀលខ្យង, ក្ងខ្លួនស, អង្កត់ខ្មៅ, ពពូលទឹក, អកក្បាលត្រីប្រផេះ, ស្មោញ និង សត្វខ្សិប ។ ចំណែកសត្វស្លាបមិនសូវសំខាន់មានច្រើនប្រភេទដូចជា សត្វក្អែកទឹក, ប្រវឹក, ក្រសា, កុកស, កុកសាប់,និង សត្វទោម ។ តំបន់អភិរក្សសត្វស្លាបមានចំនួនទាំងងស់ជិត ២០ កន្លែង ហើយមានសត្វស្លាបសរុបរាប់ម៉ឺនក្បាលកំពុងរស់នៅយ៉ាងមានសុវត្ថិភាព ហើយក្នុងនោះមានក្អែកទឹក និង សត្វស្មោញច្រើនជាងគេ ។
លោកប៊ុន បេង មេឃុំកោះជីវាំងបានបញ្ជាក់ថា បច្ចុប្បន្ននេះទឹកបានស្រកចុះបន្តិចធ្វើឱ្យសត្វស្លាបមានការថយចុះ ដោយសារតែត្រីមិនសូវសម្បូរ ។ ប៉ុន្តែនៅរដូវវស្សាវិញមានទឹកច្រើនធ្វើឱ្យភ្ញៀវជាតិ និង អន្តរជាតិមានការកើនទ្បើងហើយក៍ងាយធ្វើដំណើរឆាប់រហ័សជាងនៅរដូវប្រាំង ។ បើមានភ្ញៀវច្រើនប្រជាពលរដ្ឋក៍មានការងារធ្វើនិងអាចរកចំណូលបានច្រើន ។ ចំពោះបញ្ហាសន្តិសុខ សុវត្ថិភាពក្នុងការធ្វើដំណើរនៅក្នុងតំបន់ដែលមានសត្វស្លាបរស់នៅរាប់គីទ្បូម៉ែត្រ អាជ្ញាធរមូលដ្ឋានធានាសន្តិសុខជូនមិនឱ្យព្រួយបារម្ភទ្បើយ។
លោកម៉ក់ ស៊ីនណារ៉ា អនុប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា តំបន់ព្រែកទាល់ គឺជារមណីយដ្ឋានជម្រកសត្វស្លាបដ៍អាថ៌កំបាំងនៅបឹងទន្លេសាប ដែលមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ ដោយតំបន់នេះប្រមូលផ្តុំទៅដោយសត្វស្លាបយ៉ាងច្រើន និង ជាប្រភពតំណពូជសម្រាប់សត្វបក្សាបក្សីគ្រប់ប្រភេទ ។ នៅឆ្នាំ១៩៥៨ លោក HENRY MAHOUT ជនជាតិបារាំងដែលជាអ្នកស្រាវជ្រាវអង្គរវត្ត
ដ៍ល្បីល្បាញម្នាក់បានធ្វើដណើរត្រទ្បប់ពីអង្គរវត្ត ដោយបានរៀបរាប់ថា គាត់បានឃើញសត្វទុង និង សត្វក្រសារាប់ពាន់ក្បាលទុំលើចុងឈើនៅតំបន់ព្រែកទាល់ និង តំបន់ទន្លេសាបដទៃទៀត ដែលបង្កើតបានជាផ្ទាំងទស្សនីយភាពដ៍ស្រស់ត្រកាលគួរជាទីកយគន់ ដែលមើលទៅហាក់បីដូចដុំព្រិលដ៍ធំមួយនៅតំបន់ទន្លេសាប ។ ជំរុំសត្វស្លាប់តំបន់ព្រែកទាល់ គឺជាកន្លែងរមណីយដ្ឋានសត្វស្លាប និង ជាកនែងបង្កាត់ពូជពពួកសត្វស្លាបទឹកដ៍ធំជាងគេនៅអាស៊ីអាគ្នេយ៍ ។ ក្រៅពីតំបន់សត្វស្លាបភ្ញៀវទេសចរណ៍បរទេសអាចស្វែងយល់ពីជីវភាពរបស់ប្រជានេសាទ ដែលរស់នៅសង់ផ្ទះបណ្តែតទឹក ដែលភាគច្រើនមានមុខរបរជាអ្នកនេសាទត្រីនិងចិញ្ចឹមក្រពើ។
លោកតន់ ប៊ុនរឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា ដើម្បីរក្សាតំបន់សត្វស្លាបទឹកឱ្យទៅជាតំបន់ទេសចរណ៍គង់វង្សយូរអង្វែងត្រូវបញ្ឈប់ការបរបាញ់សត្វ ដាក់អន្ទាក់ បំពុលសត្វ និង យកពងសត្វនៅតំបន់នោះ ជាពិសេសហាមការនេសាទនៅជិតជម្រកសត្វនៅរដូវបង្កាត់ពូជ ។ ទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកនៅជុំវិញតំបន់រមណីយដ្ឋាន ទន្ទ្រានយកដីនិងដុតព្រៃក្នុងតំបន់សត្វស្លាប ហាមការសាងសង់ផ្ទះបណ្តែតទឹកបែបអនាធិបតេយ្យ ហាមការចោលសម្រាមពាសវាលពាសកាលចូលទៅក្នុងទឹក ពិសេសការបង្ហូរទឹកកខ្វក់ចូលក្នុងទន្លេសាប ។ ក្រៅពីនោះត្រូវរៀបចំកែលំអរមណីយដ្ឋានឱ្យស្រស់បំព្រង ដើម្បីទាក់ទាញភៀវទេសចរណ៍ឱ្យកាន់តែមកទស្សនាមានចំនួនច្រើនជាងមុន ដោយរៀបចំឱ្យមានតូបលហែកាយបណ្តែតទឹក និង អាហារដ្ឋានបណ្តែតទឺកមានធុងសម្រាមនិងប្រព័ន្ធអានាម័យត្រឹមត្រូវ បង្កើតផ្ទះសំណាក់បណ្តែតទឹកសម្រាប់លំហែកាយជាលក្ខណៈគ្រួសារ និង ពង្រឹងសន្តិសុខឱ្យបានល្អប្រសើរ ។ បើមានលទ្ធភាពអាចបង្កើតជាសួនប្រភេទសត្វស្លាបដែលមាននៅតំបន់នោះ បង្កើតតំបន់អភិរក្សជីវៈចម្រុះ បង្កើតតំបន់នោះជា ៣ ស្រទាប់ គឺតំបន់រណបទី១ ទី២ និង តំបន់ស្នូល កសាងផែនទីកំណត់តំបន់ឱ្យបានច្បាស់លាស់ (តំបន់សាងសង់សំណង់ទទួលភ្ញៀវទេសចរណ៍ តំបន់គ្មានសំណង់ តំបន់គ្មានការរំខាន)៕

No comments:
Post a Comment