អាស្រ័យដោយមនុស្សមានការងារច្រើន ខ្លះធ្វើការតាំងពីព្រលឹមទល់ព្រលប់ ទើប ធ្វើឱ្យពួកគេគ្មានពេលសម្រាកគ្រប់ គ្រាន់ ដែលជាកត្ដាធ្វើឱ្យបុគ្គលប្រភេទនេះ គេងពុំលក់ហើយចេះតែតប់ប្រមល់ ហេតុនេះយើងសូមណែនាំគន្លឹះ ងាយៗ ដើម្បីឱ្យអ្នកគេងលក់យ៉ាងស្រួលៈ
១. រៀបចំកាលវិភាគ និងការងារដែលត្រូវធ្វើ ៖ មិនចំពោះថាជារឿងការងារ ឬការណាត់ផ្សេងៗទេ ព្រោះកាលណាយើងបាន សរសេរវាទុកហើយ វានឹងឱ្យយើងអស់កង្វល់ ហើយដេកលក់យ៉ាងសប្បាយពុំបាច់ ខាតពេលខ្វល់ថាត្រូវធ្វើអ្វីមុននោះទេ។ ២. ចែករំលែកការងារឱ្យអ្នកដទៃជួយធ្វើខ្លះ ៖ ជាពិសេសគឺស្ដ្រីមេផ្ទះតែម្ដងចូរចែកការងារផ្សេងៗ ឱ្យឪពុកឬកូនៗជួយធ្វើខ្លះ ផងទោះជាពួកគេធ្វើពុំស្អាតក៏សូមគិតថា គឺជាការបង្ហាត់ពួកគេរៀនធ្វើទាន់ ខ្លួននៅ ក្មេងនិងទម្លាប់ប្ដីខ្លះៗ ។ ៣. ចំណាយសរុបតែម្ដង ៖ អ្នកពុំចាំបាច់រត់ចុះ រត់ឡើងរកទិញ របស់នេះ ឬរបស់នោះច្រើនលើក ច្រើនសា ដូចជាម្ហូបអាហារជាដើម ព្រោះនាំ ឱ្យខ្វល់ច្រើននោះឡើយ ។ ៤. ការលេងកុំព្យូទ័រ ឬ ជហាត ធ្វើឱ្យអ្នកខាតពេល ដោយ ពុំដឹងខ្លួន ៖ ព្រោះជាហេតុផលដែលបណ្ដាលឱ្យយើងខាតពេលទទេ។ ៥. កាត់បន្ថយការមើលទូរទស្សន៍ ឬវីដេអូ ពេលយប់ ៖ ព្រោះជាមេរោគធំធ្វើឱ្យយើងលែងងងុយគេង តែបន្ទាប់មកដល់ពេលគេងគឺ យើងអាចគេងពុំលក់ ដូច្នេះយើងគួរកាត់បន្ថយដោយការមើលវីដេអូ បើមើល ពេល ថ្ងៃគឺល្អបំផុត ។ |
No comments:
Post a Comment