ពេលនោះដូនពេញយកកំណាត់ឈើទៅកោសកៀរសំអាតភក់ចេញ គាត់់ក៏បានឃើញក្នុងប្រហោងឈើគគីរមានព្រះពុទ្ធរូប ៤ អង្គតូចៗ ធ្វើអំពីសំរឹទ្ធិ និងទេវរូបមួយអង្គទៀតធ្វើអំពីថ្ម ។ ទេវរូបនោះ ទ្រង់ឈរព្រះហស្ថម្ខាងទ្រង់ដំបង ព្រះហស្ថម្ខាងទៀតទ្រង់ស័ង្ខ ព្រះកេសាបួង ។ ដូនពេញ និង អ្នកជិតខាងដែលទៅជួយមានសេចក្តីត្រេកអរណាស់ ដោយរើសបានរបស់ជាទីគោរពបូជាក៏នាំគ្នាដង្ហែព្រះបដិមាករទាំងនោះមកដល់ផ្ទះដូនពេញ ហើយដូនពេញចាត់ការសង់ខ្ទមមួយតូចតម្កល់ជាបណ្ដោះអាសន្ន ។ ថ្ងៃក្រោយមកដូនពេញអំពាវនាវឲ្យអ្នកជិតខាងជួយលើកដីពូនភ្នំ ដែលនៅខាងលិចផ្ទះរបស់គាត់នោះឲ្យទៅជាភ្នំមែនទែន ។ បន្ទាប់ពីនោះគាត់ឲ្យគេអារឈើគគីរនោះ ធ្វើជាសសរវិហារដែលគាត់បំរុងសង់លើភ្នំនោះ។
ក្នុងគ.ស ១៣៧២ ដូនពេញ និង អ្នកស្រុកជាច្រើននាក់ ស្រុះស្រួលបបួលគ្នាសាងសង់ព្រះវិហារមួយខ្នងប្រក់ស្បូវភ្លាំងនៅលើកំពូលភ្នំនោះ ហើយគាត់នាំគ្នាដង្ហែព្រះពុទ្ធរូបសំរឹទ្ធិទាំង ៤អង្គ ទៅតម្កល់ទុកក្នុងវិហារនោះ ។ ចំណែកទេវរូបថ្មមួយអង្គគាត់ដង្ហែទៅតម្កល់ទុកលើអសនៈមួយនៅជើងភ្នំខាងកើត ហើយដោយគាត់យល់ថា ទេវរូបនោះអណ្តែតទឹកមកពីស្រុកលាវ និងមានភាពដូចជាលាវ គាត់ក៏បានសន្មតនាមថា "អ្នកតាព្រះចៅ” នាមនោះជាប់តរហូតមកដល់សព្វថ្ងៃនេះ ។
នៅខាងក្រោយវត្តមានចេតីយ បុរាណមួយដែលតម្កល់អដ្ឋិធាតុព្រះបាទពញាយ៉ាត (ព្រះរាជាដែលបានយាងចោលទីក្រុងអង្គរក្នុងឆ្នាំ ១៤៣១ នៃគ្រិស្តសករាជ) ។ អ្នកទេសចរទាំងឡាយមិនអាចចាកចេញពីទីកន្លែងនេះ ដោយមិនបានទៅលេងស្តូបរំលឹកអនុស្សារីយ៍ ដែលធ្វើឲ្យយើងនឹកឃើញឡើងវិញពីដែនដីទាំងនេះ កាលពីអំឡុងសម័យសង្គ្រាមលោកលើកទីពីរនោះឡើយ ។ ស្តូបរំលឹកអនុស្សារីយ៍នេះ មានទីតាំងស្ថិតនៅផ្នែកខាងត្បូងនៃជើងភ្នំ។ កូនភ្នំនេះត្រូវបានគ្របដណ្តប់ និងព័ទ្ធជុំវិញដោយដើមឈើតំបន់ត្រូពិចដែលតំណាងឲ្យវិស័យផ្សេងៗ ដែលបានចាក់ឫសនៅពាសពេញប្រទេស ។ ដើមឈើទាំងនេះបានក្លាយជាទីជម្រកសម្រាប់សត្វស្វា និងបក្សីជាច្រើន ជាពិសេសសត្វជ្រឹងធំៗ ដែលកំពុងតោងមែកឈើទាំងឡាយ ។
កាលសាងសង់វិហាររួចហើយ យាយពេញបាននិមន្តព្រះសង្ឃមកគង់នៅលើជើងភ្នំនោះ នៅទិសខាងលិចទើបមានឈ្មោះថា "វត្តភ្នំដូនពេញ" ដែលសព្វថ្ងៃហៅកាត់ថា "វត្តភ្នំ” តាំងពីពេលនោះមករហូតមកដល់សព្វថ្ងៃ ។
ក្រោយសង្គ្រាមលោកលើកទី ២ ពេល ទ័ព ជប៉ុន ចាញ់សង្គ្រាមលោកលើកទី ២ គឺនៅឆ្នាំ ១៩៤៦ សៀមយល់ព្រមប្រគល់ខេត្តខ្មែរ ៤ មកវិញ ជាថ្នូរនិងការមិនដាក់ការត្រួតត្រាធ្វើអាណានិគមន៍លើ សៀម ដោយពួក បារាំងសេស ដោយសន្យានឹងប្រគល់ខែត្រ ១២ ទៀតមកខ្មែរនៅពេលក្រោយ។
ប៉ុន្តែ រាល់ការសន្យារបស់ សៀម មិនត្រូវបានធ្វើតាមការសន្យាដូចបាននិយាយឡើយ ហើយខែត្រ ទាំង ១២ នោះ ឋិតនៅក្នុងស្រុក សៀម រហូត មកទល់បច្ចុប្បន្ន។
សំណួរ៖
សូមនឹកឈ្មោះខែត្រណាខ្លះ ដែល សៀម បាន ប្រគល់ឲ្យខ្មែរ និង ខែត្រមិនទាន់ត្រូវបានប្រគល់ហើយឋិតនៅឯស្រុក សៀម រហូតដល់សព្វថ្ងៃ?
No comments:
Post a Comment